ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ពិភពលោក​សប្ដាហ៍នេះ

10 ឆ្នាំ មុន

កា​រ​អភិវឌ្ឍ​​ជំនួយ​​​លើ​ពិ​ភព​លោក​ ​
​​​ជំនួយ​ដែល​ទទួលបាន​មកពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​​លើ​ពិ​ភពលោក​​ក្នុង​ឆ្នាំ​​​២០១៣​​ ​សម្រេច​បាន​​ក្នុងកម្រិត​​ខ្ពស់​ស្មើ​នឹង​​ទឹក​ប្រាក់​​​​១៣៤,​​៨ពាន់​លាន​ដ​ុល្លារ ។ ក្នុង​នោះ​​​សហ​រដ្ឋ​អាមេរិក​នៅ​តែ​ជាម្ចាស់​​ជំនួយ​ធំ​​ជាង​គេ​​បំផុត​​ក្នុង​រង្វង់​​​ទឹកប្រាក់​ដែលបាន​ផ្ដល់​ឱ្យ​​​​​៣១,៦ពាន់​លាន​ដុល្លារ​ ភាគ​ច្រើន​​គឺជំនួយ​​​សប្បុ​រសធម៌​​និងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​​​ជំងឺអេដស៍​ ។ ម្យ៉ាង​​​ទៀត​ជំនួយ​ទាំ​​ងនោះ​គឺតំណាង​​ឱ្យ​​ថវិកា​​​​

កា​រ​អភិវឌ្ឍ​​ជំនួយ​​​លើ​ពិ​ភព​លោក​ ​
​​​ជំនួយ​ដែល​ទទួលបាន​មកពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​​លើ​ពិ​ភពលោក​​ក្នុង​ឆ្នាំ​​​២០១៣​​ ​សម្រេច​បាន​​ក្នុងកម្រិត​​ខ្ពស់​ស្មើ​នឹង​​ទឹក​ប្រាក់​​​​១៣៤,​​៨ពាន់​លាន​ដ​ុល្លារ ។ ក្នុង​នោះ​​​សហ​រដ្ឋ​អាមេរិក​នៅ​តែ​ជាម្ចាស់​​ជំនួយ​ធំ​​ជាង​គេ​​បំផុត​​ក្នុង​រង្វង់​​​ទឹកប្រាក់​ដែលបាន​ផ្ដល់​ឱ្យ​​​​​៣១,៦ពាន់​លាន​ដុល្លារ​ ភាគ​ច្រើន​​គឺជំនួយ​​​សប្បុ​រសធម៌​​និងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​​​ជំងឺអេដស៍​ ។ ម្យ៉ាង​​​ទៀត​ជំនួយ​ទាំ​​ងនោះ​គឺតំណាង​​ឱ្យ​​ថវិកា​​​​០,១៩%​នៃ​ប្រាក់​​ចំណូល​​ជាតិ​របស់​ខ្លួន ។ រី​ឯ​ម្ចាស់​​ជំនួយ​មក​ពីប្រទេស​អឺរ៉ុប​​រួម​មាន ​​​ន័រ​វេស​ (​​​១,០៧%)​​និង​អង់​គ្លេស​​(​០,​​៧២%)​ ។

​​​នយោបាយ​​​នៃថវិកា​​សារ​ពើពន្ធ​
នាយក​រដ្ឋមន្ត្រីថ្មីរបស់ប្រទេស​អីុតាលី​​ និង​បារាំង​បានបង្ហាញ​​គម្រោង​នៃ​​នយោ​បា​យ​​សារ​ ពើពន្ធ​​ថ្មី​ដែលមាន​​ខ្លឹមសារ​​នៅ​ក្នុងការ​កាត់បន្ថយ​ពន្ធ​​ និងការ​ចំណាយ​​​​សារ​ធារណៈ​ ។​ នយោ​បាយ​​ថ្មីនេះ​អាច​នឹង​ទាម​ទារ​​មក​​វិញ​នូវ​ឱកាស​​​ថវិក​ា​​ដែលបាត់បង់​​​​​​​​​​ដែល​កំណត់​ដោយ​​​កិច្ច​ព្រម​ព្រៀង​​​​​​​មួយ​គណៈ​កម្មាធិការ​​អឺរ៉ុប​នៅក្នុង​ទីក្រុង​​Brussel  ។​

