ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិប​តី​ចិន​ជួប​ជាមួយ​​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​អាមេរិក​

10 ឆ្នាំ មុន

​ប្រធានា​ធិបតី​​ចិន​លោក ស៊ី ជីនពីង កាល​ពី​ថ្ងៃ​ទី​៩ មេសា​ បាន​ជួប​ពិភាក្សា​​នៅ​ទី​ក្រុង​ប៉េ​កាំង​​​ ជាមួយ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​​អាមេរិក​ ​លោក Chuck Hagel ដោយ​នា​ឱកាស​នោះ​ លោក​អំពាវ​នាវ​ដល់​ប្រទេស​ទាំង​២​​ឱ្យ​បង្កើត​​ម៉ូដែល​ថ្មី​​មួយ​នៃ​ទំនាក់​ទំនង​យោធា ។
លោក ស៊ី ថ្លែង​ថា ទំនាក់​ទំនង​យោធា​​គឺ​ជា​សមាស​ភាព​​សំខាន់​នៃ​ទំនាក់​ទំនង​​ចិន​-​អាមេរិក​ ហើយ​​ភាគី​ទាំង​​​២​ត្រូវ​​បង្កើត​​ម៉ូដែល​​​ថ្មី​មួយ​

​ប្រធានា​ធិបតី​​ចិន​លោក ស៊ី ជីនពីង កាល​ពី​ថ្ងៃ​ទី​៩ មេសា​ បាន​ជួប​ពិភាក្សា​​នៅ​ទី​ក្រុង​ប៉េ​កាំង​​​ ជាមួយ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​​អាមេរិក​ ​លោក Chuck Hagel ដោយ​នា​ឱកាស​នោះ​ លោក​អំពាវ​នាវ​ដល់​ប្រទេស​ទាំង​២​​ឱ្យ​បង្កើត​​ម៉ូដែល​ថ្មី​​មួយ​នៃ​ទំនាក់​ទំនង​យោធា ។
លោក ស៊ី ថ្លែង​ថា ទំនាក់​ទំនង​យោធា​​គឺ​ជា​សមាស​ភាព​​សំខាន់​នៃ​ទំនាក់​ទំនង​​ចិន​-​អាមេរិក​ ហើយ​​ភាគី​ទាំង​​​២​ត្រូវ​​បង្កើត​​ម៉ូដែល​​​ថ្មី​មួយ​នៃ​ទំនាក់​ទំន​ង​​​យោធា​ក្នុងក្រប​ខណ្ឌ​​នៃ​ការ​បង្កើត​ប្រភេទ​ថ្មី​ នៃ​ទំនាក់​ទំនង​​រវាង​​មហា​អំណាច​​ទាំង​២ ។

ប្រធានា​ធិបតី​ចិន​​បាន​រំឭក​ពី​ការ​ជួប​គ្នា​នៅ​ក្រុង​ Annenberg ​ជាមួយ​​សម​ភាគី​អាមេរិក​​​ លោក បារ៉ាក់​ អូបាម៉ា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣​ ដោយ​​នា​ឱកាស​​នោះ មេដឹក​នាំ​​ទាំង​២​បាន​​យល់​ស្រប​​​គ្នា​ពី​ការ​បង្កើត​​ប្រភេទ​ថ្មី​​នៃ​ទំនាក់​ទំនង​​រវាង​មហា​អំណាច​​​ដោយ​ឈរ​លើ​​មូល​ដ្ឋាន​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឈ្នះ-​ឈ្នះ ។

ដោយ​បញ្ជាក់​​ជា​ថ្មី ពី​​សារ​សំខាន់​នៃ​គោល​ការណ៍​​គ្មាន​ជម្លោះ​ និង​មិន​ប្រឈម​មុខ​ដាក់​គ្នា​ គោរព​គ្នា​ទៅ​វិញ​ទៅមក​ និង​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ឈ្នះ​-​ឈ្នះ ប្រធានា​ធិបតី​ចិន​អំពាវ​នាវ​​ដល់​ប្រទេស​ទាំង​ពីរ​ឱ្យ​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាក់​ស្តែង​ក្នុង​វិស័យ​ផ្សេងៗ​ ហើយ​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវ​ទំនាក់​ទំនង​ និង​បណ្តា​បញ្ហា​រសើប​ទាំង​ឡាយ​ ដើម្បី​ធ្វើ​ឱ្យ​​មាន​ការ​​រីក​ចម្រើន​​ដល់​ប្រភេទ​ថ្មី​នៃ​ទំនាក់​ទំនង​រវាង​មហា​អំណាច​​ឱ្យ​ដើរ​លើ​ផ្លូវ​​ដ៏​ល្អ ។

ចំណែក​លោក Hagel វិញ​គូស​បញ្ជាក់​​​ថា​ទស្សន​កិច្ច​​នេះ​របស់​លោក​មាន​ទិស​ដៅ​​ជំរុញ​ម៉ូដែល​​ថ្មី​​នៃ​ទំនាក់​ទំនង​យោធា ។ ភាគី​​ទាំង​២​ បាន​ពិភាក្សា​គ្នា​ជា​វិជ្ជ​មាន​ដោយ​ស្មោះ​ត្រង់​ និង​ស្ថាបនា ។ លោក​ Hagel ពន្យល់​ថា​ ទំនាក់​ទំនង​​ចិន​-អាមេរិក​ គឺ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​របស់​ពិភពលោក​ក្នុង​សតវត្ស​ទី​២១ ហើយ​សម្តែង​​ពី​ឆន្ទៈ​ពង្រឹង​​ការ​ចរចា​ និង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​កែ​​លម្អ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​​ និង​កង​ទ័ព​ទាំង​ពីរ ៕