ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ឧត្តមសេនីយ៏​ត្រី ​ផាន់ ​សុផេង​ស្នង​ការនគរ​បាលខេត្ត​កំពង់ធំ​បានអញ្ជើញ​បំពាក់​ឋានន្តរ​សក្តិ​ដល់ម​ន្ត្រីន​គរបាលជាតិ​នៃអធិកា​រដ្ឋាននគរបាល​ស្រុកប្រាសាទ​សំបូរណ៏​​និងស្រុក​សណ្តាន់​

10 ឆ្នាំ មុន

ខេត្ត​​កំពង់​ធំ​ ៖ លោកវរៈ​សេនីយ៏ត្រី យ៉េង​ សារ៉េន ​អធិការនគរ​បាលស្រុក​ប្រាសាទ​សំបូរ ​បានអាន​របាយការណ៏​ស្វាគមន៏​ និង​ផែន​ការការ​ពារស​ន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារ​ណៈ​ក្នុង​ថ្ងៃបុណ្យ​ប្រពៃណី​ជាតិខ្មែរ​​ដែល​និងប្រ​ព្រឹត្តិ​​ទៅ​នៅថ្ងៃ​​ទី​១៤​ដល់​ថ្ងៃទី​១៦​ខែមេសា​ ឆ្នាំ២០១៤​ លោកវរៈ​សេនីយ៏ទោ​ សួស​ សាកុល​​នាយការិយា​ល័យបុគ្គលិក​នៃស្នង​ការនគ​របាល​​ខេត្ត ​

ខេត្ត​​កំពង់​ធំ​ ៖ លោកវរៈ​សេនីយ៏ត្រី យ៉េង​ សារ៉េន ​អធិការនគរ​បាលស្រុក​ប្រាសាទ​សំបូរ ​បានអាន​របាយការណ៏​ស្វាគមន៏​ និង​ផែន​ការការ​ពារស​ន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារ​ណៈ​ក្នុង​ថ្ងៃបុណ្យ​ប្រពៃណី​ជាតិខ្មែរ​​ដែល​និងប្រ​ព្រឹត្តិ​​ទៅ​នៅថ្ងៃ​​ទី​១៤​ដល់​ថ្ងៃទី​១៦​ខែមេសា​ ឆ្នាំ២០១៤​ លោកវរៈ​សេនីយ៏ទោ​ សួស​ សាកុល​​នាយការិយា​ល័យបុគ្គលិក​នៃស្នង​ការនគ​របាល​​ខេត្ត ​បាន​ឡើងអាន​សេចក្តី​សម្រេចលេខៈ​២០០, និង២៤២​ សសរ.អនប​ ចុះថ្ងៃទី​០១ ​ខែមេសា​ឆ្នាំ២០១៤​ស្តីពីការ​ប្រកាស​​​តែង​តាំង​ឋានន្តរ​ស័ក្ត​​ ដល់មន្ត្រីនគ​របាលនៃ​អធិការដ្ឋាន​ស្រុកប្រសា​ទសំបូរ​​ និងស្រុក​សណ្តាន់​សរុបចំនួន​ ១០០នាក់​​ស្រី៥​នាក់​​ក្នុង​នោះ​មានថ្នាក់អនុ​សេនីយ៏ឯក​២៤នាក់ ​ស្រី១នាក់​ថ្នាក់អនុសេនីយ៏​ទោ២៣នាក់​​ស្រី១នាក់​,​ថ្នាក់អនុសេនីយ៏​ត្រី៧​នាក់​​ស្រី១​​នាក់​,ថ្នាក់​ព្រិន្ទ​បាល​ឯក២៨នាក់​​ស្រី២នាក់,​ព្រិន្ទបាលទោ​១៧នាក់​និងពល​បាលទោ​១នាក់​។

លោក​​ ឧត្តមសេនីយ៏​ត្រី ផាន់ ​សុផេង ទីប្រឹក្សា​ឯកឧត្តម​បណ្ឌិត ងួន​ ញ៉ិល ​អនុប្រធាន​ទី១រដ្ឋសភា​ ជាសមាជិក​អចិន្ត្រៃ​យ៏​គណៈ​​បញ្ជាការ​ឯកភាពរដ្ឋ​​បាលខេត្ត​​ និងជាស្នងការ​នៃស្នងការ​ដ្នាននគរ​បាលខេត្ត​កំពង់ធំ​​បានមាន​ប្រសាសន៏ថា​​​រាជរដ្ឋាភិបា​ល​ស្រប​ច្បាប់​អាណតិ្តទី៥​​លោក​តែងតែគិតគូ​រជានិច្ចចំពោះម​ន្ត្រីរូបណា​​ដែលមិនទាន់​បានឡើង​ឋានត្តរសក្តិ​​ត្រូវគោរព​វិន័យ​ឲ្យ​​បាន​ទៀង​ទាត់ខិត​ខំបំពេញភារកិច្ច​បំរើជាតិមាតុភូ​មិនិងបំរើប្រជាពល​រដ្ឋ​ហាមដាច់​ខាត​ការហាមាត់​ទារប្រាក់​​ពីប្រជាព​លរដ្ឋ​​លើកក្រោយ​ឯកឧត្តម​និងស្នើសុំគោលកា​រណ៏ទៅថ្នា​ក់លើយក​សក្តិមក​បំពាក់ជូន​​ជាបន្តរបន្ទាប់​ទៀត​។​

ចុង​ក្រោយឯក​ឧត្តមបាន​អញ្ជើញ​ប្រគល់​ថវិការផ្ទាល់​ខ្លួនចំនួន​២លាន​រៀលជូនដល់​លោកអធិការដ្ឋាន​ទាំង២​ស្រុកលោក​មេឃុំ ​ លោកវរៈសេ​នីយ៏ត្រី ​យ៉េង សារ៉េន​ បានប្រគល់​នូវការដូរអនុស្សាវរីយ៏​ជូនដល់ឯកឧត្តម​ស្នងការព្រម​ទាំង​លោក​អភិបាល​ស្រុក​​ផងដែរ​។​