រដ្ឋមន្ដ្រីសុខាភិបាលអាមេរិក ទទួលបន្ទុកសម្របសម្រួលការកែទម្រង់សុខាភិបាលរបស់លោកបារ៉ាក់អូបាម៉ា ហៅ OBAMAC-
ARE លោកស្រី KATHLEEN SEBELIUS បានសុំលាលែងចេញពីតំណែងហើយ ។ នេះជាការប្រកាសរបស់អ្នកទទួលខុសត្រូវរដ្ឋាភិបាលអាមេរិកម្នាក់ កាលពីថ្ងៃទី១០ មេសា ។
លោកបារ៉ាក់អូបាម៉ា បានជ្រើសតាំងលោកស្រី SYLVIA MATHEWS BURWELL នាយិកាថវិកាដើម្បីជំនួសលោកស្រីSEBELIUS លោកស្រី SEBELIUS អាយុ ៦៥ឆ្នាំ បានរៀបរាប់ប្រាប់សាធារណជនពីការចាប់ផ្ដើមដ៏លំបាកនៃ OBAMACARE ជាច្បាប់សំខាន់មួយរបស់លោកអូបាម៉ា ដែលសំដៅកាត់បន្ថយចំនួនពលរដ្ឋអាមេរិកដែលពុំទទួលបានការធានារ៉ាប់រងខាងសុខភាព ។ ពួកសាធារណរដ្ឋបានប្រឆាំងនឹងផែនការកែទម្រង់សុខាភិបាលនេះ ។
ការចុះឈ្មោះមនុស្សទីបំផុតអាចធ្វើហើយមានចំនួនលើស៧លាននាក់ ដែលរដ្ឋាភិបាលលោកអូបាម៉ា បានកំណត់ ។ ទោះជាយ៉ាងណា លោកស្រី SEBELIUS បានជម្រាបដល់លោកបារ៉ាក់អូបាម៉ា កាលពីដើមខែមីនា ថា លោកស្រីចង់ចាកចេញពីរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