ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ ផ្អាក​នាំ​ចូល​ឧស្ម័ន​រុស្សុី​ ក្រោយ​ដំឡើង​ថ្លៃ​

10 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​ថាម​ពល​អ៊ុយ​ក្រែន​ លោក​យូរី​ ប្រូដាន​ ប្រកាស​កាល​ពី​ថ្ងៃ​ទី​៩​ មេសា​ ថា​ អ៊ុយ​ក្រែន​ ផ្អាក​នាំ​ចូល​ឧស្ម័ន​ធម្ម​ជាតិ​រុស្សុី​ ចាប់​ពី​ថ្ងៃ​ទី​១​ មេសា​ មក​ ក្រោយ​ការ​ដំឡើង​ថ្លៃ​ ។​ ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ លោក​ប្រូដាន​ និយាយ​ថា​ យើង​ផ្អាក​នាំ​ចូល​ឧស្ម័ន​រុស្សុី​ ចាប់​ពី​ពេល​នេះ​ទៅ​ ប៉ុន្តែ​យើង​នៅ​មាន​ពេល​នាំ​ចូល​វិញ​ បើ​មាន​តម្លៃ​សម​ស្រប​ ។​

រដ្ឋ​មន្ត្រី​ថាម​ពល​អ៊ុយ​ក្រែន​ លោក​យូរី​ ប្រូដាន​ ប្រកាស​កាល​ពី​ថ្ងៃ​ទី​៩​ មេសា​ ថា​ អ៊ុយ​ក្រែន​ ផ្អាក​នាំ​ចូល​ឧស្ម័ន​ធម្ម​ជាតិ​រុស្សុី​ ចាប់​ពី​ថ្ងៃ​ទី​១​ មេសា​ មក​ ក្រោយ​ការ​ដំឡើង​ថ្លៃ​ ។​ ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ លោក​ប្រូដាន​ និយាយ​ថា​ យើង​ផ្អាក​នាំ​ចូល​ឧស្ម័ន​រុស្សុី​ ចាប់​ពី​ពេល​នេះ​ទៅ​ ប៉ុន្តែ​យើង​នៅ​មាន​ពេល​នាំ​ចូល​វិញ​ បើ​មាន​តម្លៃ​សម​ស្រប​ ។​

ក្រុម​ហ៊ុន​ឧស្ម័ន​យក្ស​រុស្សុី​ GAZPROM បាន​លុប​ចោល​ការ​បញ្ចុះ​តម្លៃ​ឧស្ម័ន​ដល់​អ៊ុយ​ក្រែន​ ដោយ​លើក​ហេតុ​ផល​ពី​ការ​មិន​គោរព​កាតព្វ​កិច្ច​របស់​អ៊ុយ​ក្រែន​ ក្នុង​ការ​សង​បំណុល​ និង​មក​ពី​កាលៈ​ទេសៈ​ផ្លាស់​ប្តូរ​នៅ​គ្រីមេ​ ។​ ប្រទេស​រុស្សុី​ កំណត់​តម្លៃ​ឧស្ម័ន​លក់​ឱ្យ​អ៊ុយ​ក្រែន​៤៨៥​ដុល្លារ​ ក្នុង​១.០០០​ម៉ែត្រ​គូប​ ។​ លោក​ប្រូដាន​ គូស​បញ្ជាក់​ថា​ ប្រទេស​របស់​លោក​ត្រៀម​នាំ​ចូល​ឧស្ម័ន​របស់​ GAZPROM ឡើង​វិញ​ ប្រសិន​បើ​ក្រុង​មូស្គូ​ យល់​ព្រម​លក់​ក្នុង​តម្លៃ​​ត្រឹម​៣៨៥​ដុល្លារ​ ក្នុង​១.០០០​ម៉ែត្រ​គូប​ ។​

