ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រឿង​ប្លែក​ៗដែល​កើតមាន​នៅ​​លើ​ពិ​ភព​លោក​​​

10 ឆ្នាំ មុន

១- ប្រឆាំង​ការសម្លា.ប់​ឆ្លាម​ស​​
ពលរដ្ឋ​អូស្ត្រាលី​​​នាំ​គ្នាកាន់បដា​​​ប្រឆាំង​នឹង​នយោ​បាយ​​ធ្វើ​ឃាត​ឆ្លាម​ស​​របស់​​រដ្ឋា​ភិបាល នៅ​ឆ្នេរ​​​​មេលី ក្រុង​​​​សីុដ​នី ។ ​​​ក្រុម​អ្នកការ​ពារ​សត្វ​​បញ្ជាក់​ថា ជា​រឿង​​ដែល​​គ្មាន​ហេតុ​ផល​​​ព្រោះ​ឆ្លាម​ស​​ជាសត្វកម្រ​​​​ស្ថិត​ក្រោម​ការ​​​អភិរក្ស ​​និង​​​ត្រូវ​បាន​​​​ហាម​​​​អ្នក​ទេស​ចរ​កុំ​ឱ្យ​​ចុះ​ទៅកម្សាន្ត​​ក្នុង​សមុទ្រ​​បង្កា​រ​គ្រោះថ្នាក់ ។​

១- ប្រឆាំង​ការសម្លាប់​ឆ្លាម​ស​​
ពលរដ្ឋ​អូស្ត្រាលី​​​នាំ​គ្នាកាន់បដា​​​ប្រឆាំង​នឹង​នយោ​បាយ​​ធ្វើ​ឃាត​ឆ្លាម​ស​​របស់​​រដ្ឋា​ភិបាល នៅ​ឆ្នេរ​​​​មេលី ក្រុង​​​​សីុដ​នី ។ ​​​ក្រុម​អ្នកការ​ពារ​សត្វ​​បញ្ជាក់​ថា ជា​រឿង​​ដែល​​គ្មាន​ហេតុ​ផល​​​ព្រោះ​ឆ្លាម​ស​​ជាសត្វកម្រ​​​​ស្ថិត​ក្រោម​ការ​​​អភិរក្ស ​​និង​​​ត្រូវ​បាន​​​​ហាម​​​​អ្នក​ទេស​ចរ​កុំ​ឱ្យ​​ចុះ​ទៅកម្សាន្ត​​ក្នុង​សមុទ្រ​​បង្កា​រ​គ្រោះថ្នាក់ ។​

​២-ទិវា​ព្រិល​ ​
​កុំព្យូទ័រ​ក្រាហ្វិក​​បញ្ចាំង​​ទៅ​​លើរូប​សំណាក​​​​ព្រិល​​ជា​កា​រសាកល្បង​​ក្នុង​ទិវា​ព្រិល​​ចាប់​ផ្ដើម​​នៅ​តំបន់សាប់​ប៉ូរ៉ូ​ ខេត្តហុក​​តៃ​​ដូ ប្រទេស​ជប៉ុន។

៣-​សត្វ​​​ Groundhog សម្រាប់​​ព្យា​ក​​​រ​អាកាស​​ធាតុ​​​
 ​បុគ្គលិក​​ក្នុង​ឧទ្យាន​​សត្វ​ក្រុង​ផាង​​ស៊ូ​ថូនី​​​ រដ្ឋ​​ផេន​សីុលវ៉ានី សហ​រដ្ឋ​អាមេរិក​ កាន់​​សត្វ​Groundhog ​ដើម្បី​ព្យា​ករ​​ពីអាកាស​ធាតុ​ ។ នៅ​ក្នុង​ឆ្នាំ​នេះ​ពេល​ Groundhog វា​​រ​ចេញ​ពីរូង​​​​​មាន​​ស្រមោល​​វែង ទើប​ព្យា​ករ​ថា​រដូវ​រងាមាន​រយៈ​ពេល​យូរ ។

