ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ប្លែកៗ​​លើ​ពិភព​លោក​គួរ​ឱ្យ​ចាប់​អារម្មណ៍

10 ឆ្នាំ មុន

១-កម្សាន្ត​ក្រោម​ម្លប់​ការពារ​វិទ្យុ​សកម្ម​
ក្មេង​ស្រី​សាគូយ៉ា ស៊ូអុី អាយុ​២​ឆ្នាំ​ លេង​កម្សាន្ត​​ក្រោម​រោង​មួយ​នៅ​ក្រុង​កូរី​យ៉ាម៉ា​ ប្រទេស​ជប៉ុន​ ដែល​អាជ្ញាធរ​​បង្កើត​ឡើង​​សម្រាប់​ឱ្យ​ក្មេង​ចូល​សម្រាក​​ បន្ទាប់​​ពី​រោង​ចក្រ​អគ្គិ​សនី​​ហ្វូ៊គូស៊ីម៉ា ផ្ទុះ​កាល​ពី​២​ឆ្នាំ​មុន​ ដើម្បី​ការពារ​ជាតិ​វិទ្យុ​សកម្ម​ ។

​១-កម្សាន្ត​ក្រោម​ម្លប់​ការពារ​វិទ្យុ​សកម្ម​
ក្មេង​ស្រី​សាគូយ៉ា ស៊ូអុី អាយុ​២​ឆ្នាំ​ លេង​កម្សាន្ត​​ក្រោម​រោង​មួយ​នៅ​ក្រុង​កូរី​យ៉ាម៉ា​ ប្រទេស​ជប៉ុន​ ដែល​អាជ្ញាធរ​​បង្កើត​ឡើង​​សម្រាប់​ឱ្យ​ក្មេង​ចូល​សម្រាក​​ បន្ទាប់​​ពី​រោង​ចក្រ​អគ្គិ​សនី​​ហ្វូ៊គូស៊ីម៉ា ផ្ទុះ​កាល​ពី​២​ឆ្នាំ​មុន​ ដើម្បី​ការពារ​ជាតិ​វិទ្យុ​សកម្ម​ ។

២-ផេន​គ្វីន​ឆ្មាំ​សមុទ្រ​
ផេន​គ្វីន​មួយ​ក្បាល​​​ មើល​ទៅ​ដូច​ជា​​អ្នក​យាម​មូល​ដ្ឋាន​ទ័ព​អាហ្សង់​ទីន​ ក្នុង​ដែន​សមុទ្រ​អង់​តាក់​ទិក​ ។ រូប​ភាព​នោះ​ថត​ពី​នាវា​ស្រាវ​ជ្រាវ​​ផ្នែក​សមុទ្រ​សាស្ត្រ​​​ Ary Rongel របស់​  ប្រេស៊ីល ។

៣-ឧប​ករណ៍​រាវ​រក​មាស​ក្នុង​មហា​សមុទ្រ​
ក្រុម​ហ៊ុន​​ស្រាវ​ជ្រាវ​​ «អូឌីស​ស៊ី ម៉ារីន» នៅ​អាមេរិក​ បាន​ទម្លាក់​​នាវា​មុជ​ទឹក​ «ស៊ូស» ទម្ងន់​៨​តោន​​ទៅ​បាត​សមុទ្រ​ ខាង​ក្រៅ​​ឆ្នេរ​ជ័រ​ជៀ ចម្ងាយ​​១៦០​គីឡូ​ម៉ែត្រ​​ ដើម្បី​រុក​រក​មាស​​ និង​កាក់​ក្នុង​គ្រោង​នាវា​​ SS Central America ។

៤-សត្វ​ក្ងោក​អាមេរិក​ខាង​ត្បូង​
ក្ងោក​ពូជ​ចម្លែក​​របស់​អាមេរិក​​ខាង​ត្បូង​​ ស្ថិត​នៅ​ក្នុង​ឧទ្យាន​សត្វ​​ «សង់​តាក្រូស» ក្រុង​សាន​អាន់​តូនីញ៉ូ​ ​ប្រទេស​កូឡុំ​ប៊ី ។

៥-​វិជ្ជា​គុន
ក្រុម​​យុវ​ជន​ឥណ្ឌា​​ដែល​កាន់​សាសនា​ «ស៊ីក» បាន​បង្ហាញ​​ក្បាច់​គុន​ហៅ​ថា​ «ហ្គាត​កា»​ដើម្បី​ស្វាគមន៍​មន្ត្រី​កំពូល​​ក្នុង​គណ​បក្ស​ «បារ៉ាទីយ៉ា ហ្សាណាតា» នៅ​ទី​ក្រុង​អម្រិត្យា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ។

