ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​​វាយ​កូន​បាល់​​ជើង​ចាស់​​លោក​ យី​ ​សារុន ចូល​រួម​​បណ្តុះ​បណ្តាល​ក្មេង​ៗ​នៅ​​ខេត្ត​​កែប​

9 ឆ្នាំ មុន

ខេត្ត​កែប​ ៖ លោក​ យី​ សារុន អតី​ត​កីឡា​ករ​វាយ​កូន​បាល់​ជើង​ចាស់​ដ៏​ល្បី​របស់​កម្ពុជា​នា​ឆ្នាំ​១៩៦០​ កាល​ពី​ចុង​សប្តាហ៍​មុន​នេះ​ បាន​ចុះ​ទៅ​បង្ហាត់​បង្រៀន​ដល់​កីឡា​ករ​-កីឡា​ការិ​នី​វាយ​កូន​បាល់​វ័យ​ក្មេង​នៅ​ខេត្ត​កែប​ ដើម្បី​បង្កើន​សមត្ថ​ភាព​ពួក​គេ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ និង​មាន​ការ​តស៊ូ​ក្នុង​ការ​ហ្វឹក​ហាត់​​ជាមួយ​នឹង​លោក​ ងូវ​ សុខ គ្រូ​បង្វឹក​កីឡា​វាយ​កូន​បាល់​ប្រចាំ​ខេត្ត​កែប ។

ខេត្ត​កែប​ ៖ លោក​ យី​ សារុន អតី​ត​កីឡា​ករ​វាយ​កូន​បាល់​ជើង​ចាស់​ដ៏​ល្បី​របស់​កម្ពុជា​នា​ឆ្នាំ​១៩៦០​ កាល​ពី​ចុង​សប្តាហ៍​មុន​នេះ​ បាន​ចុះ​ទៅ​បង្ហាត់​បង្រៀន​ដល់​កីឡា​ករ​-កីឡា​ការិ​នី​វាយ​កូន​បាល់​វ័យ​ក្មេង​នៅ​ខេត្ត​កែប​ ដើម្បី​បង្កើន​សមត្ថ​ភាព​ពួក​គេ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ និង​មាន​ការ​តស៊ូ​ក្នុង​ការ​ហ្វឹក​ហាត់​​ជាមួយ​នឹង​លោក​ ងូវ​ សុខ គ្រូ​បង្វឹក​កីឡា​វាយ​កូន​បាល់​ប្រចាំ​ខេត្ត​កែប ។

នៅ​ក្នុង​បេស​ក​កម្ម​ចូល​រួម​បណ្តុះ​បណ្តាល​ក្មេង​ៗ​នៅ​ខេត្ត​កែប​របស់​លោក​ យី​ សារុន ខាង​លើ​នេះ​ គឺ​មាន​រយៈ​ពេល​២​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៤​ ដែល​រៀប​ចំ​ឡើង​ដោយ​ថ្នាក់​ដឹក​នាំ​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ។ លោក​ ជា​ ពៅ​ គ្រូ​បង្វឹក​កីឡា​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា​ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៩​ ខែ​មេសា ឱ្យ​ដឹង​ថា ការ​ដែល​ថ្នាក់​ដឹក​នាំ​កីឡា​វាយ​កូន​បាល់​កម្ពុជា​​អញ្ជើញ​លោក​ យី​ សារុន​ ទៅ​បង្ហាត់​បង្រៀន​ដល់​កុមារា​-កុមារី​ខេត្ត​កែប​នោះ​ គឺ​ដើម្បី​ណែ​នាំ​ពួក​គេ​ឱ្យ​ស្គាល់​ពី​សមាស​ភាព​ និង​ស្នា​ដៃ​របស់​គាត់​​ក្នុង​វិស័យ​កីឡា​កម្ពុជា ជា​ពិសេស​គឺ​ការ​ផ្តល់​ដំបូ​ន្មាន​ល្អ​ៗ​ដល់​ក្មេង​ៗ​ និង​យុវ​ជន​ជំនាន់​ក្រោយ​ក្នុង​ខេត្ត​កែប​ផង​ដែរ​ ។

គ្រូ​បង្វឹក​រូប​នេះ​ បាន​បន្ត​ទៀត​ថា លោក​ យី​ សារុន​ ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ប្រកួត​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​លោក​ក៏​ធ្លាប់​បាន​ចូល​រួម​ប្រកួត​កីឡា​វាយ​កូន​បាល់​នៅ​ប្រទេស​រុស្សុី​ទៀត​ផង ។ ដូច្នេះ​ការ​បង្ហាញ​វត្ត​មាន​លោក​ យី​ សារុន នៅ​ខេត្ត​កែប​លើក​ដំបូង​នេះ​ គឺ​ក្នុង​គោល​បំណង​ចង់​ឱ្យ​ក្មេង​ៗ​ទាំង​អស់​ ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ និង​តស៊ូ​គ្រប់​ឧប​សគ្គ​សព្វ​បែប​យា៉ង​ ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​កីឡា​ករ​-កីឡា​ការិនី​អាជីព​ម្នាក់​ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​យូរ​អង្វែង​ពិត​ប្រាកដ។ នៅ​ក្នុង​ឱកាស​នោះ​ លោក​ យី​ សារុន​ បាន​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្មេង​ៗ​ រួម​ទាំង​បាន​បង្ហាញ​ពី​បច្ចេក​​ទេស​ផ្សេង​ៗ​ទាក់​ទង​នឹង​កីឡា​វាយ​កូន​បាល់​ ដើម្បី​ឱ្យ​ពួក​គេ​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ Tournoi des Petits AS de kep ។

លោក​សង្ឃឹម​ថា ក្មេង​ៗ​នៅ​ខេត្ត​កែប​មួយ​ចំនួន​ ពួក​គេ​មាន​ទេព​កោ​សល្យ​ល្អ​ក្នុង​ការ​លេង​កីឡា​ ប៉ុន្តែ​មួយ​ចំនួន​ទៀត​ ហាក់​មាន​កម្រិត​​ទាប​នៅ​ឡើយ​ ដូច្នេះ​យើង​ត្រូវ​ផ្តល់​ដំបូ​ន្មាន​ និង​បង្ហាត់​បង្រៀន​ពួក​គេ​ឱ្យ​បាន​ជាប់​លាប់​ដើម្បី​ឱ្យ​ពួក​គេ​មាន​សមត្ថ​ភាព​ និង​អាច​ចូល​រួម​ប្រកួត​ប្រជែង​លើ​ឆាក​ជាតិ​-អន្តរ​ជាតិ​ធំ​ៗ​បាន​ ៕