ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​១២​កៅអី​ក្រឡាប់​នៅថៃ​ស្លា.ប់ខ្មែរ​៨នាក់​របួស​១៣​នាក់​នៅ​ខេត្ត​ចាន់​បូរី​

10 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​មាន​ជ័យ ​៖​ ប្រភពព័​ត៌មានពី​ប្រទេស​ថៃ​ បាន​​ឲ្យកោះ​សន្តិភាព​ដឹង​ នៅ​រសៀល​ ​ថ្ងៃទី​១១​ ​ខែមេសា​ ​២០១៤​នេះថា​​យ៉ាង​ហោចណាស់​មានពលករ​ខ្មែរប្រុសស្រីជា​ង២០នាក់​ស្លា.ប់​ ​និងរបួស​ធ្ងន់ស្រាល​​ កាលពី​ព្រឹកថ្ងៃ​ទី១១នេះ​​នៅចំណុច ​​បរិ​​វេណ​ផ្លូវសុខុ​មវីត ​ឃុំសង​ភីណង​ ​ស្រុកថា​ម៉ៃ មុន​​ចូលទី​រួមខេត្តចាន់​បូរី​ប្រមាណ​៦គីឡូ​ម៉ែត្រ​​ដោយសារ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៏​​

 

ខេត្ត​​បន្ទាយ​មាន​ជ័យ ​៖​ ប្រភពព័​ត៌មានពី​ប្រទេស​ថៃ​ បាន​​ឲ្យកោះ​សន្តិភាព​ដឹង​ នៅ​រសៀល​ ​ថ្ងៃទី​១១​ ​ខែមេសា​ ​២០១៤​នេះថា​​យ៉ាង​ហោចណាស់​មានពលករ​ខ្មែរប្រុសស្រីជា​ង២០នាក់​ស្លាប់​ ​និងរបួស​ធ្ងន់ស្រាល​​ កាលពី​ព្រឹកថ្ងៃ​ទី១១នេះ​​នៅចំណុច ​​បរិ​​វេណ​ផ្លូវសុខុ​មវីត ​ឃុំសង​ភីណង​ ​ស្រុកថា​ម៉ៃ មុន​​ចូលទី​រួមខេត្តចាន់​បូរី​ប្រមាណ​៦គីឡូ​ម៉ែត្រ​​ដោយសារ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៏​​រថយន្ត​ប្រភេទ១២​កៅអី​ ធ្លាក់ស្នា​មភ្លោះ​រួចបុក​គល់​ឈើ​ បង្ក​ជាចំហេះ​ឆាបឆេះ​ទាំងរថយន្ត​ខ្ទេចទាំង​ព្រឹក​។

ប្រភព​បន្តទៀត​ថាពលក​រខ្មែរទាំង​អស់​ សុទ្ធ​តែវិល​ត្រឡប់​ពីតាម​បណ្ដា​ខេត្ត​​ក្នុងប្រទេស​ថៃ​ដើម្បី​មកចូលរួម​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​​ប្រ​ពៃណីយ៍​ជាតិ​ដែលនិង​ខិតជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ថ្ងៃខាង​មុខ​នេះ​។

ទោះ​ជាយ៉ាង​ណាគេ​ពុំទាន់​ដឹងថា​ពលករ​ទាំងនោះ​​ មានប្រុស​ឬស្រីប៉ុន្មាន​នោះទេ​​ហើយ​ក៍មិនទាន់​ដឹងថា​​ជាអ្នក​ខេត្តណា​ខ្លះ​​នោះ​​ដែរ​ ​ដោយអ្នករបួស​ពេលនេះកំពុង​ត្រូវបានក្រុម​សង្រ្គោះ​​ នាំទៅកាន់​មន្ទីរពេទ្យ​ក្នុងស្រុក​កើតហេតុ​។

ទាក់​ទិននិង​ករណី​ខាងលើនេះ​​លោកនេត្រ​ សារី​ ​អគ្គ:កុង​ស៊ុលខ្មែរ​ប្រចាំ​ខេត្ត​ស្រ:កែវ​ ប្រទេស​ថៃ​កោះ​សន្តិភាព​មិនអាច​ទាក់​ទង​​សុំការ​បំភ្លឺបានទេ​ព្រោះទូរស័ព្ទ​របស់លោក​ចុចមិន​ចូល ​។