ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​ម្នាក់​ត្រូវ​សន្តិសុខ​ចាប់ខ្លួន​ឱ្យ​សមត្ថ​កិច្ច​ខណះ​​កំពុង​លួច​បង្គោលរបងថ្ម

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សន្តិសុខ​យាម កន្លែង​វាយកូន​ហ្គោល​ចាប់​ខ្លួន​បាន​ប្រ​គល់​ឱ្យ​សមត្ថ​កិច្ច​ខណះ​ដែល​ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ បង្គោល​របងថ្ម ដឹក​តាម​រទេះ អួស​។ ហេតុ​ការណ៏​នេះ កើត​ឡើង​នៅ​ម៉ោង​៨និង​៣០​នាទីយប់​ថ្ងៃ​ទី​០៨ មេសា ២០១៤ ​ ស្ថិត​នៅ​ក្នុង​ភូមិ​កមព្រៀច សង្កាត់​ត្រ​ពាំង​ក្រ​សាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សន្តិសុខ​យាម កន្លែង​វាយកូន​ហ្គោល​ចាប់​ខ្លួន​បាន​ប្រ​គល់​ឱ្យ​សមត្ថ​កិច្ច​ខណះ​ដែល​ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ បង្គោល​របងថ្ម ដឹក​តាម​រទេះ អួស​។ ហេតុ​ការណ៏​នេះ កើត​ឡើង​នៅ​ម៉ោង​៨និង​៣០​នាទីយប់​ថ្ងៃ​ទី​០៨ មេសា ២០១៤ ​ ស្ថិត​នៅ​ក្នុង​ភូមិ​កំព្រៀច សង្កាត់​ត្រ​ពាំង​ក្រ​សាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ សូត្រ​ សារ៉ា អាយុ​២៣​ឆ្នាំ ជា​កម្មកររោង​ចក្រ​ ស្នាក់​នៅ​ភូមិ សង្កាត់​កើត​ហេតុ​។បង្គោលរបង ថ្ម ដែល​ជនសង្ស័យ​លួច​នេះ​ គឺ​ក្រុម​ហ៊ុន​ទុក​សំរាប់​ រាយ​បន្លា​លួស កុំ​ឱ្យ​សត្វចូល​ទៅ​លុក លុយ​កន្លែង​វាយ​កូន​ហ្គោល ។

បើតាម​ការ​ឆ្លើយ​សារភាព​របស់​ ជនសង្ស័​គឹ​គេ​មក​លួច បង្គោលរបង​ ថ្ម​នេះ​បាន​សម្រេច ០២​ជើង ហើយ និង​មក​លួច​ជើង​ទី​០៣​នេះ​ត្រូវ សន្តិសុខ​តាម​ទាន់តែ​ម្តង ។ហើយ​គេ​លួច​​បង្គោល​របង​ថ្ម​នេះ គឺ​ដើម្បី​វាយ​ បំបែកយក​លួស​ថ្លឹង​គីឡូ​លក់។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​គេ​យកទៅ​សាក​សួរ​នៅ​ អធិការខណ្ឌ​ពោធិ៍សែន​ជ័យ ជា​បន្ត​ទៀត ។