​ដំណើរការ​រើប​ឡើង​វិញ​​នៃសេដ្ឋកិច្ច​ពិភព​លោក​
មូលនិធិ​​រូបិយ​វត្ថុ​អន្តរជាតិ​​(​IMF)​​បាន​ឱ្យ​ដឹង​ថា​​ ការ​ធ្វើ​​ឱ្យប្រសើរ​​ឡើង​វ​ិញ​​នៃសេដ្ឋកិច្ច​​​ពិ​ភព​លោក​​គឺមិន​​ត្រឹម​តែ​​ប្រែក្លាយ​​មក​ជា​​ភាព​ខ្លាំង​​ក្លា​ជាងមុន​​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​​ពង្រីក​ខ្លួន​​កាន់​​​​តែ​ធំ​ជាង​​មុន​​​​ទៅ​ទៀត​​​ ។ ចំណែក​របាយការណ៍​​​ចុង​ក្រោយ​​​​​នេះបាន​ព្យាករ​​ថា GDP លើ​ពិ​ភព​លោក​នឹង​កើន​ឡើង​​៣,៦​%​​ក្នុង​ឆ្នាំ​២០១៤ នេះ​​​ក្នុង​នោះ​ប្រទេស​អង់គ្លេស​​ដែលជា​​អ្នក​ធ្វើ​បាន​​ល្អ​ជា​ងគេ​​នៃកំណើន​​GDP​​របស់​ខ្លួន​​ក្នុង​ចំណោម​ប្រទេស​G7​គឺស្មើ​នឹង​​​២,៩​% ។ ​

ដំណើរ​ឆ្ពោះ​ទៅមក​នៃបច្ចេក​វិទ្យា​​​Sogtware
ក្រុម​ហ៊ុន​ Microsoft ​បាន​ចេញ​ផ្សាយ​​នូវ​ការ​Update ​​លក្ខណៈ​​​សន្ដិសុខ​​​សុវត្ថិ​ភាព​​​ចុងក្រោយ​របស់​​​ខ្លួន​ចំពោះប្រព័ន្ធ​​ប្រតិបត្តិការ​​របស់​Window​​​ XP ​ដែលមានលក្ខណៈ​​​មិន​ស្គាល់​​​ជា​មួយនឹង​Software ​​​មួយ​ចំនួន​ ។ ដូចនេះ​Window XP នៅ​តែមាន​​​ឥទ្ធពល​​​​២៨%​​លើ​ប្រព័ន្ធ​​កុំព្យូរទ័រ​ផ្ទាល់​​​​ខ្លួន​នៅ​លើ​ពិភព​លោក​ ។​​ រដ្ឋា​ភិបាល​​​​​អង់​គ្លេ​ស​​និង​ហូឡង់​​កំពុង​ចំណាយ​​លើ​ក្រុម​ហ៊ុន​​ Microsoft ​ដើម្បីពង្រីក​​ការ​ទទួល​ស្គាល់​​​​សម្រាប់​Window XP​  នៅ​ក្នុង​ក្រសួង​បច្ចេក​​វិទ្យា​ព័ត៌មាន​​​ ខណៈដែល​​​៩៥%​​នៃកាត​ATM របស់ធនាគារ និងក្រុម​ហ៊ុន​​ជា​ច្រើន​​នៅ​លើ​ពិភព​លោក​​​នៅ​តែ​បន្ត​ប្រើ​ប្រាស់​​ប្រព័ន្ធនេះ ។

​​វៀ​តណាម​​គ្រោង​​ខ្ចីថវិកា​​ពីបរទេស​​​៤,៥​២លាន​ដុល្លារ​​​ក្នុង​ឆ្នាំ​​២០១៤
ក្រសួងហិរញ្ញវត្ថុ​​ប្រទេស​វៀ​តណាម​​បាន​ថ្លែង​ថា ​ខ្លួន​មា​ន​គម្រោង​​​​​ស្នើកម្ចី​​​ឥណទាន​​​បរទេស​​​​​​​​​​ប្រមាណជា​​៤,៥២​ពាន់​លាន​ដុល្លារ​​អាមេរិក​​ក្នុង​ឆ្នាំ​​​២០១៤ ​ហើយ​ក្នុង​អំឡុង​​ឆ្នាំនេះដែរ​​​​វៀត​ណាម​​ន​ឹង​ចំណាយ​​​​២,​​​៣២​ពាន់​លាន​ដុល្លារ​​លើការ​សង់​​បំណុល​អន្តរ​ជាតិ​​​​ ។ បន្ថែម​​លើ​​នេះ​រដ្ឋាភិបាល​​វៀត​ណាម​គ្រោង​​នឹង​ប្រមែ​ប្រមូល​​​ពី​ឥណទាន​​​​ក្នុ​ង​ស្រុក​​ឱ្យ​បាន​​១៧​​,​​​៣៩​​ ពាន់​​លាន​​ដុល្លារ​​នៅ​ក្នុង​ឆ្នាំ​​​២០១៤​ ក្រោម​ការ​អនុម័ត​​លើ​សេចក្ដី​សម្រេច​ដោយ​នាយក​រដ្ឋមន្ត្រី ៕ ​