ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​បង្ហាញ​តារា​ស្រី​ល្បី​ឈ្មោះ​3​ដួង​ មាន​ប្រភព​ជា​អ្នក​សិល្បៈ​បុរាណ​ និង​ចេញ​ពី​សាលា​តែ​មួយ​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​៣​ដួង​ គឺ​កញ្ញា​ឱក​ សុគន្ធ​កញ្ញា​ កញ្ញា​សួស​ វីហ្សា​ និង​កញ្ញា​ផន​ ស្រីខួច​ លោក​អ្នក​ប្រាកដ​ជា​ស្គាល់​ច្បាស់​ ប៉ុន្តែ​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ ពួក​នាង​មាន​ប្រភព​មក​ពី​ណា​ ។​ តារា​ស្រី​ទាំង​៣​ដួង​នេះ​ មាន​ប្រភព​ដើម​ជា​អ្នក​សិល្បៈ​បុរាណ​ និង​ចេញ​ពី​សាលា​តែមួយ​ គឺ​សាលា​វិចិត្រ​សិល្បៈ​ ។​

រាជធានីភ្នំពេញ​ ៖ តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​៣​ដួង​ គឺ​កញ្ញា​ឱក​ សុគន្ធ​កញ្ញា​ កញ្ញា​សួស​ វីហ្សា​ និង​កញ្ញា​ផន​ ស្រីខួច​ លោក​អ្នក​ប្រាកដ​ជា​ស្គាល់​ច្បាស់​ ប៉ុន្តែ​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ ពួក​នាង​មាន​ប្រភព​មក​ពី​ណា​ ។​ តារា​ស្រី​ទាំង​៣​ដួង​នេះ​ មាន​ប្រភព​ដើម​ជា​អ្នក​សិល្បៈ​បុរាណ​ និង​ចេញ​ពី​សាលា​តែមួយ​ គឺ​សាលា​វិចិត្រ​សិល្បៈ​ ។​

ខណៈ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ជិត​ឈាន​ចូល​មក​ដល់​នេះ​ កោះ​សន្តិ​ភាព​ សូម​លើក​ពី​គុណ​សម្បត្តិ​របស់​កញ្ញា​ឱក​ សុគន្ធ​កញ្ញា​ កញ្ញា​សួស​ វីហ្សា​ និង​កញ្ញា​ផន​ ស្រីខួច​ មក​បង្ហាញ​លោក​អ្នក​នាង​ ។​

កញ្ញា​ឱក​ សុគន្ធ​កញ្ញា​ អតីត​ជា​សិស្ស​សាលា​វិចិត្រ​សិល្បៈ​ផ្នែក​របាំ​បុរាណ​ ។​ នាង​បាន​ហាត់​រៀន​នៅ​ទីនោះ​ច្រើន​ឆ្នាំ​ ។​ ស្រី​តូច​ច្រឡឹង​រូប​នេះ​ពី​ដំបូង​ ច្រៀង​ឱ្យ​ផលិត​កម្ម​រស្មី​ស្ទឹង​សង្កែ​ ។​ ទោះ​ជា​នាង​ហាត់​រៀន​របាំ​បុរាណ​មែន​ តែ​នៅ​សាលា​វិចិត្រ​សិល្បៈ​ នាង​ក៏​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​សំឡេង​ច្រៀង​បទ​បុរាណ​​ ប្រពៃណី​ និង​បែប​ចម្រៀង​សម័យ​ ។ ការ​ហាត់​ពត់​សំឡេង​ច្រៀង​នេះ​ នាង​បាន​ទទួល​ពី​លោក​គ្រូ​ អ្នក​គ្រូ​នៅ​សាលា​វិចិត្រ​សិល្បៈ​មិន​តិច​នាក់​ទេ​ ។​ ដូច្នេះ​ហើយ​ទើប​សុគន្ធ​កញ្ញា​ មាន​បច្ចេក​ទេស​ប្រើ​ប្រាស់​សំឡេង​ ពិសេស​ការ​លើក​ដាក់​ក្នុង​បទ​ នីមួយៗ​បាន​ល្អ​ ស្ទើរ​គ្រប់​បទ​ ។​