៦-បុព្វ​បុរស​អាហ្វ្រិក​ខាង​ត្បូង​
លោក​សាស្ត្រា​ចារ្យ​ រ៉ុន ក្លាក​ ក្នុង​មហា​វិទ្យា​ល័យ​​​អាហ្វ្រិក​ខាង​ត្បូង​ បង្ហាញ​គ្រោង​ឆ្អឹង​សិប្ប​និមិត្ត​របស់​ «មនុស្ស​ស្វា» បុរាណ​ មាន​រាង​កន្តឿ​ រោម​​ច្រើន​ ដែល​ប្រទះ​​ឃើញ​នៅ​ក្នុង​អណ្តូង​ទឹក​ នៃ​ល្អាង​មួយ​នៅ​អាហ្វ្រិក​ខាង​ត្បូង​ ។

៧-​អាហារ​សាច់​ក្រពើ​
ចុង​ភៅ​បាន​ចៀរ​សាច់​ក្រពើ​​ដែល​ឆ្អិន​ស្រាប់ ជូន​ភ្ញៀវ​​នៅ​ក្នុង​ពិធី​ជប់​លៀង​​​មួយ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ប្រចាំ​ឆ្នាំ​​លើក​ទី​១១០​ នៅ​សណ្ឋា​គារ​​​វ៉ល​ដហ្វ អេស្តូរីយ៉ា​ ក្រុង​ញូវ​យ៉ក ។ ពិធី​ជប់​លៀង​​​នោះ ភ្ញៀវ​ដែល​ចូល​រួម​​នឹង​បាន​ទទួល​ទាន​អាហារ​​ចម្លែកៗ​ជា​ទំនៀម​ទម្លាប់​​នៃ​ពិធី​ជួប​ជុំ ។

៨-​ដាយ​ណូស៊័រ​ពូជ​ថ្មី​
សារ​មន្ទីរ​​ធម្ម​ជាតិ​​ និង​វិទ្យា​សាស្ត្រ​បុើ​រ៉ូ នៅ​ក្រុង​​ដាល់​ឡាស់​ រដ្ឋ​តិច​សាស់​ សហ​រដ្ឋ​អាមេរិក​​​ បាន​បង្ហាញ​រូប​គំនូរ​​​ដាយ​ណូស៊័រ​​ពូជ​ថ្មី​ ដោយ​បញ្ជាក់​​ថា​​ជា​​អម្បូរ​ពូជ​ដាយ​ណូស៊័រ​​ក្រិន «ថៃរ៉ាន់​ណូសូ​រ៉ាស់» ដែល​ទើប​រក​ឃើញ​​នៅ​ប៉ែក​ខាង​ជើង​​តំបន់​អាឡា​ស្កា ។ វា​ជា​ដាយ​ណូស៊័រ​​មាន​ដង​​ខ្លួន​តូច​ទម្ងន់​ប្រហែល​៥០០​គីឡូក្រាម និង​មាន​​លក្ខណៈ​ក្រិន ។

៩-​ត្រួត​ពិនិត្យ​​កាក​សំណល់​លើ​អគារ​​បាក់​បែក​
បុគ្គលិក​ជំនាញ​បាន​បញ្ជា​យាន​ហោះ​ហើរ​​​ ដើម្បី​ត្រួត​ពិនិត្យ​បរិវេណ​អគារ​បាក់​បែក​​ចំនួន​២​ខ្នង​ នៅ​តំបន់​ហាឡេម ខាង​កើត​ក្រុង​ញូវ​យ៉ក​ ដែល​ផ្ទុះ​កាល​ពី​ពេល​កន្លង​មក​ បង្ក​ឱ្យ​​មាន​មនុស្ស​ស្លាប់​៣​នាក់​ និង​របួស​ជាង​២០​នាក់ ។ ហេតុ​ការណ៍​នោះ​ត្រូវ​គេ​សន្និដ្ឋាន​ថា​ កើត​ឡើង​​ដោយ​សារ​ធ្លាយ​ឧស្ម័ន​ ។

១០-អណ្តូង​ថ្ម​កំបោរ​
អណ្តូង​ថ្ម​កំបោរ​ក្នុង​ទី​ក្រុង​​ម៉ាត់​ថាយ៉ា​អាន​ ប្រទេស​មីយ៉ាន់​ម៉ា​​ គឺ​ជា​វត្ថុ​ធាតុ​ដើម​​មហា​សាល​លើ​ពិភព​លោក​សម្រាប់​ឆ្លាក់​រូប​សំណាក​ព្រះ​​ពុទ្ធ​​​។ វត្ថុ​​ធាតុ​ដើម​នោះ​​នាំ​ចេញ​​ទៅ​បរទេស​ រួម​មាន​ចិន និង​ថៃ ៕