ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកកំណាត់​​ផ្លូវ​ជាតិ​លេខ​​៥​​ធ្វើជាចំណត​​​រថយន្ត​​​ បង្កការ​កកស្ទះ​​​ស្រប​ពេល​​​ពលករ​​វិល​ត្រឡប់​​ពី​ថៃ​​ច្រើន​​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ ពី​មួយ​​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ​​ដង​ផ្លូវជាតិ​នៅ​ក្រុង​ប៉ោយ​ប៉ែត​​កាន់​តែ​​​រួម​តូច​​ចង្អៀត​​​ ដោយសារ​​​រថយ​ន្ត​តូច​ធំ​​ចត​​គ្មានសណ្តាប់​​ធ្នាប់​​យ៉ាង​​អនាធិបតេយ្យ​​​ ស្រប​ពេល​​​ចំនួន​ពលករ​​សម្រុក​​វិល​​ត្រឡប់​ពី​ថៃ​​កាន់​តែ​ច្រើន ។

ជាក់ស្តែង​​នៅ​ព្រឹក​ថ្ងៃទី​​១១ មេសា​​ ដង​ផ្លូវ​ជាតិ​​​ក្នុង​ក្រុង​​ប៉ោយ​​ប៉ែត​​​​ ចាប់​ពី​ផ្លូវចូល​ផ្សារ​​​អគ្គ​​ ភូមិ​បាលិលេយ្យ​​១​​ ទៅ​​ទល់​ក្បែរ​​​​​រង្វង់​មូល​​ច្រក​ទ្វារ​​​អន្តរជាតិ​​​​ប៉ោយ​​ប៉ែ​​ត​​ គេ​សង្កេត​​​​ឃើញ​​តាម​សង​ខាង​ផ្លូវ​​​មាន​សុទ្ធ​តែ​​​រថយន្ត​តូច​ធំ​​ ចត​ត្រៀប​ត្រា​រង់​ចាំ​​ដឹក​ពលករ​​ និង​កន្លែង​ខ្លះ​​កកស្ទះ​​​ ស្ទើរ​​ធ្វើដំណើរ​​ទៅមុខ​​មិនបាន​​ ។ សមត្ថកិច្ច​ជំនាញ​នៅ​ក្រុង​ប៉ោយ​ប៉ែតមានដែរ​​​ ប៉ុន្តែ​ភាព​គ្មាន​​សណ្តាប់​ធ្នាប់​​នៅ​តែបន្ត​​កើត​មាន​​ដដែល​​ សង្ស័យ​​រវល់​ដើរ​ប្រមូលលុយ​​ក្បាល​​រថយន្ត​​ហើយ​​ ។