យុវ​វ័យ​ និង​អ្នក​គាំទ្រ​ ឱក សុគន្ធ​កញ្ញា​ ចាត់​ទុក​ថា​ នាង​ជា​តារា​ចម្រៀង​មាន​ទេព​កោសល្យ​ល្អ​ ។​ ដោយ​សារ​តែ​មាន​វិធី​ប្រើ​សំឡេង​ចេញ​ពី​សាលា​វិចិត្រ​សិល្បៈ​ ទើប​សុគន្ធ​កញ្ញា​ ច្រៀង​ពីរោះ​ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ។​ ឱក​ សុគន្ធ​កញ្ញា​ ច្រៀង​បទ​សម័យ​មុន​ក៏​ល្បី​មិន​ចាញ់​បទ​ថ្មី​ដែរ​ ជាក់​ស្តែង​បទ​ «ឆ្នាំ​អូន​៣១» «ក្រមុំ​ទាំង​បី» និង​បទ​ «ផ្ការីក​លើ​មេឃ» ជាដើម​ ។​

ចំពោះ​កញ្ញា​សួស​ វីហ្សា​ មាន​ប្រវត្តិ​សិក្សា​នៅ​សាលា​វិចិត្រ​សិល្បៈ​ដែរ​តាំង​ពី​នៅ​តូច​ម៉្លេះ​ ។​ វីហ្សា​ ទទួល​បាន​ជំនាញ​ផ្នែក​របាំ​ ល្ខោន​បាសាក់​ និង​យីកេ​ ។​ សួស​ វីហ្សា​ មាន​ឈ្មោះ​ដើម​ សួស​ ស្រីថុល​ ធ្លាប់​ធ្វើ​ជា​អ្នក​សម្តែង​ឈុត​រឿង​ ខ្លីៗ​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​សុីធី​អិន​ ក្នុង​កម្ម​វិធី​ «មន្ត​ស្នេហ៍​សំនៀង» អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ព្រោះ​នាង​ជា​សមា​ជិក​ក្រុម​សិល្បៈ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​រាជ​ធានី​ភ្នំពេញ​ ។​ ការ​សម្តែង​របស់​វីហ្សា​ បាន​តំណែង​តួ​ឯក​ញឹក​ញាប់​ ។​

ទន្ទឹម​អាជីព​ជា​អ្នក​សិល្បៈ​បុរាណ​ វីហ្សា​ បាន​ចូល​រួម​ប្រឡង​ចម្រៀង​ និង​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ ក្នុង​កម្ម​វិធី​រ៉ុក​ស្តារ​ ។​ តាំង​ពី​ពេល​នោះ​មក​ វីហ្សា​ ក្លាយ​ជា​តារា​ចម្រៀង​ផលិត​កម្ម​រ៉ុក​ និង​ចុង​ក្រោយ​នេះ​អណ្តែត​ទៅ​ដល់​ផលិត​កម្ម​ហង្ស​មាស​ ។​ មាន​បទ​ចម្រៀង​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​សួស​ វីហ្សា​​ ល្បី​ឈ្មោះ​ ។​ សំឡេង​វីហ្សា​ ធ្ងន់​ និង​ស្រែក​បាន​ខ្ពស់​ល្អ​ ។​ វីហ្សា​ ឆ្នាំ​នេះ​ឡើង​កូដ​ខ្លាំង​ណាស់​ ពិសេស​នាង​បាន​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ទាក់​ទាញ​អារម្មណ៍​មហា​ជន​ ។​

ដោយ​ឡែក​កញ្ញា​ផន​ ស្រីខួច​ អតីត​ជា​សិស្ស​សាលា​វិចិត្រ​សិល្បៈ​ម្នាក់​ដែរ​ ។​ ស្រី​ខួច​ មាន​ទេព​កោសល្យ​ច្រៀង​បទ​មនោសញ្ចេតនា​បាន​យ៉ាង​ពីរោះ​រណ្តំ​ ។​ បើ​បទ​ប្រពៃណី​វិញ​ ស្រីខួច​ ក៏​ច្រៀង​ពីរោះ​ដែរ​ ។​ ផន​ ស្រី​ខួច​ រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ​ផ្នែក​ចម្រៀង​បុរាណ​ ។​ មាន​បទ​ចម្រៀង​នៅ​ផលិត​កម្ម​ហង្ស​មាស​បែប​មនោសញ្ចេតនា​ និង​បែប​ញាក់​កន្ត្រាក់​អារម្មណ៍​ជា​ច្រើន​បទ​ ដែល​ផន​ ស្រីខួច​ ទទួល​បាន​ការ​គាំទ្រ​ច្រើន​គួរ​សម ៕​