មក​ដល់​ដើម​ខែ​មេសា​ បំណុល​របស់​អ៊ុយ​ក្រែន​ ដែល​ជំពាក់​រុស្សុី​ ចំពោះ​ការ​ផ្តល់​ឧស្ម័ន​ឡើង​ដល់​២ពាន់​លាន​ដុល្លារ​ឯណោះ​ ។​
កាល​ពី​ឆ្នាំ​២០១០​ រុស្សុី​ និង​អ៊ុយ​ក្រែន​ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ឧស្ម័ន​មួយ​ជា​ថ្នូរ​នឹង​ការ​ពន្យារ​ពេល​២៥​ឆ្នាំ​ទៀត​ ដល់​កុង​ត្រា​ជួល​មូល​ដ្ឋាន​សម្រាប់​កង​នាវា​ចរណ៍​សមុទ្រ​ខ្មៅ​របស់​ខ្លួន​នៅ​គ្រីមេ​ ។​ វិមាន​ក្រឹម​ឡាំង​ ឱ្យ​ដឹង​ថា​ កិច្ច​ព្រម​ព្រៀង​នោះ​លែង​មាន​សុពល​ភាព​ទៀត​ហើយ​ ព្រោះ​តំបន់​គ្រីមេ​ បាន​ភ្ជាប់​ខ្លួន​ជាមួយ​រុស្សុី​ ក្រោយ​ការ​បោះ​ប្រជា​មតិ​មួយ​កាល​ពី​ខែ​មុន ។​ ចំណែក​ប្រធានា​ធិបតី​រុស្សុី​ លោក​វ្លាឌីមៀរ​ ពូទីន​ បាន​ស្នើ​កាល​ពី​ថ្ងៃ​ទិ​៩​ មេសា​ ដល់​រដ្ឋា​ភិបាល​លោក​ ឱ្យ​បោះ​បង់​ចោល​ការ​តម្រូវ​នានា​ចំពោះ​អ៊ុយ​ក្រែន​ ដើម្បី​អាច​ឱ្យ​ប្រទេស​នេះ​ទទួល​បាន​ឧស្ម័ន​ធម្ម​ជាតិ​ ដោយ​ពុំ​ចាំ​បាច់​មាន​ការ​បង់​ប្រាក់​មុន​១ខែ​ ។​

ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​រដ្ឋា​ភិបាល​លោក​ពូទីន​ ថ្លែង​ថា​ ដោយ​សារ​ការ​លំបាក​នានា​ ដែល​អ៊ុយ​ក្រែន​ កំពុង​ជួប​ប្រទះ​នា​ពេល​នេះ​ និង​ការ​ពុំ​ទាន់​បញ្ចប់​ដំណើរ​ការ​ចរចា​របស់​យើង​ជាមួយ​សហ​ភាព​អឺរ៉ុប​ ខ្ញុំ​ស្នើ​ដល់​រដ្ឋា​ភិបាល​កុំ​អនុវត្ត​នា​ពេល​នេះ​នូវ​ការ​ជ្រើស​រើស​ទាំង​ឡាយ​ ដែល​មាន​ចែង​ក្នុង​កុង​ត្រា​ ។​ ម្យ៉ាង​វិញ​ទៀត​ លោក​ស្នើ​ដល់​រដ្ឋា​ភិបាល​ឱ្យ​រៀប​ចំ​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​នានា​ថែម​ទៀត​ ។​

ដោយ​គូស​បញ្ជាក់​ថា​ ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​អាជ្ញា​ធរ​អ៊ុយ​ក្រែន​ បច្ចុប្បន្ន​នៅ​ក្រុង​គៀវ​ តែ​ពួក​គេ​ពុំ​បាន​ធ្វើ​អ្វី​សោះ​ដើម្បី​ជួយ​ទ្រទ្រង់​អ៊ុយ​ក្រែន​ ។​ លោក​ពូទីន​ អះ​អាង​ជា​ថ្មី​ថា​ រុស្សុី​ ពុំ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​អាជ្ញា​ធរ​ក្រុង​គៀវ​ បច្ចុប្បន្ន​ឡើយ​ ប៉ុន្តែ​បន្ត​ផ្តល់​ការ​ជួយ​ទ្រទ្រង់​ខាង​សេដ្ឋ​កិច្ច​ដល់​អតីត​សាធារណ​រដ្ឋ​សហ​ភាព​សូវៀត​នោះ​ ៕​