ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​បត់​​មុខ​រថ​យន្ត​ក្រុង​​​​បុក​​​​ស្លា.ប់​​2​ឆេះ​​​​​សន្ធៅ​​​សន្ធៅ​

9 ឆ្នាំ មុន

ខេត្ដ​ពោធិ៍សាត់ ៖ បុរស​២នាក់​បាន​ស្លា.ប់​ភ្លាមៗ​ដោយ​សារ​បត់​ម៉ូតូ​ចូល​ផ្ទះ​កៀក​ពី​មុខ​រថយន្ដ​ក្រុង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ដែល​កំពុង​ពេញ​ល្បឿន​ក៏​បុក​ម៉ូតូ​ជាប់​ពី​ក្រោម​អូស​ជាង​១០០​ម៉ែត្រ​បែក​ផ្កា​ភ្លើង​ព្រាត​ធ្លាយ​ស៊ីទែន​សាំង​ឆាប​ឆេះ​សន្ធោសន្ធៅ​ធ្វើ​ឱ្យអ្នក​ដំណើរ​សម្រុក​ចេញ​ក្នុង​សភាព​ភ័យ​ស្លេក​មុខ​ទាំង​អស់​គ្នា​ ។

ខេត្ដ​ពោធិ៍សាត់ ៖ បុរស​២នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​សារ​បត់​ម៉ូតូ​ចូល​ផ្ទះ​កៀក​ពី​មុខ​រថយន្ដ​ក្រុង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ដែល​កំពុង​ពេញ​ល្បឿន​ក៏​បុក​ម៉ូតូ​ជាប់​ពី​ក្រោម​អូស​ជាង​១០០​ម៉ែត្រ​បែក​ផ្កា​ភ្លើង​ព្រាត​ធ្លាយ​ស៊ីទែន​សាំង​ឆាប​ឆេះ​សន្ធោសន្ធៅ​ធ្វើ​ឱ្យអ្នក​ដំណើរ​សម្រុក​ចេញ​ក្នុង​សភាព​ភ័យ​ស្លេក​មុខ​ទាំង​អស់​គ្នា​ ។

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ស្វាយ​ស​ ឃុំ​ស្នា​អន្សារ​ ស្រុក​ក្រគរ​ កាល​ពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១០​ មេសា​ ។​ សំណាង​ល្អ​អ្នក​ជិះ​ក្នុង​រថយន្ដ​ក្រុង​រួច​ផុត​ជីវិត​ ប៉ុន្ដែ​រថយន្ដ​និង​ម៉ូតូ​ឆេះ​ហ្មត់ ។ លោក​វរសេនីយ៍​ត្រី​ ប៊ិន​ វណ្ណា​ អធិការ​នគរ​បាលស្រុក​ក្រគរ​ឱ្យ​ដឹង​ថា​ រថយន្ដ​ក្រុង​ដឹក​​អ្នក​​ដំណើរ​ដែល​ឆេះ​ខ្ទេច​គ្មាន​សល់​នេះ​ជា​របស់​ក្រុម​ហ៊ុន​ KSO ។​ ឯ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ដែល​ស្លាប់​ម្នាក់​ឈ្មោះ​ កែ​ វុទ្ធី​ អាយុ​ ២៨​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ឆន​ ឡី​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ជា​មួយ​គ្នា​ ។​

