ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈើប្រណីត​ជាច្រើន​សម្រុកដឹកចេញ​ទៅវៀតណាម​តាមច្រករបៀង១៩​ ក្នុងស្រុកអូរយ៉ាដាវ

10 ឆ្នាំ មុន

ខេត្តរតនគិរី ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័តមាន​កោះសន្តិភា​ពដែលឃើញផ្ទាល់ភ្នែក និងពីប្រជាពលរដ្ឋ​​បានឲ្យដឹងថា​ ឈើប្រណីត​ជាច្រើនត្រូវ​បានឈ្មួញដឹក​តាមផ្លូវជាតិ​លេខ៧៨ ​ឆ្ពោះទៅកាន់​ច្រក១៩ ហៅ​ច្រកចេញបារី​ ខាងក្រោយ​​កាស៊ីណូមួយកន្លែង​ ចម្ងាយប្រមាណ៣០០​ម៉ែត្រ​ ពីច្រកទ្វារអន្តរជាតិ​អូរយ៉ាដាវ ​ស្ថិតក្នុងភូមិប៉ក់ធំ​ ឃុំប៉ក់ញ៉ៃ ​ស្រុកអូរយ៉ាដាវ ។

សេចក្តីរាយការណ៏​បានបន្តថា​ ឈើប្រណីតទំាងនោះ​ភាគច្រើន​ប្រភេទធ្នង់​មានមុខកាត់២តឹក៤ជ្រុង​ ប្រវែង២,៤ម៉ែត្រ ​ត្រូវបានក្រុមឈ្មួញ​ដែលស្គាល់ថា​សុទ្ឋតែជាមន្រ្តីយោធា​ដែលមានខ្នងក្រាស់ ​ដឹកតាម​រថយន្តស៊េរី​ទំនើបដូចជា​ Luxus ​,Tundra , ​Tacoma​ ជាដើម ។ ប្រភពបានបញ្ជាក់ទៀតថា ​នៅរសៀលថ្ងៃទី១១ ​មេសា ​២០១៤ ​ក្រុមឈ្មួញបាន​សម្រុកដឹកឈើប្រណីត​ចេញដូចហែកឋិន​ និងធ្វើឲ្យមាន​ការកកស្ទះ​ផ្លូវផងដែរ​នៅច្រករបៀង ១៩ខាងលើ ។

សេចក្តីរាយការណ៏​បន្ថែមថា​ ការណ៏​ដែលក្រុមឈ្មួញ​ជាមន្រ្តីយោធា​អាចនំាឈើទំាងនោះ​ចេញទៅវៀតណាមបាន​ ដោយសារសមត្ថកិច្ច​ចំារាប់ក្បាលឡាន​​យកលុយ ​និង​ ខ្លះដាក់ខែតែម្តង ។

យ៉ាងណាក៏ដោយ​នៅរសៀលថ្ងៃសុក្រនេះដែរ ​កោះសន្តិភាព​មិនអាចទាក់ទង​តាមទូរស័ព្ទ​សុំការបំភ្លឺបានទេ​ពីមន្រ្តីជំនាញ​ពាក់ព័ន្ឋនានាជុំវិញ​ការចោទប្រកាន់ខាងលើនេះ ៕