ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាយ​ មាស​ ​និង​​នឿន​ សាវ​ឌី​ បង្ហាញ​​តម្រុយ​​ជ្រុះ​​ចេញ​ ឯ​​សុខ​ សុវណ្ណ​ ជួប​​​ផាន់ គ្រាន់​ ​ប្រជែង​​យក​តំណែង​​លេខ​1​ ក្នុង​​ពូល​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ រហូត​មក​ទល់​នឹង​ពេល​នេះ​ លទ្ធ​ផល​នៃ​ការប្រកួត​ប្រដាល់​​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​លីអូ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​ បា​នបង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ជា​បណ្តើរៗ​ហើយ​ពី​អ្នក​ដែល​ត្រូវ​ជ្រុះ​ចេញ​ និង​អ្នក​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ រហូត​មក​ទល់​នឹង​ពេល​នេះ​ លទ្ធ​ផល​នៃ​ការប្រកួត​ប្រដាល់​​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​លីអូ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​ បា​នបង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ជា​បណ្តើរៗ​ហើយ​ពី​អ្នក​ដែល​ត្រូវ​ជ្រុះ​ចេញ​ និង​អ្នក​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ។​

នៅ​លើ​សង្វៀន​ CTN នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​១២​ មេសា​ខាង​មុខ​នេះ​ ឆាយ មាស​ មក​ពីក្លិប​​សំរោង​កោង​កីឡា​ខេត្ត​បាត់​ដំបង​ ត្រូវ​ជួប​ជា​មួយ​ នឿន​ សាវឌី​ មក​ពីក្លិប​អេភូថង​កីឡា​ ចំណែក​ សុខ សុវណ្ណ​ មកពី​ក្លិប​កង​ពល​តូច​លេខ​៣១​ ជួប​ជា​មួយ​ ផាន់ គ្រាន់​ មក​ពីក្លិប​ព្រះ​ខ័ន​រាជ​​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​លើ​ផ្ទៃ​ប្រទេស ។​ ឆាយ ​មាស និង​នឿន​ សាវឌី​ ត្រូវបាន​គេ​មើល ឃើញ​ថា នឹង​អាច​ជ្រុះ​ចេញ​ពី​វគ្គ​ប្រកួត​ជម្រុះ​នេះ​ដោយ​ស្វ័យ​ប្រវត្តិ​ ដោយ​សារ​តែ​លទ្ធ​ផល​ប្រកួត​នា​ពេល​កន្លង​មក​ គឺ​ពួក​គេ​ចាញ់​ច្រើន​ជាង​ឈ្នះ​ ។ ឆាយ មាស ប្រកួត​បាន​៤​លើក​ ឈ្នះ​១ ចាញ់​៣ ចំណែក​ឯ នឿន​ សាវឌី​ ប្រកួតបាន​៤​លើក​ដូច​គ្នា​ អត់​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ម្តង​ណា​ឡើយ​ ដូច្នេះ​លើក​នេះ​ការប្រកួត​របស់​ពួក​គេ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់​កិច្ច​បុ៉ណ្ណោះ​ ទោះ​ចាញ់​ឬ​ឈ្នះ​ក៏​មិន​អាច​​ស្រោច​ស្រង់​វិញ​បាន​ដែរ ។​

សុខ​ សុវណ្ណ​ និង​ផាន់ គ្រាន់​ វិញ​ទាំង​២​នាក់​មិន​បារម្ភ​សោះ​ឡើយ​ ព្រោះ​ពិន្ទុ​របស់​ពួក​គេ​ទាំង​២​ល្មម​អាច​ឡើង​ទៅប្រកួត​នៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាបន្ត​ទៀត​ដោយ​ស្វ័យ​ប្រវត្តិ ។​ សុខ សុវណ្ណ​ ប្រកួត​បាន​៤​លើក​រួច​មក​ហើយ​ បុ៉ន្តែ​នៅ​មិន​ទាន់​ស្គាល់ពាក្យ​ថា​ចាញ់​ម្តងណា​​ឡើយ​ ពេល​​នេះ​គេ​កំពុង​តែ​ប្រជែង​យក​តំណែង​លេខ​១ ក្នុង​ពូល​ជា​មួយ​ ឡៅ​ ចន្ទ្រា​ មក​ពីក្លិប​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ ដែល​​កំពុង​តែ​មាន​១២​ពិន្ទុ​ក្នុង​ដៃ​ដូច​គ្នា ។​ ចំណែក ផាន់ គ្រាន់​ វិញ​នោះ​ប្រកួត​បាន​៤​លើក​ ឈ្នះ​៣ ចាញ់​១​ គឺ​ចាញ់​ពិន្ទុ​ ឡៅ ចន្ទ្រា​ កាល​ពី​សប្តាហ៍​មុន​នេះ ។​ ទោះ​បី​យ៉ាង​ណា ការ​បរា​ជ័យ​មួយ​លើក​របស់​គេ​មិន​មែន​ជា​ឧប​សគ្គ​ក្នុង​ការ​រារាំង​មិន​ឱ្យ​គេ​ឡើង​ទៅ​កាន់​កៅអី​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​បន្ត​ទៀត​នោះ​ឡើយ ។​

បុ៉ន្តែ​ការ​មាន​បំណង​ចង់ស្វែង​រក​៣​ពិន្ទុ​ពី​ការ​ប្រកួត​លើក​នេះ​ គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​បុ៉ន្មាន​នោះ​ឡើយ​ព្រោះ​ សុខ សុវណ្ណ​ គឺ​ជា​កំពូល​អ្នក​ប្រើ​ស្នៀត​កែង​ និង​ជង្គង់​យ៉ាង​ស្ទាត់​ជំនាញ​ ដែល​មិន​ងាយ​នរណា​អាច​បំបាក់​បាន​ទេ​ ។​ យ៉ាង​ណា​ក៏​ដោយ​ សុខ សុវណ្ណ​ ក៏​មិន​ហ៊ាន​មើល​ស្រាល​ ផាន់​ គ្រាន់​ ដែរ​ ទើប​គេ​និយាយ​ថា ចាញ់​​ឬ​ឈ្នះ​គេ​មិ​នដឹង​មុន​ឡើយ​ ដរាប​ណា​ការ​ប្រកួត​ជាក់​ស្តែង​មិន​ទាន់​ឈាន​ចូល​មក​ដល់ ៕