ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​​តេក្វាន់​ដូ​​កម្ពុជា​5នាក់​​ត្រៀម​ចេញ​​ទៅ​ប្រកួត​​ជើង​ឯក​​អាស៊ី​លើក​ទី​7​នៅ​​នេប៉ាល់​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សមាគម​កីឡា​តេក្វាន់​ដូ​កម្ពុជា​ (I.T.F) ក្រោម​ការ​សហការ​ជា​មួយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ បាន​សម្រេច​បញ្ជូនកីឡាករ​របស់​ខ្លួន​ចំនួន​៥នាក់​ឱ្យ​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​កីឡា​តេក្វាន់​ដូ​ I.T.F ជើង​ឯក​អាស៊ី​លើក​ទី​៧​ នៅ​ប្រទេស​នេប៉ាល់​ បន្ទាប់​ពី​ចប់ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រួច​ ។​

រាជធានីភ្នំពេញ​ ៖ សមាគម​កីឡា​តេក្វាន់​ដូ​កម្ពុជា​ (I.T.F) ក្រោម​ការ​សហការ​ជា​មួយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ បាន​សម្រេច​បញ្ជូនកីឡាករ​របស់​ខ្លួន​ចំនួន​៥នាក់​ឱ្យ​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​កីឡា​តេក្វាន់​ដូ​ I.T.F ជើង​ឯក​អាស៊ី​លើក​ទី​៧​ នៅ​ប្រទេស​នេប៉ាល់​ បន្ទាប់​ពី​ចប់ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រួច​ ។​

លោក​ បួន​ រិទ្ធិយ៉ា​ អគ្គលេខាធិការ​សមាគម​កីឡា​តេក្វាន់​ដូ​កម្ពុជា​ បាន​ថ្លែង​ថា​ ព្រឹត្តិការណ៍​អន្ដរជាតិ​ខាង​លើនេះ​មាន​ប្រទេស​ជាង​២០​ចូល​រួម​ ឯ​ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៨​រហូត​ដល់​ថ្ងៃ​ទី​២៣​ មេសា​ ឆ្នាំ​២០១៤​ ។​ លោក​បន្ដ​ថា​ ចំពោះ​កីឡាករ​តេក្វាន់​ដូ​ស្ទីល​ I.T.F ដែល​លោក​ត្រៀម​នឹង​បញ្ជូន​ទៅ​ប្រកួត​នៅ​ប្រទេស​នេប៉ាល់​នោះ​គឺ​មាន​កីឡាករ​ ហ៊​ វិចិត្រ​ ,​ទ្រី វរល័ក្ខណ៍​ ,​ជា​ ច័ន្ទ​ឡា​ ,​នាង​ សីហា​ និងកីឡាករ​ ប៉ាល់​ ជីវ័ន្ដ​ ដែល​ជា​កីឡាករ​ឆ្នើម​ធ្លាប់​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ចំនួន​២​គ្រឿង​ក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ និង​មេដាយ​ប្រាក់​១​គ្រឿង​ក្នុង​ការ​ប្រកួត​កីឡា​ជើង​ឯកអាស៊ី​លើក​ទី​៥​ ។ លោក​បញ្ជាក់​ថា​ នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​ ហើយ​ក្រុម​កីឡាករ​ទាំង​អស់​ប្ដេជ្ញា​ប្រឹង​ប្រែង​ប្រកួត​ឱ្យ​អស់​ពី​លទ្ធភាព​ ធ្វើ​យ៉ាង​ណា​ដណ្ដើម​មេដាយ​យក​មក​ជូន​ជាតិ​ឱ្យ​ខាង​តែ​បាន​ ។​

អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ (NOCC)​ លោក​​ វ៉ាត់​ ចំរើន​ មាន​ប្រសាសន៍​ថា​ NOCC គាំទ្រ​គ្រប់​សកម្មភាព​ចំពោះ​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​លក្ខណៈ​អន្ដរជាតិ​ធំៗ​ ទោះបី​ជា​តេក្វាន់​ដូ​មិន​មែន​ជា​កីឡា​អូឡាំពិក​ក៏ដោយ​ ។​ ប៉ុន្ដែ​យ៉ាង​ណា​ កីឡា​ករ​ទាំង​អស់​ត្រូវ​គោរព​វិន័យ​ និងក្រម​សីលធម៌​ឱ្យ​បាន​ល្អ​ ដើម្បី​ដណ្ដើម​កិត្ដិយស​ជូន​ប្រទេស​ជាតិ​យើង​ ។​ នៅក្នុង​ឱកាស​នោះ​ លោក​ វ៉ាត់​ ចំរើន​ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ដល់កីឡាករ​ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​ចំនួន​៣០០​ដុល្លារ​ ក្រៅ​ពី​នេះ​មានការ​ឧបត្ថម្ភ​ថវិការ​ពី​លោក រ័ត្ន​ ស៊្រាង​ មេ​បញ្ជាការ​កង​រាជ​អាវ​ុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ចំនួន​២.០០០​ដុល្លារ​ ក្រុម​មេធាវី​ប៊ូនូអ៊ុក​ ៥០០​ដុល្លារ​ និងប្រាក់​ពីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ម្នាក់​២០​ដុល្លារ​ក្នុង​១​ថ្ងៃ​ផង​ដែរ​ ។

សម្រាប់ប្រធាន​ប្រតិភូ​ដែល​ដឹក​នាំ​កីឡាករ​ទៅ​ចូលរួម​ព្រឹត្ដិការណ៍​នេះ​គឺ​លោក RICHON-AM ដែល​ជា​គ្រូ​បង្វឹកមក​ពី​ប្រទេស​កូរ៉េ​ ហើយ​ចំពោះ​វិញ្ញា​សាដែល​ត្រូវ​ប្រកួត​មាន​ ប្រកួត​ឯកត្ដជន​ ,​ប្រកួត​សម្ដែង​ជាក្រុម​ជា​ស្នៀត​មេគុន​ និង​ប្រកួត​សម្ដែង​ស្នៀត​ប្រយុទ្ធ​ពិសេស​១ទល់​៣​នាក់​ ៕