ទាក់​ទិន​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​លោក​អធិការ​បាន​ឱ្យ​ដឹង​ថា​​ នៅរសៀល​នោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​បន្ទាប់​ពី​ចាក់​សាំង​រួច​ក៏ជិះ​ម៉ូតូ​ឌុប​គ្នា​ក្នុង​ទិស​ដៅ​ពី​កើត​ទៅលិច​ ឯ​រថយន្ដ​ក្រុង​បោះ​ពួយ​យ៉ាង​លឿន​ពី​កើត​ទៅ​លិច​ដូច​គ្នា​ ។​ លុះ​ពេល​ទៅ​ដល់ចំណុច​កើត​ហេតុ​ អ្នក​ជិះ​ម៉ូតូ​បត់​ឆ្វេង​ចូល​ផ្ទះ​កៀក​ពី​មុខ​រថយន្ដ​ដែល​កំពុង​ពេញ​ល្បឿន​ផង​ក៏​បុក​ពេញ​ទំហឹង​បណ្ដាល​ឱ្យ​ផ្លោង​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​នាក់​បោក​ទៅ​លើ​ថ្នល់​ស្លាប់​ភ្លាមៗ ។​ ចំណែក​ម៉ូតូ​ជាប់​ពី​ក្រោម​រថយន្ដ​អូស​នឹង​ផ្លូវ​ជាតិ​ចម្ងាយ​១៦០​ម៉ែត្រ​ ចេញ​ផ្កា​ភ្លើង​ធ្លាយ​ស៊ីទែន​សាំង​ម៉ូតូ​ឆាប​ឆេះ​សន្ធោសន្ធៅ​ ។​ ខណៈ​នោះភ្ញៀវ​ដែលជិះ​ក្នុង​រថយន្ដ​ភ័យ​ស្លន់​ស្លោ​នាំគ្នា​ហក់​ចេញ​ពី​រថយន្ដ​ទាំង​ព្រលឹង​ចុង​សក់​ ដែល​ខ្លះ​ជា​មនុស្ស​ចាស់​ជរា​ និង​ខ្លះ​ទៀត​បីកូន​តូច។​ ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ អ្នក​ជិះ​ក្នុង​រថយន្ដ​បាន​រួច​ផុត​ជីវិត​ទាំង​​អស់​គ្នា​ ពុំមាន​អ្នក​ណា​ម្នាក់​ស្លាប់​ដោយ​គ្រោះ​អគ្គិភ័យ​ឆេះ​រថយន្ដ​ក្រុង​របស់ក្រុម​ហ៊ុន​ KSO នេះ​ទេ​ គ្រាន់​តែ​របស់​របរ​មួយ​ចំនួន​ មិន​អាច​យក​ចេញ​ទាន់​ ក្លាយ​ជា​ចំណី​ព្រះ​អគ្គី​តែ​ប៉ុណ្ណោះ​ ។

លោក​ ប៊ិន​ វណ្ណា​ បាន​បញ្ជាក់​ថា​ នៅ​កន្លែង​រថយន្ដ​ក្រុង​ឆេះ​នោះ​ ពេល​យប់​ថ្ងៃ​ដដែល​ស្រាប់​តែ​មាន​រថយន្ដ​ដឹក​ស្រាបៀរ​មួយ​គ្រឿង​ទៀត​ក្រឡាប់​នៅទី​នោះដែរ​ ប៉ុន្ដែ​មិន​មែនវាក់​នឹង​សព​រថយន្ដ​ក្រុង​នោះ​ទេ​ គឺ​ចាំង​ភ្លើង​ហ្វា​រថយន្ដ​ផ្សេង​មក​ពី​មុខ​ ។​ ចំពោះ​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ នឹង​ត្រូវ​ដោះ​ស្រាយ​តាម​ច្បាប់​ ។ នេះ​គឺ​ជា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​ដែល​អ្នក​បើក​បរ​ខ្វ​ះ​ការ​ប្រុង​ប្រយ័ត្ន​ មិនគោរព​ច្បាប់​ និង​គ្មាន​ការ​យោគ​យល់​អធ្យា​ស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក​ ។​ ពិសេស​ក្នុង​ឱកាស​ដើរ​លេង​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​យើង​ខាង​មុខ​ គួរ​អ្នក​បើក​បរ​កុំ​ធ្វេស​ប្រហែស​ហួស​ហេតុ​ពេក​ពេល​ធ្វើ​ដំណើរ​ ពោល​គឺ​កុំ​បើក​បរ​ក្នុង​ពេល​ស្រវឹង​ ៕​