ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​រត់​​តុ​ក្នុង​​ភោជនីយ​​ដ្ឋាន​ស៊ាវ​​ប៉ាវ​មុី​ស៊ឺ ចោទ​​ថៅ​កែ​​ប៉ង​ចាប់​​រំលោ.ភ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​គេ​ស្គាល់​​ថា ជា​អ្នក​រត់​តុ​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​យីហោ​​ ស៊ាវ​ប៉ាវ​មុីស៊ឺ បាន​ចោទប្រកាន់​ថៅកែ​របស់​ខ្លួន​ថា បាន​បង្ខំ​ឱ្យ​នាង​ផឹក​ស្រា​ជា​មួយ​ បន្ទាប់​មក​បាន​បុ៉ន​ប៉ង​ចាប់​រំលោ.ភ​សេព​សន្ថវៈ​លើ​រូប​​រាង​កាយ​របស់​នាង​​ ។ បុ៉ន្តែ​ពេល​នោះ​ត្រូវ​បាន​នាង​ប្រើ​ើល្បិច​ធ្វើ​ជា​យល់​ព្រម​ ទើប​អាច​មាន​ឱកាស​រត់​ចេញ​ពី​កណ្តាប់​ថៅកែ​នោះ​បាន ។​

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​គេ​ស្គាល់​​ថា ជា​អ្នក​រត់​តុ​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​យីហោ​​ ស៊ាវ​ប៉ាវ​មុីស៊ឺ បាន​ចោទប្រកាន់​ថៅកែ​របស់​ខ្លួន​ថា បាន​បង្ខំ​ឱ្យ​នាង​ផឹក​ស្រា​ជា​មួយ​ បន្ទាប់​មក​បាន​បុ៉ន​ប៉ង​ចាប់​រំលោភ​សេព​សន្ថវៈ​លើ​រូប​​រាង​កាយ​របស់​នាង​​ ។ បុ៉ន្តែ​ពេល​នោះ​ត្រូវ​បាន​នាង​ប្រើ​ើល្បិច​ធ្វើ​ជា​យល់​ព្រម​ ទើប​អាច​មាន​ឱកាស​រត់​ចេញ​ពី​កណ្តាប់​ថៅកែ​នោះ​បាន ។​

ក្នុង​សកម្ម​ភាព​ខាង​លើ​នេះ​ នាង​ក៏​បាន​សង្ស័យ​ថា មាន​ការ​រួម​​គំនិត​ពី​សំណាក់​មិត្តភក្តិ​ស្រី​របស់​នាង​២​នាក់​ទៀត​ផង​ដែរ ។​ ហេតុ​ការណ៍​នោះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​១០​ មេសា​ នៅ​ក្នុង​ភោជនីយដ្ឋាន​​ខាង​លើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ស្ត្រី​ម្នាក់​នោះ​ប្រាប់​សមត្ថ​កិច្ច​ថា នាង​ឈ្មោះ​ ចាន់​ ធី​ អាយុ​២០​ឆ្នាំ​ មាន​ស្រុក​​​កំណើត​ក្នុង​ខេត្ត​ព្រះ​សីហនុ ហើយ​នាង​ត្រូវ​បាន​មិត្ត​​ភក្តិ​ស្រី​របស់​នាង​២​នាក់​នាំ​ចូល​ធ្វើ​ការ​ជា​​អ្នក​រត់​តុ​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​​ស៊ាវ​ប៉ាវ​មុី​ស៊ឺ​នោះ​ទេើប​តែ​បាន​៧​ថ្ងៃ​បុ៉ណ្ណោះ ។​

ចំណែក​ថៅកែ​ហាង​នេះ​ជា​ជន​ជាតិ​ចិន​ ដែល​ជា​ជន​ជាប់​ចោទ​ តែ​នាង​មិន​បាន​​ស្គាល់​ឈ្មោះ​ទេ ព្រោះ​ទើប​តែ​ចូល​ធ្វើ​ការ​ ។ នៅ​ពេល​មាន​ការ​​ភ្ញាក់​ផ្អើល​ដឹង​ដល់​កម្លាំង​ប៉ូលិស​ និង​ប្រជា​ពល​រដ្ឋ​ ថៅកែ​កំហូច​ម្នាក់​នោះ​បាន​បិទ​ភ្លើង និង​បិទ​ទ្វារ​ហាង​ពួន​​សម្ងំ​នៅ​ក្នុងហាង​ មិន​​ហ៊ាន​ចេញ​មក​ក្រៅ​ទេ​ ។​ ស្ត្រី​រូប​​នេះ​ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​យប់​កើត​ហេតុ​នោះ​ នៅ​ក្នុង​ហាង​ខាង​លើ​មិន​មាន​ភ្ញៀវ​ចូល​ទេ​ ខណៈ​នោះ​ថៅកែ​ជន​ជាតិ​ចិន​រូប​នោះ​ និង​មិត្តភក្តិ​ម្នាក់​ ដែល​ជា​ជន​ជាតិ​ចិន​ដូចគ្នា បាន​ធ្វើ​កម្មវិធី​ផឹក​ស៊ី​នៅ​ក្នុង​ហាង​ដោយ​ផឹក​ស្រា​ផលិត​នៅ​ប្រទេស​ចិន​ ។​ ដោយ​ឡែក​ រូប​នាង​ត្រូវ​បាន​ថៅ​កែ​បង្ខំ​ឱ្យ​ផឹក​ស្រា​កំដរ​ ដោយ​ថៅ​កែ​បាន​ឱ្យ​លុយ​នាង​ចំនួន​១០០​ដុល្លារ។​ លុះ​ផឹក​បាន​មួយ​សន្ទុះ​ ថៅកែ​ជន​ជាតិ​ចិន​ម្នាក់​នោះ​បាន​លូក​ស្ទាប​អង្អែល​ចំណុច​សំខាន់ៗ​របស់​នាង​ ។ នាង​​រៀប​រាប់​ប្រាប់​ប៉ូលិស​ទៀត​ថា​ ដោយ​អត់​ទ្រាំ​ទៅ​នឹង​ទង្វើ​នោះ​មិន​បាន​ នាង​ក៏​បាន​ក្រោក​ដើរ​ចេញ​ទៅ​បន្ទប់​ទឹក​ ស្រាប់​តែ​ថៅកែ​នោះ​ដើរ​ទៅ​តាម​ក្រោយ​ដែរ​ ។ បន្ទាប់​មក​ចាប់​នាង​ឱប​ថើប​ញក់​ញី​​ក្នុង​បន្ទប់​ទឹក​ ព្រម​ទាំង​ប្រឡេះ​ឡេវ​អាវ​ និង​ឡេវ​ខោ​របស់​នាង​ ប៉ុន​ប៉ង​ចាប់​រំលោភ​សេព​សន្ថវៈ​ទាំង​កំរោល ។​

ប៉ុន្តែ​ខណៈ​នោះ​នាង​បាន​ប្រើ​ល្បិច​ធ្វើ​ជា​យល់​ព្រម​ និង​ប្រាប់​ថៅកែ​ថា​ ចូល​បន្ទប់​ផ្សេង​​វិញ​ ហើយ​ឆ្លៀត​ឱកាស​ដែល​ជន​នោះ​ភ្លេច​ខ្លួន​ នាង​ក៏​បាន​រត់​ចេញ​ក្រៅ​ដើម្បី​ឱ្យ​សមត្ថ​កិច្ច​ និង​អ្នក​រស់​នៅ​នៅ​ក្បែរៗ​នោះ​ជួយ​តែ​ម្តង​ ។​ នាង​ក៏​មាន​ការ​សង្ស័យ​​ទៅ​លើ​មិត្ត​ភក្តិ​របស់​នាង​២​នាក់​ ដែល​បាន​នាំ​នាង​ចូល​ធ្វើ​ការ​នោះ​​ថា មាន​ការ​រួម​គំនិត​ជាមួយ​ថៅកែ​ជន​ជាតិ​ចិន​នោះ​ដែរ​ និង​មាន​បំណង​នាំ​នាង​ដើម្បី​ឱ្យ​ថៅកែ​នោះ​រំលោភ​ ។ នាង​អះអាង​ថា​ ព្រោះ​នៅ​ពេល​ដែល​ឃើញ​នាង​កំពុង​មាន​បញ្ហា​ មិត្ត​ភក្តិ​ទាំង​២​នាក់​នោះ​មិន​បាន​ជួយ​រូប​នាង​ឡើយ​ ​គឺ​ដឹង​​ដែរ​ តែ​នៅ​ស្ងៀម ។​ ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា​ ស្ត្រី​រូប​នេះ​បាន​រត់​ចេញ​ក្រៅ​​យ៉ាង​ត្រហេប​ត្រហប​ និង​ក្នុង​ស្ថាន​ភាព​ភិត​ភ័យ​ថែម​ទៀត​ ។ ក្រោយ​ពេល​កើត​ហេតុ​ កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចោម​ចៅ​ និង​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​អន្តរា​គមន៍​ និង​នាំ​ស្ត្រី​រូប​នេះ​ទៅ​សាក​សួរ​ ។ ប៉ុន្តែ​​ភ្លាមៗ​នោះ​មិន​បាន​ចាប់​ខ្លួន​ថៅកែ​ជន​ជាតិ​ចិន​នោះ​ទេ​ ព្រោះ​ពេល​នោះ​ពួក​គេ​បិទ​ទ្វារ​ហាង​ និង​បិទ​ភ្លើង​ងងឹត​សូន្យ​ឈឹង​ ហើយ​រហូត​ដល់​វេលា​ព្រឹក​​ឡើង​គេ​មិនបានដឹង​ថា ប៉ូលិស​ចាត់​ការ​បែបណា​ទៀត​ឡើយ​ ព្រោះ​រឿង​នេះ​បូ៉លិស​​ហាក់​មាន​ការ​​ព្យាយាម​លាក់​លៀម​ខ្លាំង​ណាស់​ ។

ម្យ៉ាង​ទៀត​ នៅ​វេលា​យប់​​កើត​ហេតុ​នោះ​ ប៉ូលិស​បុ៉ស្តិ៍​ចោម​ចៅ​ម្នាក់​បាន​ពាក់​មុខ​យក្ស​​ បើក​ភ្នែក​ធំៗ​ដាក់​ក្រុម​អ្នក​កាសែត​ថែម​ទៀត​ផង​ ទំនង​ខ្លាច​បាត់​បង់​លាភ​សក្ការៈ​​អ្វី​មួយ​ក៏​មិន​ដឹង​ ។​ ក្នុងរឿង​នេះ​ ប្រសិន​បើ​ប៉ូលិស​សម្លឹង​ឃើញ​លាភសក្ការៈ​មែន​នោះ​ អ្នក​ដែល​គួរ​ឱ្យ​អាណិត​បំផុត​ គឺ​ស្ត្រី​ខ្មែរ​ដ៏​កម្សត់​ម្នាក់​នេះ​ ហើយ​ក៏​មិន​ខុស​ពី​ «ចុះ​ទឹក​ក្រពើ​ ឡើង​លើ​ខ្លា​»​ នេះ​ឡើយ ៕​