ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​សង្ស័យ​លួច​ទឹក​អប់​មួយ​ដប​ម៉ាក​Adidas ត្រូវ​ម្ចាស់​ហាង​ចាប់​ខ្លួន​ប្រ​គល់​ឱ្យ​ប៉ូលិស​ផ្សារ​ថ្មី​ទី​៣​យក​ទៅ​សួរ​នាំ​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារីជា​ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ហាង​លក់​គ្រឿង​ក្រ​អូប​ចាប់​ខ្លួន​ប្រ​គល់​ឱ្យ​សមត្ថ​កិច្ច​ ដោយ​សង្ស័យ​ថា​បាន​លួច​ទឹក​អប់​ម៉ាក Adidas មួយ​ដប​ដែល​មាន​តម្លែ​10ដុល្លា​៥០​សេន ។​ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៨និង ១៥​នាទី​យប់​ថ្ងៃ​ ទី ១០​ មេសា ២០១៤ នៅ​ក្នុង​ម៉ាត ម៉េង គង់ អ៊ីនធើណេត ផ្ទះ​លេខ៨១ ផ្លូវលេខ​៥១ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣

រាជធានី​ភ្នំពេញ ៖ នារីជា​ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ហាង​លក់​គ្រឿង​ក្រ​អូប​ចាប់​ខ្លួន​ប្រ​គល់​ឱ្យ​សមត្ថ​កិច្ច​ ដោយ​សង្ស័យ​ថា​បាន​លួច​ទឹក​អប់​ម៉ាក Adidas មួយ​ដប​ដែល​មាន​តម្លែ​10ដុល្លា​៥០​សេន ។​ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៨និង ១៥​នាទី​យប់​ថ្ងៃ​ ទី ១០​ មេសា ២០១៤ នៅ​ក្នុង​ម៉ាត ម៉េង គង់ អ៊ីនធើណេត ផ្ទះ​លេខ៨១ ផ្លូវលេខ​៥១ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ ។

ជនសង្ស័យ មិន​ស្គាល់​ឈ្មោះ ភេទស្រី អាយុ ២១​ឆ្នាំ ។

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ដំបូង​គេ​ឃើញ នារី ម្នាក់​ចូល​មក​ក្នុង​ហាង កើត​ហេតុ​ខាង​លើ​ក្នុង​បំណង​រក​ទិញ​របស់របរ​ប្រើ​ប្រាស់ មួយ​សន្ទុុះ​ក្រោយមក​ គេ​ឃើញ​នារី​សង្ស័យ​បាន​បន្លំ​យក​ផលិត​ផល​ទឹក​អប់​មួយ​ដប ម៉ាក​Adidas ដាក់​ចូល​ទៅ​ក្នុង​ថង់ដោយ​ពិនិត្យ​ឃើញ​សកម្មភាព តាម​កាមមេរ៉ា​សុវត្តិភាព ប៉ុន្តែ​មិនទាន់​ដើរ​ចេញ​ក្រៅ​ហាង​ទេ ។ ដោយ​មាន​ការ​សង្ស័យ ម្ចាស់​ហាង​ក៏​បាន​ហៅ​នារី​សង្ស័យ សុំ​ឆែក​ថ​ង់​នោះ​ក៏​ឃើញ​ មាន​ទឹក​អប់​ម៉ាក​ Adidas  មួយ​ដប ប៉ុន្តែ​នារី​សង្ស័យ​​បាន​បដិសេធ​ថា​មិន​បាន​យក​ទេ គ្រាន់តែ​មិន​ទាន់​បាន​គិត​លុយ ។ បើតាម​ម្ចាស់​ហាង​ឱ្យ​ដឹង​ថា រាល់​អតិ​ថិជន​ដែល​មក​ទិញ​ទំនិញ​ក្នុង​ហាង មិន​ទាន់​គិត​លុយ​គឺ​មិន​មាន​សិទ្ធ​យក​របស់​របរ នៅ​ក្នុង​ហាង​ដាក់​ចូល​ទៅ​ក្នុង​ថង់​នោះ​ទេ ។

បន្ទាប់​ពី​កើត​ហេតុ ម្ចាស់​ហាង​បាន​ហៅ​សមត្ថ​កិច្ច​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី៣ មក​យក​នារី​សង្ស័យ ទៅ​សាក​សួរ​និង​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ។ អ្វី​ដែល​មាន​ការ​ចាប់​អារម្មណ៏​នោះ​គឺ​នៅ​ពេល​អ្នក​សារព័ត៌មាន​មួយក្រុម​ចូល​ទៅ​យក​ព័ត៌មាន​នៅ​ប៉ុស្តិ៍​នគរ​បាល​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ព្យា​យាម​មិន​ឱ្យចូល​ខាង​ក្នុង​ ដែល​នារី​សង្ស័យ​នៅ​ទីនោះ ។

គេ​មាន​ការ​សង្ស័យ​ដោយ​ឃើញ​​សមត្ថកិច្ច​មាន​ការ​ខ្សឹប​ខ្សៀវ​គ្នា អាច​ថា​មាន​ការ​សម្រួល​គ្នា​ជា​មួយ​ជន​​សង្ស័យ ពី​ព្រោះ​មាន​មតិ​មជ្ឈដ្ឋាន នៅ​ក្បែរ​នោះ​មួយ​ចំនួន​បានប្រាប់​អ្នក​សារព័ត៌មាន​ថា កន្លង​ទៅ​ សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី៣​ធ្លាប់​ចាប់​បាន​ជន​សង្ស័យ ​​បាន​មួយ​យប់ ​ស្អែក​ឡើង​ក៏​មាន​ការ​ដោះ​លែង​ទៅ​វិញ ។