ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តន្ត្រី​ករ​ប្រចាំ​វិទ្យុ​ជាតិ​ក្នុង​ទសវត្សរ៍​ទី៦០ លោក​ឡាំ ហឺង ទទួល​មរណភាព​ក្នុង​អាយុ​៨៥​ឆ្នាំ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អតីត​តន្ត្រីករ​ប្រចាំ​វិទ្យុ​ជាតិ​ក្នុង​ទសវត្សរ៍​​ទី៦០ និង​អ្នកលែង​ហ្គីតា​សូឡូ​ដ៏ល្បី​ឈ្មោះ​លោក​ឡាំ ហឹង បាន​ទទួលមរណ​ភាព​ហើយ​ក្នុងជន្មាយុ​៨៥ឆ្នាំ នៅ sacramento រដ្ឋ California សហ​រដ្ឋ​អាមេរិក ដោយ​សារ​ជំងឺ​មហា​រី​ក​គ្រលៀន។

រាជធានីភ្នំពេញ ៖ អតីត​តន្ត្រីករ​ប្រចាំ​វិទ្យុ​ជាតិ​ក្នុង​ទសវត្សរ៍​​ទី៦០ និង​អ្នកលែង​ហ្គីតា​សូឡូ​ដ៏ល្បី​ឈ្មោះ​លោក​ឡាំ ហឹង បាន​ទទួលមរណ​ភាព​ហើយ​ក្នុងជន្មាយុ​៨៥ឆ្នាំ នៅ sacramento រដ្ឋ California  សហ​រដ្ឋ​អាមេរិក ដោយ​សារ​ជំងឺ​មហា​រី​ក​គ្រលៀន។

ដំណឹង​ពីមរណ​ភាព​របស់អតីត​តន្ត្រីកររូបនេះ ត្រូវបាន​លោក​សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរផ្សព្វ​ផ្សាយ​ជា​សាធា​រណៈតាមបណ្តាញ​សង្គមហ្វេសប៊ុក បន្ទាប់ពី​លោកបាន​ទទួល​ដំណឹង​នេះ ដូចគ្នាពី​ប្អូនស្រី​ឈ្មោះ​លីន ដា ដែល​រស់​នៅ sacramento ត្រូវជា​ជីដូន​មួយ​របស់​កញ្ញាទូច ស៊ុននិច។

តាមការ​បញ្ជាក់​របស់លោក​សុះ ម៉ាច លោក​ឡាំ ហឺង មាន​ស្នាដៃ​ជាច្រើន​ក្នុងសម័យ​នោះ ដោយលោក​បាន​ចូល​រួម​លែង​បទ​ចម្រៀង​ជាច្រើន​ដូចជា ចំប៉ាបាត់​ដំបង, ចំប៉ីសៀមរាប, ទីក្រុង​កែប, ខ្យល់​សមុទ្រ, ទឹក​ហូរ​ក្រោម​ស្ពាន, ភ្លៀង​ស្រក់​មាត់បង្អួច, ចន្ទ្រារះ​ហើយ, ដៃសមុទ្រ​ត្រពាំងរូង, ទ្វីសៗខ្ញុំ របស់លោកជុំកែម។ល។ ក្នុង​សារ​ដែល​បាន​សសេរ​លោក​សុះ ម៉ាច បាន​សម្តែង​ការសោក​ស្តាយ​ចំពោះ​ការបាត់​បង់​អតីតន្ត្រីករ​ដ៏ឆ្នើមរូបនេះ ហើយ​លោក​បាន​ចាត់​ទុក​មរណភាព​របស់​លោក គឺជាការ​​បាត់ប​ង់មរតក​សិល្បៈ​ជាតិ​ដែរ។ ក្នុង​នាម​ជាប្រធាន​សមាគម​សិល្បៈ និង​តំណាង​ឱ្យ​សិល្បករ សិល្បការិនី​ទាំងអស់ រូបលោក​សូមចូល​រួមរំលែក​ទុក្ខ និង​សោក​ស្តាយ​ពីចំងាយជា​មួយ​ក្រុម​គ្រួសារ​សព និង​សូម​បួងសួង​ព្រលឹងលោក​ឡាំ ហឺង ទៅកាន់សុខ​តិភព​កុំបី​ឃ្លាត​ឡើយ៕