ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់ប្តូរ​ប្រធានសាលាដំបូង​រាជធានីភ្នំពេញ ​នៅថ្ងៃទី២១ មេសា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ទីបំផុតទៅ​ព្រះរាជក្រឹត្យផ្លាស់​ប្តូរប្រធានតុលាការ​ ព្រះរាជអាជ្ញា​ រួមទំាងចៅក្រម ​បានចេញជាផ្លូវការ និងបានធ្លាក់ដល់ដៃប្រធាន​តុលាការនានា​នៅថ្ងៃទី១០ ​មេសា​ ២០១៤​ម្សិលមិញនេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់ប្រភពច្បាស់ការណ៏​ឲ្យដឹងថា ​យោងតាមព្រះរាជក្រឹត្យ​ដែលឡាយព្រះហស្ថលេខា​ដោយព្រះករុណា​ ព្រះបាទ​ សម្តេចព្រះបរមនាថ​ នរោត្តមសីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា ​គឺ លោក អំាង មាលតី ​ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ​ នឹងត្រូវផ្ទេរមកធ្វើជា​ប្រធានសាលាដំបូង​រាជធានីភ្នំពេញជំនួស​ លោក ជីវ កេង ​ដែលត្រូវ​ឡើង​

រាជធានីភ្នំពេញ ​៖ ទីបំផុតទៅ​ព្រះរាជក្រឹត្យផ្លាស់​ប្តូរប្រធានតុលាការ​ ព្រះរាជអាជ្ញា​ រួមទំាងចៅក្រម ​បានចេញជាផ្លូវការ និងបានធ្លាក់ដល់ដៃប្រធាន​តុលាការនានា​នៅថ្ងៃទី១០ ​មេសា​ ២០១៤​ម្សិលមិញនេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់ប្រភពច្បាស់ការណ៏​ឲ្យដឹងថា ​យោងតាមព្រះរាជក្រឹត្យ​ដែលឡាយព្រះហស្ថលេខា​ដោយព្រះករុណា​ ព្រះបាទ​ សម្តេចព្រះបរមនាថ​ នរោត្តមសីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា ​គឺ លោក អំាង មាលតី ​ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ​ នឹងត្រូវផ្ទេរមកធ្វើជា​ប្រធានសាលាដំបូង​រាជធានីភ្នំពេញជំនួស​ លោក ជីវ កេង ​ដែលត្រូវ​ឡើង​តំណែងជាអនុប្រធាន​តុលាការកំពូល ។

ប្រភពបានបញ្ជាក់ទៀតថា ​ពិធីផ្ទេរតំណែងប្រធាន​សាលាដំបូងរាជធានីភ្នំពេញ ​នឹងបា្ររព្ឋធ្វើនៅថ្ងៃទី២១ ​មេសា ២០១៤ ​។ ចំណែកពិធីផ្លាស់ប្តូរ​​ផ្ទេរភារកិច្ច និង​តែងតំាង​​មុខតំណែង​ប្រធានតុលាការ ព្រះរាជអាជ្ញា​ និង​ចៅក្រមផ្សេងៗទៀត ​អាចនឹងប្រព្រឹត្តធ្វើ​នៅថ្ងៃជាមួយគ្នា ​ឬ នៅថ្ងៃបន្តបន្ទាប់ក្នុងខែមេសានេះដែរ ។

លោក សំ ប្រជាមានិត​ នាយកខុទ្ទកាល័យ​រដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម​ មិនទាន់អាចទាក់ទង​ដើម្បីសុំសេចក្តីអត្ថាធិប្បាយ​បានភ្លាមៗនៅឡើយទេ​ នៅព្រឹកថ្ងៃទី១១ មេសា ២០១៤ ៕