ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀង​ស្រី​កូរ៉េ​ Miss A ចង​ចាំ​ពី​ការ​សម្ដែង​នៅ​កម្ពុជា​ មាន​យុវវ័យ​ច្រើន​ពេញ​ចិត្ដ​និង​ស្រែក​អបអរ​សាទរ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្រុម​តារា​ចម្រៀង​ស្រី​កូរ៉េ​៤​ដួង​ បាននិយាយ​ថា​ ពួក​នាង​មាន​ក្ដី​រំភើប​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​មក​សម្ដែង​រយៈ​ពេល​២​ថ្ងៃ​​នៅក្នុង​កម្មវិធី​ប្រគំ​តន្ដ្រី​នៅ​​សាល​មហោ​ស្រព​​កោះពេជ្រ​ នៃ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ ពេល​ថ្មីៗ​នេះ ។​ ព្រឹត្ដិការណ៍​នៃ​ការ​ប្រគំ​តន្ដ្រី​នេះ​ បាន​លក់​សំបុត្រ​ដាច់​អស់​​ និង​ទាក់​ទាញ​អ្នកចូលរួម​ទស្សនា​រហូត​ដល់​ទៅ​៣.០០០​នាក់​ក្នុង​មួយ​យប់​ ដែល​ជា​ការ​រៀប​ចំ​ឡើង​

រាជធានីភ្នំពេញ​ ៖ ក្រុម​តារា​ចម្រៀង​ស្រី​កូរ៉េ​៤​ដួង​ បាននិយាយ​ថា​ ពួក​នាង​មាន​ក្ដី​រំភើប​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​មក​សម្ដែង​រយៈ​ពេល​២​ថ្ងៃ​​នៅក្នុង​កម្មវិធី​ប្រគំ​តន្ដ្រី​នៅ​​សាល​មហោ​ស្រព​​កោះពេជ្រ​ នៃ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ ពេល​ថ្មីៗ​នេះ ។​ ព្រឹត្ដិការណ៍​នៃ​ការ​ប្រគំ​តន្ដ្រី​នេះ​ បាន​លក់​សំបុត្រ​ដាច់​អស់​​ និង​ទាក់​ទាញ​អ្នកចូលរួម​ទស្សនា​រហូត​ដល់​ទៅ​៣.០០០​នាក់​ក្នុង​មួយ​យប់​ ដែល​ជា​ការ​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ Beeline ជា​ក្រុម​ហ៊ុន​បណ្ដាញ​ទូរស័ព្ទ​មាន​គុណភាព​ខ្ពស់​ និង​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ ។​

តារា​ចម្រៀង​កូរ៉េ​ Miss A បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​គាំទ្រ​ និងក្ដី​ស្រឡាញ់​ពី​ក្រុម​អ្នក​គាំទ្រ​នៅ​កម្ពុជា​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដែល​ក្រុម​តារា​ចម្រៀង​ទាំង​នេះ​បាន​បង្ហាញ​ខ្លួន​នៅរាជ​ធានី​ភ្នំពេញ​ ជា​លើកដំបូង​ ។​ កញ្ញា​ Min ជា​សមាជិក​ក្រុម​ម្នាក់​និយាយ​ថា​ «យើង​ពិត​ជា​មានការ​ចាប់​អារម្មណ៍​លាយ​ឡំ​នឹង​ក្ដី​រំភើប​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​អ្នក​គាំទ្រ​ស្រែក​អបអរ​ និង​ស្រឡាញ់​ចូលចិត្ដ​ច្រើន​ ។ ពីមុន​ នាង​ខ្ញុំ​មិន​បានដឹង​មុន​ទេ​ថា​ មាន​អ្នក​គាំទ្រ​ដល់​ថ្នាក់​ហ្នឹង​សោះ​ ហើយ​មាន​អ្នក​ជិះ​ម៉ូតូ​តាម​ពីក្រោយ​យើង​ខ្ញុំ​ ហើយ​រង់​ចាំ​នៅមុខ​សណ្ឋាគារ​រហូត​ដល់​ទៅ​១០​ម៉ោង​»​ ។​

