ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ​កឹម​ ជាតិ​​ និង​​ភរិយា​​ជំពាក់​ប្រាក់​​គេ​សង​​សែក​​ស្អុយ​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អ្នក​ធ្លាប់​មានមុខ​មាត់​និង​មានកិត្ដិយស​ម្នាក់​គឺ​លោក​ កឹម​ ជាតិ​​ និង​លោក​ស្រី​ ភួង​ ម៉ាឡា​ ជា​ភរិយា​​ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​​ ដូច​ជា​បាក់មុខ​ ខូច​កិត្ដិយស​មិន​តិច​ទេ​​ដោយ​សារ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីៗ​ក្នុង​ស្រុក​បាន​ចេញ​ផ្សាយ​បន្ដ​បន្ទាប់​ជាប់​ចោទ​ថា​ ខ្ចី​ប្រាក់​គេ​១០​ម៉ឺុន​ដុល្លារ​មិន​ព្រម​សង​​ រហូត​ដល់​ចេញ​សែក​ស្អុយ​បោក​ប្រាស់​ម្ចាស់​បំណុល​ថែម​ទៀត​ ។​

រាជធានីភ្នំពេញ​ ៖ អ្នក​ធ្លាប់​មានមុខ​មាត់​និង​មានកិត្ដិយស​ម្នាក់​គឺ​លោក​ កឹម​ ជាតិ​​ និង​លោក​ស្រី​ ភួង​ ម៉ាឡា​ ជា​ភរិយា​​ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​​ ដូច​ជា​បាក់មុខ​ ខូច​កិត្ដិយស​មិន​តិច​ទេ​​ដោយ​សារ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីៗ​ក្នុង​ស្រុក​បាន​ចេញ​ផ្សាយ​បន្ដ​បន្ទាប់​ជាប់​ចោទ​ថា​ ខ្ចី​ប្រាក់​គេ​១០​ម៉ឺុន​ដុល្លារ​មិន​ព្រម​សង​​ រហូត​ដល់​ចេញ​សែក​ស្អុយ​បោក​ប្រាស់​ម្ចាស់​បំណុល​ថែម​ទៀត​ ។​

តើ​លោក​កឹម​ ជាតិ​​ និងលោក​ស្រី​ភួង​ ម៉ាឡា​ ខ្ចី​ប្រាក់​ពី​អ្នក​ណា​?​ អ្នក​ណា​ជា​ម្ចាស់​បំណុល​?​ ប្រភព​ច្បាស់​ការ​ ដោយ​មាន​ឯកសារ​ជា​វត្ថុ​តាង​ផង​​បាន​ប្រាប់​​កោះសន្ដិភាព​ថា​ លោក​កឹម​ ជាតិ​​ អាយុ​ជាង​ ៥០​ឆ្នាំ​ និង​ភរិយា​ឈ្មោះ​ ភួង​ ម៉ាឡា​ មាន​ទីលំនៅ​ផ្ទះលេខ​៣៩​Eo ផ្លូវ​លេខ​៤៤០​ សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​ បាន​ទទួល​​ប្រាក់​ខ្ចី​ចំនួន​១០​ម៉ឺុន​ដុល្លារ​អាមេរិក​ ពី​លោកស្រី​ ម៉ែន​ ស៊ីថា​ ភរិយា​លោក​ ឌឿន សុវណ្ណ​ នៅថ្ងៃ​ទី​៦​ តុលា​ ២០​១​២​​ ។​ ក្នុង​កិច្ច​សន្យា​ដែល​មាន​ផ្ដិត​មេដៃ​ទាំង​២​នាក់ប្ដី​ប្រពន្ធ​ផង​ បាន​សន្យា​សង​វិញ​នៅ​ថ្ងៃ​ទី​៦​ តុលា​ ឆ្នាំ​ ២០១៣​ គឺ​ខ្ចី​រយៈ​ពេល​១​ឆ្នាំ​ ។ ប្រភព​ច្បាស់​ការ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​​ដល់​ថ្ងៃ​ត្រូវ​សង​ហើយ​ ប៉ុន្ដែ​គ្មាន​ប្រាក់​សង​ត្រូវ​លោក​ កឹម​ ជាតិ​ និង​ភរិយា​បាន​សន្យា​ជា​លាយ​លក្ខណ៍​អក្សរ​ជា​ថ្មី​សន្យា​សង​នៅ​ថ្ងៃ​ទី​៦​ ធ្នូ​ ឆ្នាំ​២០១៣​ ព្រោះ​សែក​ដែល​ចេញ​ឱ្យ​ត្រូវ​សង​នៅ​ថ្ងៃ​ទី​៦​ តុលា​ ឆ្នាំ​ ២០១៣​ ជា​សែកស្អុយ​ដែល​ធនាគារ​បញ្ជាក់​ជា​ផ្លូវ​ការ​ ។​
លុះដល់​ថ្ងៃ​ទី​៦​ ធ្នូ​ ឆ្នាំ​២០១៣​ នៅ​តែ​អត់​សង​ទៀត​ លោក​ កឹម​ ជាតិ​​ និង​ភរិយា​បាន​ធ្វើ​កិច្ច​សន្យា​មួយ​ទៀត​នៅចំពោះមុខ​ម្ចាស់​បំណុល​គឺ​លោក​ ឌឿន​ សុវណ្ណ​ និង​លោកស្រី​ ម៉ែន​ ស៊ីថា​ ជា​ភរិយា​ថា​​ សន្យា​សង​ប្រាក់​១០​ម៉ឺុន​ដុល្លារ​នេះ​នៅថ្ងៃ​ទី​៦​ កុម្ភៈ​ ២០១៤​វិញ​ ។​ ទោះបី​ភូត​លើ​គោក​មួយ​ដង​ជា​ពីរ​ដង​ ឡើង​ដល់​៣ដង​យ៉ាង​នេះ​ក្ដី​ ក៏លោក ឌឿន​ សុវណ្ណ​ និង​ភរិយា​នៅតែ​យល់ព្រម​សម្រួល​ដដែល​ ព្រោះ​យល់​ថា​ លោក​ កឹម​ ជាតិ​​ ជា​មនុស្ស​មានមុខ​មាត់​ មាន​កិត្ដិ​យស​ និង​ជា​អ្នកមាន​ធូរធា​ម្នាក់​នៅ​រាជ​ធានី​ភ្នំពេញ​នឹង​គេ​ដែរ​ ។

ប្រភព​ច្បាស់​ការ​បាន​បញ្ជាក់​ទៀត​ថា​ ការ​ពន្យា​ពេល​ដោយ​សង្ឃឹម​ថា​នឹង​សង​នោះ​ ក្លាយ​ទៅ​ជា​អំពើ​ក្បត់​នូវ​សេចក្ដី​ទុក​ចិត្ដ​ទាំង​ស្រុង​ ព្រោះ​រហូត​មក​ដល់​ថ្ងៃ​ទី​៩​ មេសា​ទៅ​ហើយ​ លោក​ កឹម​ ជាតិ​​ និង​ភរិយា​ដែល​ជា​កូន​បំណុល​អត់​បាន​សង​វិញ​ឡើយ​ធ្វើ​ឱ្យ​លោក​ ឌឿន​ សុវណ្ណ​ និង​ភរិយា​អស់សេចក្ដី​​ទុកចិត្ដ​ទាំង​ស្រុង​ ។​ ប្រភព​ជឿជាក់​មួយ​និយាយ​ថា​​ មិន​ត្រឹម​តែ​មិន​សង​ទេ​​ គឺ​លោក​ កឹម​ ជាតិ​ បាន​រត់​រក​បង្អែក​សុទ្ធ​តែ​ជា​ជន​មាន​អំណាច​ខ្ពស់ៗ​មក​ជួយ​កាង​ (​ដែលពេល​នេះ​កោះសន្ដិភាព​សុំមិន​បញ្ចេញ​ឈ្មោះ​ទេ​ កុំ​ឱ្យ​«ឯក​ឧត្ដម​នោះ​បាក់​មុខ​ពេក​​ ក្រែង​លោ​ដឹង​ដល់​សម្ដេច​តេជោ​»​)​ គឺ​ជួយ​កាង​រហូត​ដល់​សាលា​ដំបូង​មិន​ឱ្យ​ចាប់​ខ្លួន​ ឱ្យ​ជួយ​ពន្យា​ពេល​បន្ដ​ទៅ​ទៀត​ ដែលម្ចាស់​បំណុល​និយាយ​ថា​​ បើអ្នក​ច្បាប់​ធ្វើ​របៀប​នេះ​ តើ​ឱ្យ​សង្ឃឹម​លើអ្នក​ណា​ទៀត​ ។ អ្នក​រង​គ្រោះ​រត់​រក​ច្បាប់​​ បែរ​ជា​អ្នក​ច្បាប់​នៅ​ជា​មួយជនល្មើស​​ តើ​ឱ្យ​សង្ឃឹម​មេឃ​ណា​ទៀត​ទៅ​ ?​

ក្នុង​ករណី​នេះ​ ម្ចាស់​បំណុល​បាន​ប្ដឹង​ទៅ​សាលា​ដំបូដ​រាជ​ធានី​ហើយ​ នៅ​តែ​អយ្យការ​ចាត់​ការ​បន្ដ​ទៅ​ចៅក្រម​ប៉ុណ្ណោះ​ ប៉ុន្ដែ​តាម​ទំនង​មក​ពី​មាន​ «​ជើង​កាង​ថ្នាក់​ខ្ពស់ៗ​ពេក​»​ ទើប​ច្បាប់​ក្លាយ​ទៅជា​ដែក​អេត​ចាយ​ លែង​ប្រើការ​​លើ​សំណុំ​រឿង​នេះ​បាន​ទៅ​ហើយ​ដែរ​ ។​ អ្នក​ស្គាល់​លោក​ កឹម​ ជាតិ​​ ច្បាស់​និយាយ​ថា​​លោក​ កឹម​ ជាតិ​​ មាន​អចលន​ទ្រព្យ​ច្រើនកន្លែង​នៅ​រាជ​ធានី​ភ្នំពេញ​ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ដែរ​ មិន​គួរ​ធ្វើ​ល្ហាម​បែប​នេះ​ឡើយ​​ មិន​គួរ​ធ្វើ​ឱ្យ​ខូច​កិត្ដិយស​បែប​នេះ​សោះ​ ។ ប៉ុន្ដែ​មាន​មតិ​ខ្លះ​ថា​ មក​ពី​គាត់​ខូច​មិន​ព្រម​សង​ប្រាក់​គេ​…សុខ​ចិត្ដ​ចំណាយ​រត់​ការ​ទប់​ ។ អ្នក​ខ្លះ​ទៀត​និយាយ​ថា​ គង់​តែ​សង​គេ​ដដែល​ ចាំ​បាច់​ចំណាយ​ទប់​ ជើង​គ្រែ​ធ្វើ​អី​…​ព្រោះ​ជា​ប្រាក់​ខ្ចីគេ​ទាំង​ដុល​…​ឬ​មក​ពី​គាត់​ខូច​ទេ​ដឹង​ ?​ ម្សិល​មិញ​នេះ​ កោះ​សន្ដិភាព​បាន​ព្យាយាម​សុំការ​បំភ្លឺ​ពីលោក កឹម​ ជាតិ​ ដែរ​ ប៉ុន្ដែ​ពុំអាច​រក​លេខ​ទូរស័ព្ទ​ទាក់ទង​បាន​ ៕