ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​បាត់​ដាន​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​មាន​ទំនុក​ចិត្ត​ខ្លាំង​

9 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​ លោក​ Tony ABBOTT ថ្លែង​កាល​ពី​ថ្ងៃ​ទី​១១​ មេសា​ ថា​ លោក​មាន​ការ​ជឿ​ជាក់​ខ្លាំង​ ដែល​រលក​សញ្ញា​ចាប់​បាន​នៅ​ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា​ ពិត​ជា​បញ្ចេញ​ពី​ប្រអប់​ខ្មៅ​របស់​យន្ត​ហោះ​បាត់​ដាន​ជើង​ហោះ​ហើរ​ MH370 ។​ នៅ​ក្រុង​សៀង​ហៃ​ ប្រទេស​ចិន​ លោក​ ABBOT ថ្លែង​ថា​ យើង​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ទំហំ​តំបន់​តាម​រុក​រក​ ហើយ​យើង​មាន​ទំនុក​ចិត្ត​ខ្លាំង​

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​ លោក​ Tony ABBOTT ថ្លែង​កាល​ពី​ថ្ងៃ​ទី​១១​ មេសា​ ថា​ លោក​មាន​ការ​ជឿ​ជាក់​ខ្លាំង​ ដែល​រលក​សញ្ញា​ចាប់​បាន​នៅ​ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា​ ពិត​ជា​បញ្ចេញ​ពី​ប្រអប់​ខ្មៅ​របស់​យន្ត​ហោះ​បាត់​ដាន​ជើង​ហោះ​ហើរ​ MH370 ។​ នៅ​ក្រុង​សៀង​ហៃ​ ប្រទេស​ចិន​ លោក​ ABBOT ថ្លែង​ថា​ យើង​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ទំហំ​តំបន់​តាម​រុក​រក​ ហើយ​យើង​មាន​ទំនុក​ចិត្ត​ខ្លាំង​ ដែល​សញ្ញា​ទាំង​ឡាយ​ដែល​យើង​ចាប់​បាន​បញ្ចេញ​មក​ពី​ប្រអប់​ខ្មៅ​ ។​

យើង​សង្ឃឹម​ទទួល​បាន​ព័ត៌​មាន​ច្រើន​ថែម​ទៀត​ មុន​ពេល​ដែល​លែង​មាន​ការ​បញ្ចេញ​សញ្ញា​ជា​ស្ថាពរ​ដោយ​សារ​ប្រអប់​ខ្មៅ​អស់​ថ្ម​ ។​ លោក​បន្ត​ថា​ លោក​ពុំ​ចង់​ផ្តល់​ភាព​លម្អិត​ថែម​ទៀត​ទេ​ មុន​ពេល​ផ្តល់​ព័ត៌​មាន​ដល់​ប្រធានា​ធិបតី​ចិន​ លោក​សុី​ ជីន​ពីង​ ពី​លទ្ធ​ផល​ចុង​ក្រោយ​នៃ​ការ​ស៊ើប​អង្កេត​ ។​ គួរ​រំលឹក​ថា​ មនុស្ស​១៥៣​នាក់​ ក្នុង​ចំណោម​មនុស្ស​ទាំង​២៣៩​នាក់​ ជិះ​ក្នុង​យន្ត​ហោះ​ ជើង​ហោះ​ហើរ​ MH370 ជា​ជន​ជាតិ​ចិន​ ៕​