ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ខ្សែករ​គេបាន​ហើយ​ផ្តួល​ម៉ូតូ​ចោល​រត់ចូល​ផ្ទះ ឪពុក​ឆែក ​ ឃើញចាប់​ប្រគល់​ឲ្យប៉ូលិស

9 ឆ្នាំ មុន

រាជធា​នីភ្នំពេ​ញ ៖ យុវជន​ម្នាក់​ត្រូវបាន​ឪពុក​ចាប់​ខ្លួន ប្រគល់​ឲ្យសមត្កិច្ច ​កាលពីវេលា​ម៉ោង២​នាទីរសៀល​ថ្ងៃទី ០៩​ មេសា​ ២០១៤​ ខណៈ​ឆែកខ្លួន​ឃើញ​មាន ខ្សែក​ដែល​មិនមែន​ជារបស់​គេ ​។ យុវជន​រូបនេះ​ឈ្មោះ​អ៊ឹម ​ពៅអា​រុណ ​រិទ្ធ ​អាយុ​ ៣៤ឆ្នាំ​​មុខ​របរ​មិនពិត​ប្រាកដ​ ស្នាក់នៅ​ផ្ទះលេខ​ ១៥៥ E3​ ផ្លូវ ​១២៨​ សង្កាត់​មិត្តភាព​ ខណ្ឌ៧​មករា ​រាជធា​នីភ្នំពេញ​ ។

ទាក់​ទិននឹង​ការ ឃាត់​ខ្លួនយុវជន​ខាងលើនេះ​ត្រូវបាន​លោកអនុសេនីយ៍​ទោគុយ​ ផល្លា ប្រធាន​នគរបាល​ប៉ុស្តិរដ្ឋបាល​​សង្កាត់​​មិត្តភាព​ឲ្យដឹង​ថា នៅវេលា​រសៀ ល​ថ្ងៃទី០៩ មេសា​នេះ មានជនរង​គ្រោះម្នាក់​ឈ្មោះ​ឈុយ ​ស្រីមិត្ត ​ភេទ​ ស្រី ​អាយុ​ ២៧ឆ្នាំ​​ស្នាក់​​​​នៅបុរីកីឡា​ សង្កាត់វាល​វង់ ខណ្ឌ៧​មករា​ ត្រូវបាន​ភក្រ័ជួន​ទៅកាន់ក្លី​និចមួយ​នៅម្តុំផ្សារ​ឌុយម៉ិច​ ។

លោក​គុយ ផល្លា ​បន្តថា​ ពេលនាង​ទៅដល់ក្លី​និចមិន​បានជួប​គ្រូពេទ្យ​ទេ ទើប​ឲ្យមិត្ត​ភក្រ័ ​ ជួន​ទៅផ្ទះវិញ​ លុះពេល​ជិះម៉ូ​តូ​​​ទៅ​ដល់​​មុខផ្ទះ​លេខ១៣E0 ​ផ្លូវ១៣៤ ​សង្កាត់​មិត្តភាព​ ត្រូវជន​មិនស្គាល់ជិះ​ម៉ូតូម៉ាក​វីវ់ា១គ្រឿង​ម្នាក់ឯង​ បាន​ ធ្វើសកម្មភាព​ឆក់យក​​ខ្សែក​ប្លាក​ទីន​១ខ្សែ​ទម្ងន់២​ជីពីនាង​។ ពេលជ​ន មិនស្គាល់​មុខឆក់​យកខ្សែ​កទៅ​ មិត្តភក្រ័​ដែលឌុប​នាងបា​នជិះម៉ូតូ​ដេញ ​តាម​ពីក្រោយ​ នឹងស្រែ​ថាចោរៗ ​ខណៈទៅ​មុខបន្តិច​ចោរម្នាក់​នោះភយ័​ស្លន់ស្លោ ​ គេក៏ផ្តួល​ម៉ូតូចោល​ហើយរត់​ចូលផ្ទះបាត់​ ។

លោកនាយ​នគរបាលប៉ុស្តិ៍​មិត្តភាព​បន្តថា ​បន្តិច​ក្រោយមក​ស្រាប់តែឪពុកជ​នសង្សយ័​ នាំខ្លួនយុវជន​រូបនោះ​ប្រគល់​​ឲ្យ​សមត្ថ​​កិច្ច​ នៅពេល​ឆែកឆេរខ្លួន​កូនឃើញ​មានខ្សែក​ដែលមិន​មែនជារ​បស់ខ្លួន​ ។ បើទោះ​បីជាយ៉ា​ងណា​ក៏សមត្ថកិច្ចបា​ន នឹង​កំពុង​ច្បា​ម​ជនសង្សយ័ឆក់​ខ្សែកនោះ​រួចទៅ​ហើយ សំ ណា​ងល្អបានចូល​ខ្លួនតាម​សំរួល​ បើទុកឲ្យ​សមត្តកិច្ច​ឡើងទៅ​ចាប់អាច​ឈឺ​សាច់​ឬទ្រម​ខ្លួនទៀតផង​ ។ ពេលឪពុកនាំ​ខ្លួនកូនប្រគល់​ឲ្យសម ​ត្តកិច្ច នឹងបន្ទាប់​ពីឆម្លើយ​សារភាព​គ្រប់គ្រាន់ ​នគរបាល​​ប៉ុស្តិ​មិត្ត​ភាព បាន​ធ្វើកំណត់​ហេតុ​ បញ្ជួនជន​សង្សយ័​ទៅកាន់អធិការ​រដ្ឋានន​គរបាល​ ខណ្ឌ៧​មករា ដើម្បីកសាង​សំណុំរឿង​​បញ្ជួន​​ទៅ​កាន់​​សាលា​ដំបូង​រាជ​ធានីភ្នំ​ពេញ ។