ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកទំនិញ​ទាក់ខ្សែ​​ភ្លើងដាច់​ធ្លាក់កាត់​ផ្លូវចូល​ផ្សារ​សិរីសោភ័ណ​០​២ថ្ងៃហើយ​បារម្ភឆក់មិនឃើញ​មាន​ជំនាញ​ណាមួយ​ធ្វើការ​ឡើយ​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ រថយន្ត​ដឹក​ទំនិញ​ទាក់​ខ្សែ​ភ្លើង​​ដាច់​ធ្លាក់​ កាត់​ផ្លូវ​ចូល​ផ្សារ​សិរី​សោ​ភ័ណ ០២​ថ្ងៃ​ហើយ​ ប្រ​ជា​ពល​រដ្ឋ​មាន​ការ​បា​រម្ភ​ខ្លាច​ឆក់​ព្រោះ​ទុក​ចោល​ ដោយ​ពុំ​ឃើញ​មាន​មន្រ្តី​ជំនាញ​ណា​ម្នាក់​មក​ពិនិត្យ​ឡើយ​។

ប្រ​ជា​ពល​រដ្ឋ​និង​អាជី​វករ​​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ខ្សែ​ភ្លើង​ដែល​ធ្លាក់​កាត់​ផ្លូវ​ចូល​ក្នុង​ ផ្សារ​សិរី​សោ​ភ័ណគឺ​មាន​រយះ​ពេល​០២​ថ្ងៃ​មក

ខេត្ត​បន្ទាយ​មានជ័យ ៖ រថយន្ត​ដឹក​ទំនិញ​ទាក់​ខ្សែ​ភ្លើង​​ដាច់​ធ្លាក់​ កាត់​ផ្លូវ​ចូល​ផ្សារ​សិរី​សោ​ភ័ណ ០២​ថ្ងៃ​ហើយ​ ប្រ​ជា​ពល​រដ្ឋ​មាន​ការ​បា​រម្ភ​ខ្លាច​ឆក់​ព្រោះ​ទុក​ចោល​ ដោយ​ពុំ​ឃើញ​មាន​មន្រ្តី​ជំនាញ​ណា​ម្នាក់​មក​ពិនិត្យ​ឡើយ​។

ប្រ​ជា​ពល​រដ្ឋ​និង​អាជី​វករ​​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ខ្សែ​ភ្លើង​ដែល​ធ្លាក់​កាត់​ផ្លូវ​ចូល​ក្នុង​ ផ្សារ​សិរី​សោ​ភ័ណគឺ​មាន​រយះ​ពេល​០២​ថ្ងៃ​មក​ហើយ​តាំង​ពីរសៀល​ម៉ោង​២ថ្ងៃ​ទី ១១ មសា រហូត​ដល់​ថ្ងៃ​ទី១២មេសា​ មូល​ហេតុ​ដាច់​នោះ​គឺ​ដោយ​សារ​តែ​មាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ មិន​ចាំ​ម៉ាក ដឹក​ខ្ពស់​ ហើយ​បាន​ប៉ះ​ជា​មួយ​ខ្សែភ្លើង​ក៏​ដាច់​ធ្លាក់​​​​កាត់ទទឹង​ផ្លូវចូល​ផ្សារ​សិរី​តែ​ម្តង ​តែ​ម្តង ។

ប្រ​ជា​ពល​រដ្ឋ​រូប​នោះ​បន្ត​ថា​ក្រោយ​ពេល​ដែល​រថយន្ត​បើក​ទាក់​ខ្សែ​ភ្លើង​ដាច់ ហើយ​ក៏​បាន​ទូរសព្ទ័ទៅ​អគ្គិសនី​កម្ពុ​ជា​ខេត្ត​បន្ទាយ​មាន​ជ័យ​រួច​ហើយ ក៏​នៅ​តែ​មិន​ឃើញ​ជំនាញ​ណា​មួយ​មក​ជួល​ជុល​និង បំពាក់​ឡើង​វិញ ពី​ព្រោះ​​ខ្លាច​មាន​បញ្ហា គ្រោះ​ថ្នាក់​នៅ​ឌ្រីម​​ឡែន។

លោក គីម​មន្រ្តី​អគ្គិសនី​ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រាប់​ថា ខ្សែ​ដែល​រថយន្តទាក់​ដាច់​ធ្លាក់​មក​ដល់​ផ្លូវវចូល​ផ្សារ​សិរី​សោ​ភ័ណថា​មិន​មែន​ជា​ខ្សែ​ភ្លើង​ទេ​វា​គឺ​ខ្សែ​បណ្តាញ អុបទិច​ អ៊ីន​ធើណែត​ដែល​មា​ខ្វាត់​ខ្វែង ។ប្រ​ជា​ពល​រដ្ឋបាន​បញ្ជាក់ហើយ​ថាខ្សែ​ដែល​​ធ្លាក់​នោះ​គឺ​ ជា​ខ្សែ​ភ្លើងដែល​ប្រ​ជា​ពល​រដ្ឋ​តចូល​តាម​ផ្ទះ​ ដែល​មើល​ទៅ​មាន​ការរ​បារម្ភខ្លាច ឆ្លង​ចរន្តអគ្គិសនី​ឆក់ ។