ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​ គំរាម​បិទ​រ៉ូប៊ី​ណេ​​ឧស្ម័ន​ផ្តល់​ឱ្យ​អ៊ុយ​ក្រែន​ ខណៈ​រូបិយ​វត្ថុ​ប្រទេស​នេះ​​កំពុង​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​

10 ឆ្នាំ មុន

ប្រធានា​ធិបតី​រុស្ស៊ី​លោក​វ៉្លាឌី​មៀរ​ពូទីន កាល​ពី​ថ្ងៃទី​១០​ មេសា បាន​ដាស់​តឿន​ពួក​អឺរ៉ុប​ឱ្យ​ជួយ​ធានា​ដល់​ការ​សង​បំណុល​អ៊ុយ​ក្រែន​ជា​​ច្រើន​ពាន់​លាន​ដុល្លារ ឬ​ក៏សុខ​ចិត្ត​ឱប​ដៃ​មើល​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​នេះ​រង​ការ​គំរាម​កំហែង ។​ បែប​នេះ​បង្ហាញ​ពី​វិបត្តិ​រវាង​លោក​ខាង​កើត​ និង​លោកខាង​លិច​​ដ៏​អាក្រក់​បំផុត​មួយ​ចាប់​តាំងពី​បញ្ចប់​សង្គ្រាម​ត្រជាក់​មក ។​

ប្រធានា​ធិបតី​រុស្ស៊ី​លោក​វ៉្លាឌី​មៀរ​ពូទីន កាល​ពី​ថ្ងៃទី​១០​ មេសា បាន​ដាស់​តឿន​ពួក​អឺរ៉ុប​ឱ្យ​ជួយ​ធានា​ដល់​ការ​សង​បំណុល​អ៊ុយ​ក្រែន​ជា​​ច្រើន​ពាន់​លាន​ដុល្លារ ឬ​ក៏សុខ​ចិត្ត​ឱប​ដៃ​មើល​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​នេះ​រង​ការ​គំរាម​កំហែង ។​ បែប​នេះ​បង្ហាញ​ពី​វិបត្តិ​រវាង​លោក​ខាង​កើត​ និង​លោកខាង​លិច​​ដ៏​អាក្រក់​បំផុត​មួយ​ចាប់​តាំងពី​បញ្ចប់​សង្គ្រាម​ត្រជាក់​មក ។​

ទន្ទឹម​នឹង​នេះ​ដែរ​ ការប្រឈម​មុខ​ដាក់​គ្នា​នៅ​តែ​​ខ្លាំង​ក្លា​រវាង​ពួក​អ្នក​សិ្នទ្ធ​រុស្ស៊ី​ និង​ពួក​អ្នក​គាំទ្រ​រដ្ឋាភិបាល​ក្រុង​គៀវ​នា​ភាគខាង​កើត​អ៊ុយ​ក្រែន​ ទោះ​បី​ជា​រដ្ឋ​អំណាច​ស្និទ្ធ​អឺរុ៉ប​នៃ​​ទីក្រុង​គៀវ​ប្រកាសពីការ​លើក​លែង​ទោស​មួយ​ក្តី ។​ ក្នុង​សារលិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​មេ​ដឹក​នាំ​អឺរុ៉ប​​១៨​រូប លោក​ពូទីន អះ​អាង​ថា​ ប្រទេស​របស់​​យើង​បាន​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋ​កិច្ច​អ៊ុយ​ក្រែន​ មាន​ទឹកប្រាក់​​ដល់​ទៅ​ជាង​៣៥​ពាន់​លាន​ដុល្លារ​ចាប់​តាំងពី​៤ឆ្នាំ​កន្លង​មក​នេះ​ ហើយ​លោក​ទាម​ទារ​ឱ្យ​ការ​ជួយ​ទ្រទ្រង់​នោះ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ឈរ​លើ​លក្ខណៈ​ស្មើ​ភាព​គ្នា ។​

ពេលដែល​ក្រុង​មូស្គូ​បង្កើនកាល​ពី​សប្តាហ៍​មុន​ដល់​ទៅ​៨០%​ ​នៃ​តម្លៃ​ឧស្ម័ន​របស់​ខ្លួន​លក់​ឱ្យ​ក្រុង​គៀវ​ ដែល​កំពុង​គ្មាន​ប្រាក់​ លោក​ពូទីន​ បាន​ព្រមាន​ថា​ ក្នុង​ករណី​មិន​មាន​ការ​បង់​ថ្លៃ​ឧស្ម័ន​នោះ​រ៉ូប៊ីណេ​ឧស្ម័ន​នឹង​ត្រូវ​បិទ​ដែល​នេះ​ជា​ស្រមោល​នៃសង្គ្រាម​ឧស្ម័ន​ដែល​​ធ្លាប់​កាត់​​បន្ថយ​ការ​ផ្តល់​ឧស្ម័ន​រុស្ស៊ី​ដល់​អឺរ៉ុប​ខាង​លិច​កាលពី​ឆ្នាំ​២០០៦ និង​២០០៩​ ។ ការ​គំរាម​នេះ​កាន់តែ​ដាក់​ទម្ងន់​លើ​សហ​ភាព​អឺរុ៉ប​ដែល​​នាំ​​ចូល​១​ភាគ​៤ ​នៃ​សេចក្តី​ត្រូវ​ការ​​ឧស្ម័ន​ពី​រុស្ស៊ី​ ហើយ​ជិត​ពាក់​កណ្តាល​បង្ហូរ​កាត់​អ៊ុយ​ក្រែន ។​

លោក​ពូទីន​ ទាម​ទារ​ឱ្យ​មាន​​ការ​ពិគ្រោះ​យោបល់​គ្នា​ថ្នាក់​រដ្ឋ​មន្ត្រី​ក្នុង​ពេល​ដ៏ឆាប់​ដើម្បី​ចាត់​វិធាន​ការ​រួម​ធ្វើ​ឱ្យ​មានស្ថេរ​ភាព​ដល់​សេដ្ឋ​កិច្ច​របស់​​អ៊ុយ​ក្រែន​ និង​ដើម្បី​ធានា​ការ​ផ្តល់​ឧស្ម័ន​និង​ការ​បង្ហូរ​ឧស្ម័ន​កាត់​ប្រទេស​នេះ​ទៅ​អឺរុ៉ប​ខាង​លិច។​ ចំណែក​ធនាគារជាតិ​អ៊ុយ​ក្រែន​លាត​ត្រដាង​កាល​ពី​ថ្ងៃ​ទី​១០ មេសា​ថា​ ប្រាក់ HRIVNA របស់​ប្រទេស​កំពុង​ធ្លាក់​ថ្លៃ​ក្នុង​កម្រិត​ទាប​បំផុត​ពុំ​ធ្លាប់​មាន​ បើ​ប្រៀប​ទៅ​នឹងប្រាក់​ដុល្លារ​ និង​ប្រាក់​អឺរ៉ូ ។​

ធនាគារ​កណ្តាល​អ៊ុយ​ក្រែន​បាន​ទម្លាក់​អត្រា​ប្តូរ​ប្រាក់​ HRIVNA ជា​ផ្លូវ​ការ​ចំនួន​៦%​ មក​១២,៦​ HRIVNA ទល់​១​ដុល្លារ​ និង​១៧,៤​ HRIVNA ទល់​១​អឺរ៉ូ បើ​ប្រៀប​ធៀប​ទៅ​នឹង​កាល​ពី​ថ្ងៃទី​៩​ មេសា ត្រឹម​១៦,៣​ HRIVNA ក្នុង​១​អឺរ៉ូ ៕​