ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NASA ៖ មាន​​ពន្លឺ​លើ​ភព​ព្រះ​អង្គារ​ តែ​ពុំ​មាន​​មនុស្ស​នៃ​ភព​នោះ​ឡើយ​

9 ឆ្នាំ មុន

​ទីភ្នាក់​ងារ​​អវកាស​​អាមេរិក​ NASA ​អះ​អាង​​កាល​ពី​ថ្ងៃ​ទី​​៩ មេសា ថា​ ចំណុច​ពន្លឺ​ដែល​ឃើញ​ក្នុង​រូប​ភាព​​ទាំង​ឡាយ​ថត​លើ​ភព​ព្រះ​អង្គារ​ ដោយ​រ៉ូបូ​អាមេរិក Curiostiy កាល​ពី​​ថ្ងៃ​ទី​​២​ និង​ទី​៣ មេសា កន្លង​មក​​ ពុំ​​មាន​អ្វី​ជា​អាថ៌​កំបាំង​ឡើយ​ ហើយ​ក៏​គ្មាន​សញ្ញា​នៃ​វត្ត​មាន​របស់​មនុស្ស​ភព​ព្រះ​​អង្គារដែរ ។

​លោក Justin Maki អ្នក​វិទ្យា​សាស្ត្រ​​ម្នាក់​របស់ NASA ជា​​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ក្រុម​ដែល​ផលិត​កាមេរ៉ា​របស់​រ៉ូបូ​ Curiostiy ហើយ​​ធានា​ដល់​កិច្ច​​ដំណើរ​ការ​​នៃ​កាមេរ៉ា​​​ទាំង​នោះ​​បញ្ជាក់​ថា បាតុភូត​នោះ ដែល​ញុំាង​ឱ្យ​មាន​ពាក្យ​​ចចាម​អារ៉ាម​តាម​អុីន​ធើរណេត ដោយ​ខ្លះ​និយាយ​ពី​លទ្ធ​ភាព​​មាន​មនុស្ស​​ក្រៅ​ភព​ផែន​ដី​​ តាម​ពិត​ទៅ​​នោះ​ ជា​ការ​ចាំង​នៃ​ពន្លឺ​ព្រះ​អាទិត្យ​​មក​លើ​ផ្ទាំង​សិលា ឬ​ក៏​ជា​កាំ​រស្មី​​ Cosmique បញ្ចេញ​ដោយ​​កាមេរ៉ា ។

ក្នុង​សេច​ក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​​តាម​បណ្តាញ​អុីន​ធើរ​ណេត​​របស់ NASA អ្នក​​វិទ្យា​សាស្ត្រ​រូប​នេះ​បន្ត​ថា ទាំង​នេះ​ជា​ការ​ពន្យល់​ដែល​សឹង​តែ​ត្រូវ​ទាំង​អស់ ។ រ៉ូបូ​ Curiostiy បាន​ថត​​រូប​ភាព​​ទាំង​នេះ​ក្រោយ​ពី​ទៅ​ដល់​​ចំណុច​​មួយ​ ​ដែល​ហៅ​ថា​ចំណុច The Kimberley ។ ចំណុច​​មាន​ពន្លឺ​​នេះ​ស្ថិត​​នៅ​ទិស​​ពាយ័ព្យ​ ជា​កន្លែង​ដែល​រ៉ូបូ​ស្ថិត​នៅ​ទី​នោះ​​ហើយ​មាន​ពន្លឺ​ព្រះ​អាទិត្យ​នា​វេលា​​រសៀល ។ ប្រសិន​​បើ​មាន​ចំណាំង​​ពន្លឺ​ព្រះ​អាទិត្យ​មក​លើ​ផ្ទាំង​សិលា​ ចំណាំង​នោះ​ប្រហែល​ជា​ស្ថិត​នៅ​ចម្ងាយ​​១៦០​ម៉ែត្រ​​ពី​រ៉ូបូ Curiostiy ៕