៤-​​​ម៉ូដ​សំពត់​ច្នៃពីក្រដាស
​​​តា​រា​បង្ហាញម៉ូដ​​​ស្ថិតក្នុង​ឈុត​សំពត់ខ្លី​​ច្នៃ​ពីក្រដាស​​​​​​ជាសមិទ្ធ​​ផល​របស់​និស្សិត​សិល្បៈ​​​នៅ​ក្នុង​ពិធី​តាំងបង្ហាញ​​​​​​ម៉ូ​ដច្នៃ​​ពី​​​វត្ថុ​សំណល់​​​ប្រចាំ​ឆ្នាំ​​​​២០១៤ ក្នុង​ទីក្រុង​​​​ក្រា​កូវ ប្រទេស​អេស្ប៉ាញ​ ។

៥-​​​សកម្ម​ជនមុិកសិុក​ប្រឆាំង​​​ការប្រយុទ្ធ​​ជាមួយ​គោ​​នៅអេស្ប៉ាញ
​សមាជិក​​​Animanatralis ជាសកម្ម​ជន​កា​រ​ពារ​​សត្វ​នាំ​គ្នា​ពាក​់ស្នែង​គោ​​​ជល់​ឈរនៅ​ក្បែរ​មឈូស​​ពណ៌​​ខ្មៅ និង​​កាន់បដា​ប្រឆាំង​​​ ។ នៅ​ក្នុង​ប​​ដា​សរសេរ​​ពាក្យ​ថា «មិុកសិុក​​បដិសេធ​​​លើ​​កីឡា​ប្រយុទ្ធ​​ជាមួយគោ​ជល់​​»​នៅ​អេស្ប៉ាញ ​។ 

៦-​ជួស​ជុល​​ដំបូលវិហារ​ មុន​​ពេលប្រកួត​អូ​ឡាំពិក​​សូឈី​​
​កម្មករ​សំណង់​​ជន​ជាតិ​រុស្សុី​​​​បាន​ជួស​ជុល​​ដំបូល​វិហារ​​​នៅភាគ​ខាងលិច​ឆៀង​ខាង​ត្បូង​​​រុស្សុី​​នៅមុន​ពេល​​​​​​​​ក​ារ​ប្រកួត​​បើ​ក​ឆាក​ ។

៧-​​​រថយន្ត​ទំនើប​​របស់​ក្រុម​ហ៊ុន ​​TaTa  Motor
​​លោក​រ៉ាន​ជីត យ៉ាថេប ប្រធានក្រុម​ហ៊ុន​តាតា​ម៉ូទ័រ​​ជាក្រុម​ហ៊ុន​​​​ផលិត​រថយន្ត​​ដ៏ធំ​​​​​​​​​​​របស់​ឥណ្ឌា​​បានជិះ​រថយន្ត​​​Sedan នៅក្នុង​ទីក្រុង​ញូ​ដេលី​ ប្រទេស​ឥណ្ឌា​ ។

៨-ផេន​​គ្វីន​​អាន​បទ​បញ្ជា​​
លោក​អានីហ្គេត សាដាណា  ជា​ង​ថត​​ជន​ជាតិ​​​អាមេរិក​ អាយុ​​៣១​ឆ្នាំ ​បានថត​​ផេន​​គ្វីន​​​នៅប្រជុំកោះ​​ហ្វុកលែន ។ ​​រូប​នេះ​បើ​ពិនិត្យ​​ឱ្យ​ច្បាស់​​​​​​​វាហាក់​ដូច​​ជា​កំពុង​​​​អាន​អក្ស​​រនៅលើបដា​បំរាម​​ដែល​សរសេរ​ថា​​ «ឈប់​»​។​​

៩-​ឆ្កែឈរ​​ទប់ខ្លួន​​លើ​ពោងហាត់ប្រាណ
​លោកវេជ្ជបណ្ឌិត​​​ហ្វេលីក ឌូអ៊រ​​ និង​«សេក»​ជា​ឆ្កែ​​ពូជ​ហ្គោល​​ដេន រី​​ទ្រីហ្វ​​​វើ ​ឈរ​​​នៅលើ​ពោង​​Pilates ​នៅមជ្ឈមណ្ឌល​​ហ្វឹកហ្វឺន​​សត្វ​​ក្នុង​មហា​​វិទ្យាល័យ​កូឡូ​រ៉ាដូ​ សហរដ្ឋ​អាមេរិក​ ៕​