ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង សត្រា​ ជួប​ទឹម​ ​សុជាតិ​ ចំណែក​​ខឹក សុខឿន​ ​ជួប​គឿម​​ សុវណ្ណ​​ឌឿត​ ​វគ្គ​ជម្រុះ​​វិល​ជុំ​ដណ្តើម​​ខ្សែ​ក្រវាត់​​ស្រា​បៀរ​​ភ្នំ​ពេញ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​ភ្នំ​ពេញ​ ​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូ​​ក្រាម​នៅ​លើ​សង្វៀន CTN នា​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០ មេសា​​នេះ​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៩ ហើយ។​ បេក្ខ​ភាព​ដែល​ត្រូវ​ឡើងប្រកួត​នៅ​ថ្ងៃ​នេះ​មាន​ ហេង សត្រា​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​ ជួប​ជា​មួយ​ ទឹម​ សុជាតិ​ មក​ពី​ក្លិប​កងរាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​ភ្នំ​ពេញ​ ​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូ​​ក្រាម​នៅ​លើ​សង្វៀន CTN នា​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០ មេសា​​នេះ​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៩ ហើយ។​ បេក្ខ​ភាព​ដែល​ត្រូវ​ឡើងប្រកួត​នៅ​ថ្ងៃ​នេះ​មាន​ ហេង សត្រា​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​ ជួប​ជា​មួយ​ ទឹម​ សុជាតិ​ មក​ពី​ក្លិប​កងរាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ​ ចំណែក​ខឹក សុខឿន​ មក​ពី​ក្លិប​កង​ពល​​តូច​​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ ជួប​ជា​មួយ​ គឿម សុវណ្ណ​ឌឿត​ មក​ពី​ក្លិប​​មោង​ឫស្សី​ខេត្ត​បាត់​ដំបង។​

រវាង ទឹម សុជាតិ​ និង​ហេង សត្រា​ មាន​ប្រវត្តិ​ប្រកួត​មិ​នដូចគ្នា​ទេ ។​ តាម​ពិត​ពួកគេ​ទាំង​ពីរ​ត្រូវប្រកួត​បាន​៤​លើក​ម្នាក់​ដូចគ្នា​ បុ៉ន្តែ​ដោយ​សារ​តែ​សប្តាហ៍​មុន​ ទឹម សុជាតិ​ មាន​បញ្ហា​ផ្នែក​សុខ​ភាព​ ទើប​មាន​ការ​ខក​ខាន​អស់​មួយ​ប្រកួត​ ។ ដូច្នេះ​​ ទឹម សុជាតិ​ ប្រកួត​បាន​៣​លើក​ ឈ្នះ​២ ចាញ់​១​ មាន​៧​ពិន្ទុ ចំណែក​ ហេង សត្រា​ ប្រកួត​បាន​៤​លើក​ ឈ្នះ​៣​លើក​ ចាញ់​១ មាន​១០​ពិន្ទុ​ ។ ទឹម សុជាតិ​ បើ​សិន​ជា​ឈ្នះ​ការ​ប្រកួត​លើក​​នេះ​ទៀត​អាច​មានសង្ឃឹម​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ បុ៉ន្តែ​បើ​សិន​ជា​ចាញ់​អាច​ជួប​​ការ​លំបាក​បន្តិច​ហើយ ។​ ដោយ​ឡែក​ សម្រាប់​ ហេង សត្រា វិញ​នោះ​​ បើ​សិន​ជា​ការ​ប្រកួត​លើក​នេះ​ឈ្នះ​គេ​នឹង​ឡើង​ទៅ​​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​​ប្រវត្តិ​ ។ បុ៉ន្តែ​គូ​នេះ​មិន​អាច​ទាយ​ទុន​មុន​បាន​ឡើយ​ ព្រោះ​អី​បើ​ពិនិត្យ​ទៅ​លើ​បច្ចេក​ទេស​ប្រកួត​នៅ​លើ​សង្វៀន​ គឺ​មិន​លើសគ្នា​ទេ​ ។ ទឹម សុជាតិ​ ពូកែ​ខាង​ប្រើ​ស្នៀត​ជើង​ទាត់​ កណ្តាប់​ដៃ​ម៉ាត់​ តែ​អន់​ស្នៀត​កែង និង​ជង្គង់​បន្តិច ។​ ចំណែក​ ហេង សត្រា​ ល្អ​ស្នៀត​កែង​ និង​ជង្គង់​ ឯ​ចិត្ត​ក៏​សឿង​ទៀត ។ ចាំមើល​ គូ​​នេះ​អ្នក​ណា​មាន​សំណាង​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត ។

​ខឹក សុខឿន​ កាល​ពី​សប្តាហ៍​មុន​ក៏​មាន​ការ​ខក​ខាន​អស់​មួយ​ប្រកួតដែរ ព្រោះ​គេ​ត្រូវ​ជួប ទឹម​ សុជាតិ ដែល​មាន​បញ្ហា​សុខ​ភាព​ ។ ខឹក សុខឿន​ ​ប្រកួត​​បាន​៣​លើក​ ចាញ់​ទាំង​៣​លើក​ ឯគឿម សុវណ្ណ​ឌឿត​ ប្រកួតបាន​៤​លើក​ ឈ្នះ​២ ចាញ់​២ ។ តាម​រយៈ​លទ្ធ​ផល​នេះ​ ខឹក សុឃឿន​ អាច​នឹង​ជ្រុះ​ចេញ​ពី​វគ្គ​ជម្រុះ​​នេះ​មិន​ខាន​ ចំណែក​ឯ​ គឿម សុវណ្ណ​ឌឿត វិញ​ វាសនារបស់​គេ​ក៏​មិន​សូវ​ជា​ល្អ​បុ៉ន្មាន​ដែរ​ លើក​លែង​​តែ​ការ​ប្រកួត​ទាំង​លើក​នេះ​ និង​​លើក​ក្រោយ​ៗ​ទៀត​គេឈ្នះ​ជា​បន្ត​បន្ទាប់​ទើប​ជា​ការ​ល្អ​ តែ​​បើ​សិន​ជា​ចាញ់​វិញ​នោះ​ គឺ​ច្បាស់​ជា​អស់​ផ្លូវ​អ៊ុត​ហើយ ៕​