ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោះ​ឆ្នោត​ទូទៅ​នៅ​ឥណ្ឌា​ចូលដល់​ដំណាក់​កាល​គន្លឹះ​

10 ឆ្នាំ មុន

អ្នក​បោះ​ឆ្នោត​ឥណ្ឌា​ជា​ច្រើន​រយ​លាន​នាក់​បាន​ទៅ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​១០​ មេសា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បោះ​ឆ្នោត​សភា​ ដែល​នេះ​ជា​ដំណាក់​កាល​សំខាន់ ព្រោះ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​នោះ​ប្រព្រឹត្ត​ទៅ​ជា​ពិសេស​នៅ​ទីក្រុង​ញូវ​ដែល្លី និង​នៅ​រដ្ឋ​ធំ​ជាង​គេ​របស់​ប្រទេស​ គឺ​រដ្ឋ​អ៊ុត​តា​​ប្រា​ដេស ។​នេះ​ជា​ការ​បោះ​ឆ្នោត​ប្រជែងគ្នា​រវាង​គណ​បក្ស​កុង​ក្រេស​ដែល​កាន់​អំណាច និង​គណបក្ស BHARATIYA JANATA

អ្នក​បោះ​ឆ្នោត​ឥណ្ឌា​ជា​ច្រើន​រយ​លាន​នាក់​បាន​ទៅ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​១០​ មេសា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បោះ​ឆ្នោត​សភា​ ដែល​នេះ​ជា​ដំណាក់​កាល​សំខាន់ ព្រោះ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​នោះ​ប្រព្រឹត្ត​ទៅ​ជា​ពិសេស​នៅ​ទីក្រុង​ញូវ​ដែល្លី និង​នៅ​រដ្ឋ​ធំ​ជាង​គេ​របស់​ប្រទេស​ គឺ​រដ្ឋ​អ៊ុត​តា​​ប្រា​ដេស ។​នេះ​ជា​ការ​បោះ​ឆ្នោត​ប្រជែងគ្នា​រវាង​គណ​បក្ស​កុង​ក្រេស​ដែល​កាន់​អំណាច និង​គណបក្ស BHARATIYA JANATA (BJP) ជា​គណ​បក្ស​ប្រឆាំង ។​

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដំបូង​នៅ​តំបន់​ភាគ​ឦសាន​ ពលរដ្ឋ​ឥណ្ឌា​ទៅ​បោះ​ឆ្នោត​តាម​បណ្តា​មណ្ឌល​បោះ​ឆ្នោត​នៅ​ក្រុង​ញូវ​ដែល្លី​ និង​ក្នុង​រដ្ឋ​ហារី​យ៉ាណា​ កឺរ៉ាឡា​ អ៊ុត​តា​ប្រាដេស​ ប៊ីហារ​ អូរីសា និង​មហា​រ៉ា​ស្ត្រា​ ដើម្បី​ជ្រើស​រើស​តំណាង​ពួក​គេ​៩១​រូប​ក្នុង​ចំណោម​សមា​ជិក​សភា​សរុប​ទាំង​៥៤៣​រូប ។​

គណ​បក្ស BJP តាម​រយៈ​ការ​ស្ទាប​ស្ទង់​មតិ​នានា​ថា អាច​ឈ្នះ​លើ​គណបក្ស​កុង​ក្រេស​នៅ​ញូវ​ដែល្លី​ រដ្ឋហា​យ៉ាណា​ ភាគខាង​លិច​រដ្ឋ​អ៊ុត​តា​ប្រា​ដេស​ ភាគខាង​ត្បូង​ប៊ីហារ​ និង​នៅ​ភាគ​ខាង​កើត​រដ្ឋ​មហា​រ៉ា​ស្ត្រា​ ហើយ​អាច​មាន​ការ​ប្រជែង​គ្នា​តឹង​តែង​បំផុត​ក្នុង​មណ្ឌល​បោះ​ឆ្នោត​សំខាន់​ទាំង​ឡាយ ។​ ការ​បោះ​ឆ្នោត​ទូទៅ​នៅ​ឥណ្ឌា​ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៧​ មេសា​មក ហើយ​​បន្ត​ធ្វើ​រយៈ​ពេល​១​ខែ​ជា​៩​ដំណាក់​​កាល៕​