ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុឃីម ប្រមូល​សមាជិក​បងប្អូន​ចំនួន​១០រូប ហាត់សម​ភ្លេង​ខ្មែរ​ត្រៀម​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាចម្រៀង​សម្បូរជំនាញ​ផ្នែក​សិល្បៈអ្នកនាងខាត់ សុឃីម ដែលរីក​មុខមាត់​បានប្តីក្មេង ពេល​នេះ​កំពុង​តែនាំបង​នាំប្អូនហាត់​ភ្លេងខ្មែរ​ពីមួយ​ថ្ងៃទៅមួយថ្ងៃ​ឥតឈប់​ឈរ​ឡើយ បើទោះ​ជាពួកគេ​មាន​ជំនាញ​បែប​លេង​ឧបករណ៍​ភ្លេងខ្មែរ​តាំងពីនៅ​តូចយ៉ាង​ស្ទាត់គ្រប់​គ្នាក៏ដោយ។ ការ​ដែល​តារា​ចម្រៀង​មាន​ប្រជាប្រិយភាព​ខំប្រមូល​គ្នា​

រាជធានីភ្នំពេញ ៖ តារាចម្រៀង​សម្បូរជំនាញ​ផ្នែក​សិល្បៈអ្នកនាងខាត់ សុឃីម ដែលរីក​មុខមាត់​បានប្តីក្មេង ពេល​នេះ​កំពុង​តែនាំបង​នាំប្អូនហាត់​ភ្លេងខ្មែរ​ពីមួយ​ថ្ងៃទៅមួយថ្ងៃ​ឥតឈប់​ឈរ​ឡើយ បើទោះ​ជាពួកគេ​មាន​ជំនាញ​បែប​លេង​ឧបករណ៍​ភ្លេងខ្មែរ​តាំងពីនៅ​តូចយ៉ាង​ស្ទាត់គ្រប់​គ្នាក៏ដោយ។ ការ​ដែល​តារា​ចម្រៀង​មាន​ប្រជាប្រិយភាព​ខំប្រមូល​គ្នា​ហាត់​ភ្លេងបែបនេះ ដោយសារ​តែពួកគេ​ទាំងនោះ​ជាប់មាន​ភារៈ​ចេញទៅ​សម្តែងនៅ​អូស្ត្រាលី នាអំឡុង​ខែកក្កដា​ខាង​មុខ ដែល​នេះជាតួលេ​ខ​ច្រើន​នៃអ្នក​សម្តែង ព្រោះខាត់ សុឃីម និងនាំ​បងប្អូន​ទៅទីនោះ​ចំនួន​១០នាក់​ឯណោះ ក្នុង​ឱកាស​សម្តែង​ក្រៅប្រទេស​លើកនេះ។

ថ្លែង​ប្រាប់​អ្នកយកព័​ត៌មាន​យើង​កាលពីពេល​ថ្មីៗនេះ តារាចម្រៀងខាត់ សុឃីម ដែល​កំពុងតែត្រូវ​ប៉ាន់ខាង​អាជីព​ច្រៀង​ភ្លេងការ​មិនសូវជា​បានឡើង​សម្តែង​តាមទូរទស្សន៍ទេ ហើយ​​អះអាងថា គំរោង​សម្តែងនៅ​ប្រទេស​អូស្រ្តាលី​លើក​នេះ បើនិយាយ​ទៅគេ​ចង់បាន​បងប្អូន​នាងទៅសម្តែង​មិនដល់​១០នាក់ទេ គឺម្ចាស់ស្ព័នសឺរ​ចង់​បាន​តែបី ឬបួននាក់ ព្រោះ​ចំណាយច្រើន​ណាស់ ដែលយកគ្នា​ទៅមួយ​ទ័ព​បែបនេះ គឺល្វីងមុខ​មិនខាន។អ៊ីចឹង​ហើយ​ទើប​មុននេះ យើង​និយាយ​គ្នាមិន​ត្រូវទេ ព្រោះនាង​ចង់ឲ្យ​បងប្អូន​ខ្ញុំរាប់ទាំង​ប៉ាម៉ាក់​មានចំនួន​២១០​នាក់ បាន​ទៅសម្តែង តែគេ​មិន​ទាន់​ផ្តល់​ចម្លើយ។ ប៉ុន្តែ​ពេល​គេ​យល់​ព្រម ទើប​គេឲ្យពួក​នាង​ត្រូវ​ចេញសម្តែង​នៅ​ពេល​បុណ្យ​ចូលឆ្នាំ​ដែល​ប៉ះចំ​ពេល​ពួក​យើង​ទាំង​អស់ចេញទៅធ្វើការ ដូចជា​កាត់​សក់ ច្រៀងការ ដែល​មានគេទាក់ទង​កក់តាំង​ពីយូរមក​ហើយ មុនគេ​ហៅ ទៅអូស្ត្រាលី ​កុំអីពួកយើង​ចាកចេញ​ទៅច្រៀង​រាំឡើង​កក្រើក​ឆាក​នៅអូស្ត្រាលី​បាត់ទៅ​ហើយ។

ទោះយ៉ាង​ណាពួកយើង​បានទទួល​នូវសញ្ញា​ល្អខ្លះៗ ហើយខាង​ម្ចាស់ស្ព័នសឺរ​គេបានឯកភាព​ស្ទើរ​តែទាំង​ស្រុង ហើយ​ថា និងពាំនាំ​ក្រុមគ្រួសារ​នាងចំនួន​១០នាក់ ទៅសម្តែងឆ្នាំនេះ ដែលជា​សមាជិក​ច្រើនបំផុត ពុំធ្លាប់​មាន ហើយ​យើង​ទាំង​អស់គ្នាម្នាក់ៗ​កាន់តែរៀបចំខ្លួន ដូចជាហាត់ភ្លេងឲ្យ​បានច្រើន​ជាងមុន កាន់តែជំនាញ​ជាងនេះ ដើម្បីសម្តែង ព្រោះ​យើង​​បាន​សិទ្ធិ​ចេញទៅសម្តែង​នៅខែកក្កដានេះ​ហើយ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព