ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូលីន និងឡូរ៉ា ម៉ម ធ្វើឲ្យ​កុមារ​កំព្រា ​កុមារ​ក្រីក្រ និង​ផ្ទុក​មេរោគ​អេដស៍​សប្បាយ​រីករាយ​មុនចូល​ឆ្នាំថ្មី

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង២​ដួងដែល​សុទ្ធ​សឹង​មានទេព​កោសល្យ គឺរ៉ូលីន និងឡូរ៉ា ម៉ម បាន​ធ្វើឲ្យ​កុមារកំព្រា កុមារ​ក្រីក្រ កុមារផ្ទុក​មេរោគ​អេដស៍​ និង​រស់នៅ​ទីលាន​គំនរសំរាម​ជាង១​ពាន់​នាក់ បាន​ទទួល​ភាព​សប្បាយ​រីករាយ​ពេញ​អគារ Beeline Arena ជ្រោយ​ចង្វា កាលពីថ្ងៃទី៩ មេសា ឆ្នាំ២០១៤។

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង២​ដួងដែល​សុទ្ធ​សឹង​មានទេព​កោសល្យ គឺរ៉ូលីន និងឡូរ៉ា ម៉ម បាន​ធ្វើឲ្យ​កុមារកំព្រា កុមារ​ក្រីក្រ កុមារផ្ទុក​មេរោគ​អេដស៍​ និង​រស់នៅ​ទីលាន​គំនរសំរាម​ជាង១​ពាន់​នាក់ បាន​ទទួល​ភាព​សប្បាយ​រីករាយ​ពេញ​អគារ Beeline Arena ជ្រោយ​ចង្វា កាលពីថ្ងៃទី៩ មេសា ឆ្នាំ២០១៤។

តារា​ចម្រៀងទាំងពីរ​ត្រូវបាន​គេអញ្ជើញ​មកចូល​រួមច្រៀង និងសម្តែង​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយដែល​មាន​ឈ្មោះថា ក្តី​ស្រមៃ ដែលបាន​រៀបចំ​ឡើងដោយ​ក្រុមហ៊ុន Blue Media សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជា និង​ដៃគូ​ឧបត្ថម្ភ​មួយចំនួន​ទៀត ដើម្បីផ្តល់​ឱកាស​ឲ្យ​កុមារ​ទាំងនោះ​សប្បាយ​រីករាយ​នៅ​មុន​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ឈាន​ចូល​មក​ដល់។ ក្រៅពី​ការបង្ហាញ​នូវការច្រៀង និងសម្តែង​ពីតារា​ចម្រៀងទាំងពីរ​ដួងខាង​លើ​នេះ ក្នុង​ពិធីក៏​មានការ​បង្ហាញ​នូវ​របាំត្រុដ្ឋ របាំ​នាងទេពមច្ឆា ការបង្ហាញ​ក្បាច់រាំ​អន្តរជាតិ និងការ​សម្តែង​ជាច្រើន​ទៀត ហើយក៏​មានការ​ចែកជូន​នូវ​ភេសជ្ជៈ និង​អាហារ​ដោយឥត​គិតថ្លៃ​សម្រាប់​កុមារ​ទាំងនោះ​ផង​ដែរ។

រ៉ូ លីន និងឡូរ៉ា ម៉ម បាន​សម្តែង​នូវទឹកចិត្ត​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ក្នុងពេល​ដែលខ្លួន​បានមាន​ឱកាស​ចូលរួម​ច្រៀង និងសម្តែង​ឲ្យកុមារ​ទាំងនេះ​បាន​សប្បាយ​រីករាយ ហើយ​តារា​ទាំងពីរ ក៏​បានធ្វើការ​ផ្តាំផ្ញើ​ដល់កុមារ​ទាំង​អស់​ដែល​បានចូលរួម​​នាពេលនេះ​ឲ្យមានក្តី​សង្ឃឹម​ក្នុងជីវិត និងខិត​ខំរៀន​សូត្រក្លាយ​ខ្លួនជា​ទំពាំង​ស្នងឫស្សី​សម្រាប់​ប្រទេស​ជាតិ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​បានឲ្យដឹងថា កម្មវិធី​ខាងលើនេះ ធ្វើឡើង​ក្នុងទិសដៅ​តែមួយ​គត់ គឺសម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ និងផ្តល់​ការសប្បាយ​រីករាយដល់​កុមារកំព្រា ក្រីក្រ ផ្ទុកមេរោគអេដស៍​ និង​កុមារ​ដែល​រស់​នៅទីលានគំនរសម្រាម ឲ្យពួក​គេបាន​មកជួបជុំគ្នា​លែងល្បែង​កំសាន្ត មើលការ​សម្តែង ទទួល​ទាន​អាហារ ដូច​ដែល​ពួកគេបាន​គិត​ស្រមៃកន្លងមក និងជាការ​ចែករំលែក​បទពិសោធន៍​ក្នុងការ​រស់នៅ យោគយល់​អធ្យាស្រ័យ ជួយ​គ្នា​ទៅវិញទៅមក ក្នុងនាមជាកូន​ខ្មែររស់​ក្នុងពិភពលោក​តែមួយ​ប្រកប​ដោយ​សន្តិភាព​ជាមួយគ្នា។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព