ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Mary Jean គ្រង​មកុដ​​បវ​រ​កញ្ញា​ទេស​ចរណ៍​​អ​ន្តរ​ជាតិ​​​ហ្វ៊ី​លីពីន​​​​

9 ឆ្នាំ មុន

យោង​តាម​​គេ​ហ​ទំព័រ​​សិល្បៈ​​ចេញ​ផ្សាយ​កាល​ពី​​ពេល​ ថ្មី​ៗ​នេះ​​ឱ្យ​ដឹង​ថា ​នាង​ Mary Jean ​បាន​គ្រង​​មកុដ​​ប​វរ​កញ្ញា​​ទេស​ចរណ៍​​អន្តរ​ជាតិ​ហ្វ៊ី​លី​ពីន​ប្រចាំ​ឆ្នាំ​២០១៤​ ​បន្ទាប់​ពី​​ផ្តួល​​បេក្ខ​​នារី​​១៥​នាក់​​ផ្សេង​ទៀត​ ​។ ព្រឹត្តិ​ការណ៍​​ប្រកួត​​ជ្រើ​ស​រើស​​បវ​រ​កញ្ញា​​ឯក​ទេស​ចរណ៍​​​អន្តរ​ជាតិ​ហ្វ៊ី​លី​ពីន​​ឆ្នាំ​២០១៤​ ​បាន​ប្រារព្ធ​​ធ្វើ​ទ្បើង​​​កាល​ពី​​រាត្រី​​ថ្ងៃ​អាទិត្យ​​ ទី​៣០​ ​មីនា ឆ្នាំ​២០១៤​ ​ក្នុង​ពហុ​កីទ្បា​ដ្ឋាន​ ​Araneta Coliseum ​តំបន់​ Cubao ទ​ី​ក្រុង​ Quezon City ​ប្រទេស​​ហ្វ៊ី​លី​ពីន​ ។

សំទ្បេង​​គាំ​ទ្រ​ និង​ការ​លើក​ទឹក​ចិត្ត​​ពី​​អ្នក​គាំ​ទ្រ​​​ជូន​នាង​ Mary Jean ​​បាន​បន្លឺ​​​​ទ្បើង​បន្ទាប់​​ពី​​គណៈ​កម្ម​​ការ​​​ប្រកាស​​លទ្ធ​ផល​​​ថា ​នាង​ជា​​អ្នក​គ្រង​​មកុដ​​​​ប្រកប​ដោយ​កិត្តិ​​យស​នេះ​ ។ ចំណែក​​ឯ​ចំណាត់​ថ្នាក់​​លេខ​២ ​បាន​ទៅ​លើ​​នាង​​ ​Laura Lehmann  និង​ចំណាត់​ថ្នាក់​​លេខ៣​បាន​​ទៅ​លើនា​ង​​ Hannah Sison។ ​ក្រៅ​ពី​គ្រង​មកុដ​​បវ​រ​កញ្ញា​​​ទេសចរណ៍​អន្តរ​​ជាតិ​​ហ្វ៊ី​លី​ពីន​នាង​​ Mary Jean វ័យ​​២៦​ឆ្នាំ​ ​ជាប់​​​​ជា​នារី​​ប៊ី​គីនី​សិច​​ស៊ី​​ផង​ដែរ។ ​នាង​​បាន​ប្រាប់​អ្នក​សារ​​ព័ត៌​មាន​Tabloid ថា ​«ការ​​គ្រង​​មកុដ​​ជា​នារី​​ឯក​ប្រចាំ​ឆ្នាំ​​ ​ជា​​មហិ​ច្ឆ​​តា​របស​់​ខ្ញុំ​​​តាំង​ពី​​ឆ្នាំ​២០១៣​​មក​ម៉្លេះ​ តែ​កាល​នោះ​ពុំ​បាន​​ជាប់​​ឈ្មោះ​​ជា​នារី​​ឯក​ទេ ខណៈ​ពេល​ដែល​​​មាន​បេក្ខ​​​​នារី​​ស្រស់​ស្អាត​ និង​ឆ្លាត​ជា​​ច្រើន​​នាក់​​បាន​​រុញ​​ច្រាន​រូប​​​​ខ្ញុំ​ឱ្យ​​ចាក​ចេញ​​ពី​ការ​ប្រកួត​​ដោយ​ប្រើ​ប្រាស់​សមត្ថ​ភាព​​ផ្ទាល់​​របស់​ពួក​គេ»​៕