ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​មមី​ពល​រដ្ឋ​ចិន​សម្រាល​កូន​ច្រើន​ខុស​ធម្មតា​

10 ឆ្នាំ មុន

អត្រា​សម្រាល​កូន​កើន​៣០​ភាគ​រយ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ដើម​ឆ្នាំ​
ព័ត៌​មាន​ពី​មន្ទីរ​ពេទ្យ​គាំពារ​មាតា​ និង​ទារក​ នៅ​ក្រុង​ណាន​ជីង​ ខេត្ត​ជាង​ស៊ូ​ ឱ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​មួយ​ចូល​ឆ្នាំ​មមី​ មាន​ទារក​ ទារិកា​ រហូត​ដល់​៥០០​នាក់​ បាន​ប្រសូត​ចេញ​ពី​ផ្ទៃ​មាតា​ក្នុង​មន្ទីរ​ពេទ្យ​នេះ​ ។​ បើ​ប្រៀប​ធៀប​ទៅ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ (ឆ្នាំ​ម្សាញ់)​ គឺ​កើន​ឡើង​៣០​ភាគ​រយ​ ។​ ថ្ងៃ​ធម្មតា​ មុនៗ​ក្នុង​មួយ​ថ្ងៃ​មាន​ទារក​-​ទារិកា​ កើត​ជា​មធ្យម​៦០​នាក់​ លុះ​គ្រាន់​តែ​ចូល​ឆ្នាំ​

អត្រា​សម្រាល​កូន​កើន​៣០​ភាគ​រយ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ដើម​ឆ្នាំ​
ព័ត៌​មាន​ពី​មន្ទីរ​ពេទ្យ​គាំពារ​មាតា​ និង​ទារក​ នៅ​ក្រុង​ណាន​ជីង​ ខេត្ត​ជាង​ស៊ូ​ ឱ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​មួយ​ចូល​ឆ្នាំ​មមី​ មាន​ទារក​ ទារិកា​ រហូត​ដល់​៥០០​នាក់​ បាន​ប្រសូត​ចេញ​ពី​ផ្ទៃ​មាតា​ក្នុង​មន្ទីរ​ពេទ្យ​នេះ​ ។​ បើ​ប្រៀប​ធៀប​ទៅ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ (ឆ្នាំ​ម្សាញ់)​ គឺ​កើន​ឡើង​៣០​ភាគ​រយ​ ។​ ថ្ងៃ​ធម្មតា​ មុនៗ​ក្នុង​មួយ​ថ្ងៃ​មាន​ទារក​-​ទារិកា​ កើត​ជា​មធ្យម​៦០​នាក់​ លុះ​គ្រាន់​តែ​ចូល​ឆ្នាំ​មមី​ភ្លាម​ ចំនួន​នេះ​ស្ទុះ​ឡើង​ច្បាស់​ក្រឡែត​ កើន​រហូត​ដល់​៨៧​នាក់​ ។​ ជន​ជាតិ​ចិន​ជា​ច្រើន​ជឿ​ថា​ ទារក​-​ទារិកា​ ដែល​កើត​ឆ្នាំ​មមី​នេះ​ (រាប់​ចាប់​ពី​ថ្ងៃ​ទី​៣១​ មករា​ ឆ្នាំ​២០១៤​ទៅ​)​ ជា​មនុស្ស​មាន​សំណាង​ល្អ​ ។​

នៅ​មន្ទីរ​ពេទ្យ​គាំ​ពារ​មាតា​ និង​ទារក​ កា​ យីសុិន​ ខេត្ត​ហាក់​ឡុង​ជាង​ ទារក​-​ទារិកា​ ១៣៣​នាក់​ បាន​កើត​ចេញ​ពី​ផ្ទៃ​មាតា​ក្នុង​រយៈ​ពេល​៦ថ្ងៃ​ រាប់​ចាប់​ពី​ថ្ងៃ​ចូល​ឆ្នាំ​មមី​ ។​ បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​មុន​ (ឆ្នាំ​ម្សាញ់)​ រយៈ​ពេល​ដូច​គ្នា​នេះ​ មាន​តែ​៩២​នាក់​ប៉ុណ្ណោះ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កាសែត​ Life Daily ក្នុង​ស្រុក​។​ ចំណែក​វែប​សាយ​ Jiaodong.net នៅ​ខេត្ត​សាន​ទុង​ បាន​ឱ្យ​ដឹង​ថា​ មន្ទីរ​សម្ភព​ទាំង​អស់​ក្នុង​ខេត្ត​សាន​ទុង​ កត់​ត្រា​ឃើញ​មាន​ការ​សម្រាល​កូន​កើន​ឡើង​៣០​ភាគ​រយ​ គិត​ចាប់​ពី​ថ្ងៃ​ចូល​ឆ្នាំ​មមី​ ភ្លាម​ដែរ​ ។​

