ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ត្រាក់ទ័រភ្ជួរ​ដាំដំឡូង​កិនចំគ្រាប់មីន​តោនផ្ទុះទាំង​ព្រឹករបួស​មនុស្ស២នាក់​នៅស្រុក​សំពៅ​លូន​

10 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ លោក​អញ​ កាម៉ាល់​​មេ​បញ្ជា​កា​ររង​ មូល​ដ្ធាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សំពៅ​លូន​ បាន​ឲ្យ​ដឹងថា​ ត្រាក់​ទ័រមួយ​​គ្រឿង​ បាន​កិន​ចំមីន​តោន ​បណ្ដាល​ឲ្យផ្ទុះ​របួស​មនុស្ស​២នាក់​ គ្រា​ដែល​កំពុង​បើក​ភ្ជួរដីចំការ​ដាំដំ​ឡូង​មី ​កាល​ពីវេលា​​ម៉ោង៧​​និង​៤០នាទី​ព្រឹកថ្ងៃ​ទី១១​មេសា​ នៅចំណុច​ថ្លុក​សង្កែ​ ស្ថិត​ក្នុងភូមិ​អូរត្រា​វជួ​ ឃុំ​សេរី​មានជ័យ​ ស្រុក​សំពៅ​លូន​។

លោក​អញ ​ កាម៉ាល់​ បាន​ផ្ដល់​ព័ត៌មាន​មកថា ​ជនរង​គ្រោះ​ដោយ​សារផ្ទុះ​គ្រាប់​មីន​តោន​នេះ​ ឈ្មោះ​ពូ ​អេង​លាង​ ភេទ ​ប្រុស​​អាយុ​​២៧​ឆ្នាំ ​ជាអ្នក​បើក​ត្រាក់ទ័​រ ​របួស​ជើងខាង​ស្ដាំ​តែមិន​ធ្ងន់ធ្ងរ​ទេ​ និង២​.ឈ្មោះ​ស ​រ៉ាត់​ ប្រុស​ អាយុ​៤២ឆ្នាំ​ មិន​​មាន​ស្នាម​​របួស​ទេ​ តែសន្លប់​ធំ ដោយសារ​តែគាត់​ដើរពង្រាយ​​ដើម​ដំឡូង​ តាម​ក្រោយ​ត្រាក់ទ័រ​សំរាប់ទុក​ឲ្យកម្មក​រដាំ​។

លោ​កបញ្ជាក់​ថា ​ត្រាក់ទ័រ​នោះពណ៏​ក្រហម​ផលិតនៅ​អតីតៈស​​ហភាព​សូវៀត​ រងកា​រខូចខា​តកង់​ក្រោយ​ផ្នែក​ខាងស្ដាំ។ ​លោក​មរបញ្ជា​ការរ​ងរូប​នេះ ​បញ្ជាក់​បន្ថែមថា ​ ដីចំការ​នៅធ្លាប់​ភ្ញួរដាំដំ​ណាំរាល់​ឆ្នាំ ​មិនដែល​មាន​គ្រោះ​ថ្នាក់​អ្វីទេ​ ​​លុះភ្ជូរ​​​លើក​នេះ​ក៏​កិន​ចំគ្រាប់​មីន​តោន​ ដែល​សេស​សល់ ពី​សម័យ​សង្រ្គាម​បណ្ដាល​ឲ្យផ្ទុះក​ក្រើក​ដីតែ​ម្ដង​។

តាម​ប្រភព​ពី​សាក្សី​ថា ​ នៅតំ​បន់នោះ​កាល​ពីប៉ុន្មាន​ឆ្នាំមុន​ ជាប្រភព​​​នៃគ្រាប់​មីន​គ្រប់​ប្រភេទ​ ​​ ដែល​សេសសល់​ពីសម័យ​​សង្រ្គាម​ ហើយក៏​មាន​ប្រជាក​សិករមួយ​ចំនួន​​​ ធ្លាប់​គ្រោះ​ថ្នាក់​ដោយសារ ​គ្រាប់មីន​សំណល់​ពីង្រ្គាម​នេះដែរ​។ ប្រភព​ដដែល​​​​បញ្ជាក់​ដែរថា​ រហូតមក​ដល់​ពេលនេះ​ បើទោះ​ជាដីនៅ​តំបន់នោះ​ ត្រូវបានកា​រឆ្ការភ្ជួរ​ដំណាំ​ច្រើនឆ្នាំ​ទៅហើយ​ក្ដី ក៏​នៅ​មាន​​សេស​សល់គ្រាប់​មីនខ្លះៗ​ដែរ​ តែអាច​នៅដោយ​កន្លែង​។ ទោះជាយ៉ា​ងណា​ប្រជាក​សិករ​គួរតែមាន​ការប្រុង​ប្រយ័ត្ន ​ ព្រោះ​គ្រាប់​​មីនទាំង​នោះកប់​ក្នុងដី​មើល​មិន​ឃើញ​ទេ ​។