ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អៀង ច័ន្ទថាវី និង​ស្រីណេ អ្នក​សិល្បៈ​រាជធានី​ភ្នំពេញ កំពុងតែ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​បងប្អូន​នៅ​អាមេរិក

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រយៈពេល​ប៉ុន្មានជិត២​សប្តាហ៍មកហើយ ដែលនាងអៀង ច័ន្ទថាវី និង​កញ្ញាស្រីណេ អ្នក​សិល្បៈ​ប្រចាំ​ក្រុម​សិល្បៈ​រាជធានីភ្នំពេញ ចេញទៅ​ច្រៀងរាំ​នៅ​ប្រទេស​អាមេរិក រយៈ​ពេល៣ខែ ដោយពួក​គេបាន​ចាក​ចេញ​ពីស្រុក​ខ្មែរ​មុន​បំណាច់ខែ​មីនា មកម្ល៉េះ ។ តាំង​ពីពួកគេចាក​ចេញទៅ​អាមេរិក​សម្តែង​មកតារា​ចម្រៀង​ទាំង២​ដួងនេះ

រាជធានីភ្នំពេញ ៖ រយៈពេល​ប៉ុន្មានជិត២​សប្តាហ៍មកហើយ ដែលនាងអៀង ច័ន្ទថាវី និង​កញ្ញាស្រីណេ អ្នក​សិល្បៈ​ប្រចាំ​ក្រុម​សិល្បៈ​រាជធានីភ្នំពេញ ចេញទៅ​ច្រៀងរាំ​នៅ​ប្រទេស​អាមេរិក រយៈ​ពេល៣ខែ ដោយពួក​គេបាន​ចាក​ចេញ​ពីស្រុក​ខ្មែរ​មុន​បំណាច់ខែ​មីនា មកម្ល៉េះ ។ តាំង​ពីពួកគេចាក​ចេញទៅ​អាមេរិក​សម្តែង​មកតារា​ចម្រៀង​ទាំង២​ដួងនេះ ទទួល​បាន​សញ្ញា​វិជ្ជមានខ្លាំង​គ្រាន់បើ គឺទទួល​បានការ​គាំទ្រពី​មហាជន​នៅឯនាយ​សមុទ្រ​ច្រើន ព្រោះ​តែពួកគេ​សុទ្ធ​តែ​មាន​ជំនាញ​សិល្បៈ​ម្យ៉ាងម្នាក់។

មុន​ចាកចេញ​ទៅកាន់​ប្រទេស​អាមេរិក​តារាចម្រៀង​មុខស្រស់​បែបខ្មែរ អ្នកនាង​អៀង ច័ន្ទថាវី ដែល​មានប្រភព​ចេញពី​ខេត្តតាកែវ និងជាអ្នក​សិល្បៈបុរាណ​ផ្នែកយីកេ ហើយទើប​តែរៀបការ​ថ្មីៗ​បានឲ្យដឹងថា នាងត្រូវ​បាន​គេអញ្ជើញ​ឲ្យទៅ​សម្តែង​នៅអាមេរិក​៣ខែទៅ៦ខែ ដោយទៅ​ជាមួយ​កញ្ញាស្រីណេ នៅខាង​សិល្បៈ​រាជធានី ដែលមាន​ជំនាញខាង​ច្រៀង​បទ​សម័យ​បាន​ពីរោះ​ណាស់ដែរ។

ពួកយើង​ត្រូវបាន​គេហៅទៅ​សម្តែងនៅ​អាមេរិកនេះ ម្នាក់ៗសប្បាយ​ចិត្តណាស់ មិននឹកថា បានទៅទេ ព្រោះយើង​ទាំង២​មិនល្បី​ឈ្មោះខ្លាំង​នៅស្រុកខ្មែរទេ តែឮអ្នក​ធានាប្រាប់ថា ពួកយើង​ពូកែខាង​សម្តែង បើខាងល្ខោន​ក៏​បាន ខាង​យី​កេក៏បាន សម័យក៏បាន ពោលគឺ​ចង់ស្តាប់​បទយីកេ​ច្រៀងបាន ​ចង់ស្តាប់​បទជំនាន់​លោកស្រី រស់ សេរីសុទ្ឋា ក៏យើង​អាច​ច្រៀងបាន និងចេះចាំបា​ន​ស្ទើរ​តែគ្រប់​បទមិនថា ញាក់ ឬស្លូ​ឡើយ។

ចំណែក​កញ្ញាស្រីណេ ដែលរំលេច​ចេញជា​អ្នកសិល្បៈ​រាជធានីភ្នំពេញ ហើយបាន​ចាប់យក​អាជីព​ជាអ្នក​ចម្រៀងធា្លប់​បានអះអាង​ប្រាប់អ្នក​យកព័ត៌មាន​យើងដែរថា នាងធ្លាប់ទៅ​សម្តែង​ក្នុងតំបន់អាស៊ី​បានច្រើន​ប្រទេស​ដែរ នៅពេល​ជាប់​ការងារនៅ​ក្នុងសិល្បៈ​រាជធានី មានតាំង​ពីសម្តែងរបាំ ឬការសម្តែងបែប​យីកេ ល្ខោន គឺនាងអាច​ធ្វើបាន​ទាំង​អស់។ ប៉ុន្តែការ​សម្តែង​នៅក្រៅប្រទេស ពិសេសនៅ​អាមេរិក​បែបនេះ នៅមិន​ទាន់មាន​ឱកាស​នៅ​ឡើយ​ទេ ទើបតែ​ពេលនេះ​នាងបាន​សម្តែង គឺប្លែក ព្រោះពួក​យើងបាន​តាំងចិត្ត ហើយ​និងពាំនាំ​ឈុតឆាក​សម្តែង​ឲ្យមាន​សភាព​ប្លែក ដូចជា សម្តែង​យីកេ​សម្តែង​ល្ខោន ឬច្រៀង​សម័យ ដោយធ្វើ​យ៉ាងណា​ឲ្យទទួល​បានការ​ទាក់ទាញ។ ម្យ៉ាង​ទៀត ព្រោះ​តែ​យល់តែ​មានការ​ឲ្យតម្លែខ្ពស់​ផ្នែកសិល្បៈ​ផងនោះ កាន់តែធ្វើ​ឲ្យពួកយើង​សប្បាយ​ចិត្ត ព្រោះបើ​និយាយ​ពីលំដាប់​កេរ្តិ៍​ឈ្មោះ​លើពិភព​សិល្បៈ​ពួកយើង​មិនល្បីល្បាញ​កំពូល​នោះទេ តែបាន​ទៅ​អាមេរិក​សម្តែង ពិតជា​ពិសេស​ដែលខាង​អ្នករៀបចំ​គាត់​បានសម្លឹង​មើលឃើញ​ពីតម្លៃទេព​កោសល្យ​របស់​សិល្បការិនី​យើង​ទាំងពីរ ដែលមាន​ជំនាញ​បែប​សិល្បៈ​ស្ទើរតែ​គ្រប់ផ្នែក​ទាំងអស់​តាំងពីយូរមក​ហើយនោះ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព