ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋា​​គារ​​ក្នុង​រូង​​ភ្នំ​​ជាប់​សមុទ្រ​មនោរម្យ​សម្រាប់​​គូស្នេហ៍

9 ឆ្នាំ មុន

​យោង​តាម​​គេ​ហទំព័រ​​បរទេស​ចេញ​ផ្សាយ​​កាល​ពី​ពេល​​​ ថ្មី​ៗ​នេះ​ ​​ឱ្យ​ដឹង​ថា ​មាន​សណ្ឋា​គារ​​មួយ​​សាង​សង់​​​ក្នុង​រូង​ភ្នំ​ ​​ដើម្បី​​ទាក់​ទាញ​​​អ្នក​ទេសចរ​ជាតិ​និង​អន្ត​រជាតិ​ ​ជា​ពិសេស​​សម្រាប់​​គូស្នេហ៍​ ។​ ​​ស្ថិត​នៅ​​តាម​​ឆ្នេរ​សមុទ្រ​​ភាគ​ខាង​លិច​​នៃ​​ប្រទេស​​ហ្សាម៉ាអុិក​ សណ្ឋា​គារ​ Caves ​សាង​សង់​​ក្នុង​រូង​ភ្នំ​​មួយ​​​​ ។

សណ្ឋា​គារ​​​ Caves ​មាន​​បន្ទប់​គេ​ង​​ទូទៅ​ចំនួន​​១២​បន្ទប់​ ​ប្រភេទ​ VIP ​ចំនួន​៤​បន្ទប់​ និង​បន​្ទប់​​​ធម្ម​តា​​​លក្ខ​​ណៈ​ជា​ខ្ទម​ចំនួន​២​​ ។ បន្ទប់​​គេ​ង​ទាំង​អស់​​​នោះ​ ស្ថិត​​លើ​​ច្រាំង​​ថ្ម​ចោត​នៃ​ជួរ​ភ្នំ​ ។ Caves ​មាន​​​អាង​​ហែល​​ទឹក​ប្រៃ​​​ធំមួយ​ កន្លែង​​ស្ប៉ា​ ​និង​​អាង​​ដេក​​ត្រាំ​ទឹក​​ក្រៅ​​ Jacuzzi ដែ​ល​លម្អ​ដោយ​​ទេស​ភាព​​ព្រៃ​ភ្នំ​​ និង​​ទឹក​សមុទ្រ​​ខៀវ​ស្រងាត់​​ ។ ​ភាព​មនោ​រម្យ​​មួយ​ទៀត​ គឺ​ការ​ទទួល​​ទាន​អាហារ​​ពេល​ល្ងាច​​ក្រោម​ពន្លឺ​​ភ្លើង​ទៀន​ ជា​មួយ​​នឹង​ធម្ម​ជាតិ​នៅ​ជុំវិញ​ខ្លួន​ ។

ម្ចាស់​​សណ្ឋា​គារ​ និយាយ​ថា ​សណ្ឋា​គា​រ​ក្នុង​រូង​​ភ្នំ​​ ​គឺ​ជា​​​​កន្លែង​​កម្សាន្ត​​ដ៏​ពិសេស​សម្រាស់​គូ​ស្នេហ៍​​​​​ ដោយ​​បរិយាកាស​ត្រជាក់​​មនោរម្យ​​ ​មាន​រូង​ភ្នំ​​ជា​ដំបូល​ និង​​ទឹក​​សមុទ្រ​​ជា​រប​ង​ទ្វារ​​ ។ ​

លោក Karen ម្ចាស់​​សណ្ឋា​គារ​​និយាយ​ថា ​ក្រៅ​ពី​ទទួលទាន​​អាហារ​​សមុទ្រ​ដ៏​ឆ្ងាញ់​ ​​​ក្រោម​ពន្លឺ​​ភ្លើង​​​ទៀន​​ ភ្ញៀវ​​នឹង​​ទទួល​បាន​បទ​ពិសោធន៍​​នៃ​ ការ​​សម្រាក​​​​ប្រកប​ដោយ​ផាសុក​ភាព​​​​ និង​អាច​​​ស្តាប់​​ចម្រៀង​​​យ៉ាង​​ពីរោះ​​រណ្តំ​ ពី​​ហ្វូង​សត្វ​បក្សា-​បក្សី​ជា​ច្រើន​ប្រភេទ​ ធ្វើ​​ឱ្យ​ទី​នោះ​​ក្លាយ​ជា​ឋាន​​សួគ៌​​ក្រោម​មេឃ​​ ៕