ក្រុម​តារា​ចម្រៀង​ស្រី​កូរ៉េ​ទាំងអស់​បាន​កោត​សរសើរ​ពី​អាហារ​ និង​វប្បធម៌​កម្ពុជា​ ។​ ពួក​នាង​បាន​ធ្វើដំណើរ​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ​ និង​ចូលបួងសួង​សុំ​សេចក្ដី​សុខ​នៅ​វត្ដ​ឧណ្ណាលោម​ផង​ដែរ​ ។​

កញ្ញា​ Min នៅមិន​អាច​បំភ្លេច​បាន​ឡើយ​ ចំពោះ​អនុស្សាវរីយ៍​គឺ​អ្នកគាំទ្រ​​ ។​ នាង​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់ពួកគេ​ ហើយ​នាង​ថា​ ពួកគេ​ក៏​ស្រឡាញ់​ពួក​នាង​ដែរ​ ។​ នេះ​គឺ​ជា​ការ​ ទាក់​ទង​គ្នា​មួយ​ដ៏ល្អ​ មិន​អាច​កាត់ថ្លៃ​បាន​ ។ ពួក​នាង​សង្ឃឹម​ថា​នឹង​បាន​វិល​មកកម្ពុជា​ម្ដង​ទៀត​នៅលើក​ក្រោយ​ និង​ទទួល បាន ការ​គាំទ្រ​ពី​យុវវ័យ​សាជា​ថ្មី​ទៀត​ ។

ក្រុម​តារា​ចម្រៀង​ស្រី​កូរ៉េ​ទាំង​៤​នាក់​ កាន់​តែ​មិន​ភ្លេច​នៅពេលដែល​ឡើង​សម្ដែង​នៅ​លើ​ឆាក​តន្ដ្រី​ត្រូវ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​នាំគ្នា​ស្រែក​ថា​ «Miss A! Miss A! »​ មិន​ដាច់​ពី​មាត់​​ ។ ក្រុម​ Miss A មានគ្នា​៤នាក់​ Jai ,Min ,Fei និង​ Suzy បានសម្ដែង​បទ​ចម្រៀង​ ល្បីៗ​របស់​ខ្លួន​ដូច​ជា​ Hush Breath និង​ Goodbye baby ។ នៅ​ថ្ងៃ​បន្ទាប់​បានស​ម្ដែង​បទ​ Bad Girl ,Good Girl ,Hush និង​ Breath ។

តំណាង​ក្រុម​ហ៊ុន​ Beeline និយាយ​ថា​ ក្រុម​ Miss A បានធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​ជា​មួយ​នឹង​ការ​ប្រគំ​តន្ដ្រី​រួមគ្នា​មាន​គុណភាព​ខ្ពស់​ស័ក្ដិសម​នឹង​ការ​រំលឹក​ខួប​៥​ឆ្នាំ​​របស់​ Beeline ។

Beeline បាន​ចាប់​ផ្ដើម​ដំណើរ​ការ​អាជីវកម្ម​​នៅ​កម្ពុជា​នៅ​ខែ​ឧសភា​ ឆ្នាំ​២០០៩ ហើយ​តាំង​ពី​ពេល​នោះមក​បានក្លាយ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្មឈាន​មុខ​គេ​ និង​មាន​លំដាប់​ថ្នាក់ខ្ពស់​ក្នុង​ចំណោម​ក្រុមហ៊ុន​ទូរស័ព្ទ​ជា​ច្រើន​នៅ​កម្ពុជា​ ហើយ​ជា​ក្រុម​ហ៊ុន​គ្រប់គ្រង​ដោយ​ជនជាតិ​ខ្មែរ​១០​០​ភាគរយ​ ៕​