ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោម ម៉ាល័ក្ខ បញ្ជាក់​រឿង​បែក​ប្តី​ទី​២ បន្ទាប់​ពី​រៀប​ការ​ផ្អើល​ពិភព​សិល្បៈ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​​ថ្ងៃទី​៩ មេសា អ្នក​នាង​សោម ម៉ាល័ក្ខ បានសម្រេច​ចិត្ត​ដឹក​ដៃ​បុរស​អាណិក​ជន​អាមេ​រិក​មាន​មុខងារ​ជា​វេជ្ជ​បណ្ឌិត​រៀប​ការ​សាជាថ្មី​ បន្ទាប់​ពី​បាន​បែក​បាក់​ប្តី​មុន​ជាកូន​ប្រុស​អ្នក​ស្រី ពាន់ ភួង​បុប្ផា កាល​ពី​ជិត​១​​ឆ្នាំ​មុន។ ម៉ាល័ក្ខ បាន​រក​ឃើញស្នេហា​ថ្មីបណ្តូល​ចិត្ត​ជំនួស​វិបត្តិ​ស្នេហ៍ ដោយ​បាន​សំពះ​ផ្ទឹម​ក្រោម​ការ​​​ជូន​ពរ​ជ័យ​ពី​អ្នក​សិល្បៈ​ និង​ចាស់​ទុំ ។ ប៉ុន្តែ​គ្រាន់​តែ​

រាជធានីភ្នំពេញ ៖ កាល​ពី​​ថ្ងៃទី​៩ មេសា អ្នក​នាង​សោម ម៉ាល័ក្ខ បានសម្រេច​ចិត្ត​ដឹក​ដៃ​បុរស​អាណិក​ជន​អាមេ​រិក​មាន​មុខងារ​ជា​វេជ្ជ​បណ្ឌិត​រៀប​ការ​សាជាថ្មី​ បន្ទាប់​ពី​បាន​បែក​បាក់​ប្តី​មុន​ជាកូន​ប្រុស​អ្នក​ស្រី ពាន់ ភួង​បុប្ផា កាល​ពី​ជិត​១​​ឆ្នាំ​មុន។ ម៉ាល័ក្ខ បាន​រក​ឃើញស្នេហា​ថ្មីបណ្តូល​ចិត្ត​ជំនួស​វិបត្តិ​ស្នេហ៍ ដោយ​បាន​សំពះ​ផ្ទឹម​ក្រោម​ការ​​​ជូន​ពរ​ជ័យ​ពី​អ្នក​សិល្បៈ​ និង​ចាស់​ទុំ ។ ប៉ុន្តែ​គ្រាន់​តែ​រៀប​ការ​ប៉ុន្មាន​ថ្ងៃ​សោះ ស្វាមី​​ថ្មី​របស់​តារា​សម្តែង​ខ្មៅស្រស់​រូប​នេះ បាន​វេច​ខោ​អាវ​សម្លៀក​បំពាក់​ទៅ​អាមេ​រិក​វិញ យ៉ាង​ប្រញាប់​ប្រញាល់​ចោល​ភរិយា​ស្រស់​​ស្អាត​ ដោយ​សារ​តែ​មិន​អាច​ចាំ​បានវែង​ជាង​​នេះ ។

ស្វាមីដែល​បាន​ឆាប​ឆក់បេះដូង​តារា​សម្តែង​ សោម ម៉ាល័ក្ខ ដ៏​ផូរ​ផង់​មាន​ឈ្មោះ Jonathan C.Nou មាន​វ័យ​​៤០​ឆ្នាំ ចំណែក​ម៉ាល័ក្ខ មាន​អាយុ២៤​ឆ្នាំ ដោយ​​ពួក​គេ​បានស្រឡាញ់​គ្នា​បាន​ជិត​១ឆ្នាំ​មក​ហើយ ហើយ​បាន​ស្វែង​យល់​ចិត្ត​គ្នាយ៉ាង​ស៊ី​ជម្រៅ រហូត​បាន​ត្រូវ​ម៉ាល័ក្ខ យល់ចិត្ត​គំនិត​គ្នា​បាន​ប្រគល់​ក្តី​ស្នេហ៍​ និង​ឈានដល់​ថ្ងៃ​សំពះ​ផ្ទឹម​​ កាល​ពី​ថ្ងៃ​ទី​៩ មេសា កន្លង​ទៅ ដោយ​ជប់លៀង​នៅ​កោះ​ពេជ្រ មានភ្ញៀវ​៦០០​នាក់ ទាំង​អ្នក​សិល្បៈ​ជា​សាក្សី​មក​ជូនពរ ។ យ៉ាង​ណា​ក៏​ដោយ​ ម៉ាល័ក្ខ​ និង​ស្វាមី​​ ឆ្លង​ទ្វីប​បាន​ជួប​ជុំ​គ្នា​បាន​តែ​មួយ​ប្រាវ​ខ្លី​ប៉ុណ្ណោះ ដោយ​សារ​តែ​រៀប​ការ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ស្វាមី​មានសំណាងបាន​អ្នក​​មេម៉ាយ​រូប​ស្រស់​នេះ បាន​ចាកចេញ​ទៅ​អាមេរិក​​ចោល​ភរិយា​ស្រស់​ស្អាត​យ៉ាង​ប្រញាប់ ព្រោះ​តែ​ជាប់​​ចំណង​ការ​ងារ​ចាំ​បាច់​ត្រូវ​បំពេញ​ ទុក​ឱ្យ​ភរិយា​ដេក​នឹក​​ស្វាមី​ដែល​​ទើប​តែ​រៀប​ការ​ថ្មោង​ថ្មី ។

តារា​សម្តែង​វ័យ​២៤​ឆ្នាំ​ដែល​មាន​ស្នាម​ញញឹម​ស្រស់​សម​ជា​តួសម្តែង​បែប​នារី​ខ្មែរ សោម ម៉ាល័ក្ខ បាន​ប្រញាប់​អះអាង​បញ្ជាក់​រឿង​ប្តី​ទៅ​អាមេរិក​ក្រោយ​រៀប​ការ​ថា នាង​ពិត​​ជាបាន​បែក​ប្តី​​មែន តែគាត់​មិន​បាន​ទៅណា​ចោល​នាង​នាំ​ឱ្យ​គេ​យល់​ច្រឡំ​ទេ គាត់​ទៅ​អាមេរិក​​ជាមួយ​​ប៉ា​ក្មេក​​ម៉ាក់​ក្មេក និង​បង​ប្អូន​ខាង​ប្តី​ ដើម្បីចេញ​ទៅបំពេញ​ការ​ងារ​​ដែល​មិន​អាច​​នៅពន្យា​ពេល​កំដរ​ភរិយា​​នៅ​ស្រុក​ខ្មែរ​ ព្រោះ​ស្វាមីនាង​បាន​ឈាន​ដល់​​ថ្ងៃ​កំណត់​ក្រោយ​ពេលរៀប​ការ​តែប៉ុន្មាន​ថ្ងៃ​ត្រូវ​​ទៅ​អាមេរិក​វិញ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព