ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ជាង​50​នាក់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​ឧទ្ទាម​ស៊ីរី និង​ពួក​ជីហាដ

10 ឆ្នាំ មុន

អង្គការ​សិទ្ធិ​មនុស្ស​ស៊ីរី​ស្និទ្ធ​ពួក​ឧទ្ទាម OSDH រាយ​ការណ៍​ថា​ យុទ្ធ​ជន​ជាង​៥០​នាក់​បាន​ត្រូវ​ស្លា.ប់​កាល​ពី​ថ្ងៃទី​១០ មេសា​ ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​ថ្មីៗ​នៅស៊ីរី​រវាង​ពួក​ជីហាដ​ និង​ពួក​ឧទ្ទាម​ ដែល​កាល​ពី​មុន​ពួក​គេ​ជា​សម្ព័ន្ធ​មិត្ត​នឹងគ្នា​ក្នុង​ការ​តស៊ូ​ប្រឆាំង​របប​លោក​បាចា​អាល់​អាសាដ ។​

អង្គការ​សិទ្ធិ​មនុស្ស​ស៊ីរី​ស្និទ្ធ​ពួក​ឧទ្ទាម OSDH រាយ​ការណ៍​ថា​ យុទ្ធ​ជន​ជាង​៥០​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃទី​១០ មេសា​ ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​ថ្មីៗ​នៅស៊ីរី​រវាង​ពួក​ជីហាដ​ និង​ពួក​ឧទ្ទាម​ ដែល​កាល​ពី​មុន​ពួក​គេ​ជា​សម្ព័ន្ធ​មិត្ត​នឹងគ្នា​ក្នុង​ការ​តស៊ូ​ប្រឆាំង​របប​លោក​បាចា​អាល់​អាសាដ ។​

OSDH បញ្ជាក់​ថា​ ការប្រយុទ្ធគ្នា​ទាំង​នោះ​ផ្ទុះ​ឡើង​ជាមួយ​ការ​វាយ​លុក​នាវេលា​ព្រឹក​ព្រហាម​របស់​ពួក​ជីហាដ​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​អុីរ៉ាក់ និង​ LEVANT (EIIL) លើ​ទីតាំង​ទាំង​ឡាយ​កាន់​កាប់​ដោយ​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​មានទំនាក់​ទំនង​ជា​មួយ​អាល់​កៃ​ដា​ និង​ពួក​សម្ព័ន្ធ​មិត្ត​នៅ​ព្រំដែន​ស៊ីរី-​អុីរ៉ាក់ ។​

យោង​តាម OSDH ដែល​ផ្អែក​លើ​ប្រភព​ព័ត៌​មាន​ពី​ពួក​ឧទ្ទាម​ និង​​ប្រភព​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​កំពុង​មានសង្គ្រាម​នេះ​ថា ការ​ប្រយុទ្ធ​គ្នា​ជា​ពិសេស​នៅ​ជុំ​​វិញ​ទីក្រុង​ប៊ូកា​ម៉ាល់​ ដែល​នៅ​ទីនោះ​ពួក​ជីហាដ​នៃ​ក្រុម EIIL បាន​​រុល​ទៅ​មុខ​សំដៅ​ទៅ​បុ៉ស្តិ៍​ព្រំ​ដែន​ដើម្បី​បុ៉ន​ប៉ង​ចាប់ដៃ​ជា​មួយ​បង​ប្អូន​រួម​អាវុធ​ពួក​គេ​នៅ​អុីរ៉ាក់​ ។​

OSDH បញ្ជាក់​ថា​ ពួក EIIL ដណ្តើម​កាន់​កាប់​សង្កាត់​ជា​ច្រើន​​នៃ​ទីក្រុង​ប៊ូកា​ម៉ាល់​ពី​ក្រុម​អាល់​ណូ​ស្ត្រា និង​ពួក​ឧទ្ទាម​អ៊ិស្លាម​និយម​​ឯ​ដទៃៗ​ទៀត ។​ ក្រៅ​ពី​​យុទ្ធ​ជន​៥១​នាក់​ស្លាប់​ សាក​សព​របស់​យុទ្ធ​ជន​១០​នាក់​ទៀត​ប្រហែល​ជា​ត្រូវ​ពិឃាត​ដោយ​ពួក EIIL ត្រូវ​បាន​រក​ឃើញ​នៅខាង​ក្រៅ​ក្រុង​ប៊ូកា​ម៉ាល់ ។​ បើ​តាម​នាយទាហាន​ម្នាក់​របស់​កង​ទ័ព​ស៊ីរី​សេរី​ ASL ដែល​បង្កើត​ឡើង​មួយ​ផ្នែក​ធំ​ដោយ​ពួក​ទាហាន​ស៊ីរី​រត់​ចោល​ជួរ​ថា ក្រុម​របស់​គេ​នៅ​​តែ​ត្រួតត្រា​បុ៉ស្តិ៍​ព្រំដែន​ជាប់​ជា​មួយ​អុីរ៉ាក់​នៅ​ឡើយ​ ។ នាយទាហាន​ឧទ្ទាម​រូប​​នេះ​បន្ត​ថា​ ពួក EIIL បាន​វាយ​ប្រហារ​បណ្តា​ទីតាំង​របស់​យើង​នៅ​ក្រុង​ប៊ូកា​ម៉ាល់ ហើយ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​បន្ត។​

ចំណែក​វរ​សេនីយ៍​ឯក​ម្នាក់​នៃ​កង​ទ័ព​អុីរ៉ាក់​និយាយ​ថា កង​ទ័ព​អុីរ៉ាក់​បាន​​ដាក់​បារ៉ាស់​ការ​ពារ​ពី​បេតុង​​ប្រវែង​ជា​ច្រើន​រយ​ម៉ែត្រ​ ព្រម​ទាំង​ដាក់​បាវ​ខ្សាច់​តាម​កន្លែង​ខ្លះ​ចន្លោះ​ពី​កៃ​អុីម​នៅ​អុីរ៉ាក់​ និង​ក្រុង​​ប៊ូ​កា​ម៉ាល់ ។​ យើង​ខ្លាច​ពួក EIIL ដណ្តើម​ត្រួត​ត្រា​បុ៉ស្តិ៍​ព្រំដែន​នោះ​ ។​
ស្ថិត​ក្នុងខេត្ត​ DEIR EZZOR ក្រុង​ប៊ូកា​ម៉ាល់​មាន​ប្រជាជន​៧០.០០០​នាក់​កាល​មុន​ជម្លោះ ។​ ទីក្រុង​នោះ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ពួក​ឧទ្ទាម​ចាប់​តាំងពី​ដំណាច់​ឆ្នាំ​​២០១២​ ក្រោយ​ការ​ប៉ុន​ប៉ង​វាយ​ដណ្តើម​យក​វិញ​ជា​ច្រើន​លើក​របស់​កង​ទ័ព​ស៊ីរី ។​ ត្រូវ​បណ្តេញ​ចេញ​ពី​ខេត្ត​សំបូរ​​ប្រេង​កាត​ និង​ឧស្ម័ន​នេះ​កាល​ពី​ដើម​ខែ​កុម្ភៈ​ ២០១៤​ ក្រុម EIIL បុ៉ន​ប៉ង​វាយ​ដណ្តើម​កាន់​កាប់​ទី​នោះ​វិញ ។​

ជម្លោះ​​នៅស៊ីរី​ក្លាយ​ទៅ​ជា​ស្មុគ​ស្មាញ​កាន់​តែ​ខ្លាំង​ជាមួយ​នឹង​​ការ​ប៉ះ​ទង្គិចគ្នា​រវាង​ពួក​ឧទ្ទាម​ និង​ពួក​ជីហាដ ​ដែល​ភាគច្រើន​​មក​ពី​បរ​ទេស ។​ ពី​ខែ​មករា​មក​ខែ​កុម្ភៈ​ ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​ជីហាដ​ និង​ពួក​ឧទ្ទាម​ស៊ីរី​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់​នាក់ ។​
ទន្ទឹម​នឹង​នេះ​ ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​តាម​រយៈ​សេចក្តី​ប្រកាស​មួយ​បាន​អះ​អាង​ពីការ​វាយ​ប្រហារ​ភេរវ​កម្ម​២​ ប្រើ​​រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​ដែល​សម្លាប់​មនុស្ស​យ៉ាង​តិច​២៥​នាក់​ កាល​ពី​ថ្ងៃ​ទី​៩ មេសា​កន្លង​មក​នេះ​ ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ហូម​ភាគ​កណ្តាល​ស៊ីរី​ ៕​