ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PEPSI ប្រគល់​​រង្វាន់​​ដល់​អ្នក​ឈ្នះ​​ប្រចាំ​​សប្តាហ៍​ទី​​14​ ​ជា​អតិថិជន​​ចុង​ក្រោយ​​របស់​ខ្លួន​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ កាល​ពី​ថ្ងៃ​​ទី​៦ មេសា​ ​កន្លង​ទៅ​​ ​ក្រុម​ហ៊ុន​ PEPSI ​បាន​រៀប​ចំ​​កម្មវិធី​​ប្រគល់​រង្វាន់​​ដល់​អ្នក​ឈ្នះ​​ប្រចាំ​សប្តាហ៍​​ទី១៤​ ដែល​ជា​ការ​ប្រគល់​​រង្វាន់​ចុង​ក្រោយ​​របស់​ក្រុម​ហ៊ុន​​ជូន​ដល់​អតិថិជន​​ ដែល​​គាំទ្រ​​រាល់​ផលិត​​ផល​របស់​ខ្លួន​ ។ ​​ពិធី​ប្រគល់​រង្វាន់​​នេះ​ ធ្វើ​ទ្បើង​​នៅ​ក្នុង​​កម្ម​វិធី​​ប្រគំ​តន្ត្រី​​ A1 នៃ​​ស្ថានីយ​ទូរទស្សន៍​​ MyTV ​។

អតិថិជន​​ដែល​មាន​សំណាង​​ឈ្នះ​​រង្វាន់​ចុង​​ក្រោយ​​នេះ​ ​មាន​ដូច​ជា​ ​រង្វាន់​ធំ​ទី​១-​ម៉ូតូ​​ Honda Scoopy 2014 បាន​ទៅ​​ឈ្មោះ រិន វណ្ណ​ឌី​ រស់​នៅ​ភូមិ​វត្ត​ចាស់​ ឃុំ​ព្រែក​​ដំបង​ ស្រុក​មុខ​កំពូល​ ​ខេត្ត​កណ្តាល​ ។ រង្វាន​់​ទី​២-​​iPad Mini ​បាន​ទៅ​ឈ្មោះ​​ សួន​ រតនា រស់​នៅ​ភូមិ​ពោធិ៍​​អង្ក្រង​ ​ឃុំ​ពោធិ៍​ធំ​ ​ស្រុក​​បរ​សេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​ ​និង​រង្វាន់​ទី​៣-​​ទូរស័ព្ទ​​ Samsung Galaxy Grand បាន​ទៅ​​ឈ្មោះ​ សឿង សើ​ រស់​នៅ​ភូមិ​​ផ្តៅ​​ជុំ ឃុំផ្តៅ​ជុំ​ ​ស្រុក​ជើង​ព្រៃ​ ​ខេត្ត​កំពង់​ចាម​ ។ ​

ក្រុម​ហ៊ុន​ភេសជ្ជៈ​​អង្គរ​ចំកាត់​​ សូម​ថ្លែង​អំណរ​គុណ​​ដល់​អតិថិជន​​ទាំង​អស់​ ដែល​បាន​គាំ​ទ្រ​​ផលិត​ផល​​របស់​ PEPSI ​​ហើយ​បាន​​ចូល​រួម​​ក្នុង​កម្ម​វិធី​ Drop & Win ​ដែល​ជា​កម្ម​វិធី​​ចាប់​ឆ្នោត​​រៀ​ងរាល់​​សប្តាហ៍​​ផ្តល់​សំណាង​ឈ្នះ​​​ រង្វាន់​ម៉ូតូ​ Honda Scoopy 2014, iPad Mini និង​ Samsung Galaxy Grand ។ ​សូម​ប​ន្ត​​គាំទ្រ​​ផលិត​ផល​ PEPSI ​ហើយ​ PEPSI ​​នឹង​ផ្តល់​​ជូន​នូវ​​កម្ម​វិធី​​ថ្មីៗ​​ជា​ប​ន្ត​ទៀត​ ។​ សម្រាប់​ព័ត៌​មាន​​លំអិត​ សូម​ចូល​ទៅ​កាន់​ www.facebook.com/PepsiCambodia ឬ www.PepsiCambodia.com