ខណៈ​ការ​សម្រាល​កូន​មាន​ការ​កើន​ឡើង​បែប​នេះ​ ការ​ជ្រើស​យក​របៀប​សម្រាល​ក៏​មាន​ការ​ប្រែ​ប្រួល​ ។​ ពី​មុន​ការ​សម្រាល​ដោយ​វះ​កាត់​មាន​រហូត​ដល់​៤០​ភាគ​រយ​ ប៉ុន្តែ​ចាប់​ពី​ចូល​ឆ្នាំ​មមី​រហូត​ដល់​សព្វ​ថ្ងៃ​ ការ​ជ្រើស​រើស​យក​របៀប​សម្រាល​ដោយ​វះ​កាត់​ នៅ​សល់​ត្រឹម​តែ​៣០​ភាគ​រយ​ប៉ុណ្ណោះ​ ។​

នាង​តាវ​ ហ្វេ​ ដែល​ទើប​សម្រាល​កូន​៣​ថ្ងៃ​ និយាយ​ថា​ មូល​ហេតុ​នាង​ជ្រើស​យក​ការ​សម្រាល​កូន​តាម​ធម្មតា​ ព្រោះ​ឮ​គ្រូ​ពេទ្យ​ប្រាប់​ថា​ បើ​សម្រាល​កូន​ដោយ​វះ​កាត់​ ត្រូវ​រង់​ចាំ​យ៉ាង​តិច​២​ឆ្នាំ​ ទើប​អាច​មាន​ផ្ទៃ​ពោះ​ទៀត​បាន​ ព្រោះ​ត្រូវ​ទុក​ពេល​ឱ្យ​ស្បូន​សម្រាក​បាន​យូរ​បន្តិច​ ។​

តាម​ការ​ស្រាវ​ជ្រាវ​ទូទាំង​ប្រទេស​ដែល​អនុវត្ត​ដោយ​កាសែត​យុវ​ជន​ចិន​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ ប្រជា​ជន​៦២,៥​ភាគ​រយ​ ដែល​ត្រូវ​សួរ​ បាន​និយាយ​ថា​ ចង់​បាន​កូន​២​នាក់​ ប្រសិន​បើ​ច្បាប់​អនុញ្ញាត​ ខណៈ​៥,៩​ភាគ​រយ​ និយាយ​ថា​ ចង់​បាន​៣​នាក់​ ឬ​ច្រើន​ជាង​នេះ​ ។​

ប្រទេស​ចិន​បាន​បន្ធូរ​បន្ថយ​ច្បាប់​ផែន​ការ​គ្រួសារ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​ អនុញ្ញាត​ឱ្យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ បើ​មាន​ម្នាក់​ណា​ជា​កូន​ទោល​ ទោះ​ប្តី​ក៏​ដោយ​ ប្រពន្ធ​ក៏​ដោយ​ អាច​មាន​កូន​ទី​២​បាន​ ។​ នេះ​ជា​មូល​ហេតុ​នាំ​ឱ្យ​អត្រា​កូន​កើត​ច្រើន​ ។​

ដោយ​ដឹង​មុន​ថា​ មុខ​ជា​មាន​ការ​សម្រាល​កូន​ច្រើន​ក្នុង​ឆ្នាំ​មមី​ ម្យ៉ាង​មក​ពី​ច្បាប់​មាន​ការ​បន្ធូរ​បន្ថយ​ និង​ម្យ៉ាង​ទៀត​មក​ពី​ផ្នត់​គំនិត​ពេញ​ចិត្ត​ឆ្នាំ​មមី​ផង​ មន្ទីរ​ពេទ្យ​គាំពារ​មាតា​ និង​ទារក​ នៅ​ក្រុង​ណាន​ជីង​ បាន​សាង​សង់​ថែម​ «មជ្ឈ​មណ្ឌល​សុខា​ភិបាល​ប្រសូត​កូន​ទី​​ពីរ​» នៅ​ចុង​ឆ្នាំ​២០១៣​។​ លោក​វេជ្ជ​បណ្ឌិត​ ហួង​ ចាន​យីង​ និយាយ​ថា​ សំណួរ​ដែល​បង​ប្អូន​ ស្រីៗ​ជា​ច្រើន​តែង​សួរ​ ពិសេស​ ស្រីៗ​មាន​អាយុ​ចាប់​ពី​៣៥​ឆ្នាំ​ឡើង​ទៅ​ គឺ​តើ​ពួក​នាង​មាន​ផ្ទៃ​ពោះ​ទៀត​បាន​ទេ​ ខណៈ​ពោះ​របស់​ខ្លួន​ទំនេរ​យូរ​ឆ្នាំ​ណាស់​មក​  ហើយ ?

ពេល​វេលា​ដែល​មន្ទីរ​សម្ភព​ណែន​បំផុត​
តាម​ទ្រឹស្តី​ធាតុ​ទាំង​៥​ ក្នុង​ក្បួន​ហោរា​ចិន​ ឆ្នាំ​មមី​ ត្រូវ​ចំ​ធាតុ​មាស​ ដូច្នេះ​ឆ្នាំ​នេះ​គេ​ហៅ​ថា​ សេះ​មាស​ ។​ ក្បួន​ហោរា​ចិន​ទាយ​ថា​ អ្នក​កើត​ឆ្នាំ​មមី​ ចិត្ត​ទូលាយ​ រហ័ស​រហួន​ ចូល​ចិត្ត​តុប​តែង​ខ្លួន​ទាន់​សម័យ​ ពូ​កែ​ឆ្លើយ​ឆ្លង​ ពូ​កែ​ខាង​ការ​ងារ​ការ​បរទេស​ កម្លាំង​ពិនិត្យ​ពិច័យ​ល្អ​ ខួរ​ក្បាល​រហ័ស​រហួន​ មាន​បញ្ញា​ល្អ​ ចូល​ចិត្ត​ដើរ​ហើរ​សេរី​ មិន​ចូល​ចិត្ត​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​អ្វី​មួយ​ ចូល​ចិត្ត​ធ្វើ​ការ​ងារ​តាម​ចំណង់​របស់​ខ្លួន​ ឧស្សាហ៍​ផ្លាស់​ប្តូរ​ ឆាប់​ទាក់​ចិត្ត​ តែ​ក៏​ឆាប់​ធុញ​ ចិត្ត​ក្តៅ​ ឆាប់​ខឹង​ តែ​ក៏​ឆាប់​បាត់​ទៅ​វិញ​ ចរិត​សាវា​មួយ​ ឆាបៗ​ ឆាប់​ធុញ​ទ្រាន់​អ្វី​ ដដែលៗ​ មានន​ិន្នា​ការ​ចូល​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ តែ​មិន​ចូល​ចិត្ត​សំចត​យូរ​នៅ​កន្លែង​ណា​មួយ​ ។​ ពណ៌​ដែល​អ្នក​កើត​ឆ្នាំ​មមី​ ចូល​ចិត្ត​ជាង​គេ​គឺ​ ពណ៌​លឿង​ និង​ពណ៌​ទឹក​ក្រូច ។​

ជន​ជាតិ​ចិន​មួយ​ចំនួន​ជឿ​តាម​គ្រូ​ហុង​ស៊ុយ​ថា​ ខែ​ល្អ​សម្រាប់​ការ​សម្រាល​កូន​ គឺ​ខែ​៣,៦,៧,​៨,៩,១២ តាម​ប្រតិទិន​ចន្ទ​គតិ​ចិន​ ហើយ​ខែ​ដែល​កូន​កើត​មក​មាន​វាសនា​ល្អ​ច្រើន​ គឺ​ខែ​៣,៦,៩,១២ តាម​ប្រតិទិន​ចន្ទ​គតិ​ ។​ អាស្រ័យ​ហេតុ​នេះ​ គេ​យល់​ថា​ បណ្តា​​ខែ​ទាំង​នោះ​ជា​ខែ​មាន​ការ​សម្រាល​កូន​ច្រើន​ជាង​គេ​នៅ​ប្រទេស​ចិន​ ព្រោះ​ អ្នក​ណាៗ​ក៏​ចង់​ឱ្យ​ការ​សម្រាល​កូន​របស់​ខ្លួន​ចំ​ខែ​ទាំង​នោះ​ ៕​