ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ពីរនាក់លួចម៉ូតូ​នៅស្រុកជីក្រែង មកជាប់អន្ទាក់​សមត្ថកិច្ច​នៅក្រុងសៀមរាប

10 ឆ្នាំ មុន

ខេត្តសៀមរាប​៖ ជនសង្ស័យ២នាក់​បានត្រូវកងកម្លំាងរាជអាវុធហត្ថ​ខេត្តដឹកនំា​ដោយលោកវរៈសេនីយ៏ឯក​ ស្រី យូរ៉ា ​មេបញ្ជាការរង​និងជាប្រធានមន្ទីរ​ស្រាវជ្រាវ និងយុត្តិធ៌ម​នៃទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​​ឃាត់ចាប់ខ្លួន​បន្តបន្ទាប់កាលពីម៉ោង៣និង៣០នាទី​ទៀបភ្លឺថ្ងៃទី០៨ ​មេសា​ ២០១៤ ​នៅផ្ទះសំណាក់​ដែលមានយីហោ ធួក ប៊ុនថុន ​ស្ថិតក្នុង​សង្កាត់សាលាកម្រើក​ ក្រុងសៀមរាប​ ពីបទកាច់​កម៉ូតូ ។ ​

ជនសង្ស័យ​មានឈ្មោះ សួន រិទ្ឋី ​ហៅធី ​ភេទប្រុស​ អាយុ ២៣ឆ្នាំ ​រស់នៅភូមិវត្តស្វាយ ​សង្កាត់សាលាកម្រើក ​ក្រុងសៀមរាប ​និង ​ម្នាក់ទៀតឈ្មោះ ​ស៊ឹម សាវី ​ភេទប្រុសអាយុ២៥ឆ្នាំ​ រស់នៅភូមិ​សំរោងធំ ឃុំសំរោងធំ ​ស្រុកជីក្រែង ។

បើតាមភ្នាក់ងារ​កោះសន្តិភាព​បានស្រង់សម្តី​សមត្ថកិច្ចឲ្យដឹងទៀតថា ​ការចាប់ឃាត់ខ្លួន​ជនសង្ស័យទំាងពីរនាក់​ខាងលើ គឺធ្វើឡើងតាមពាក្យបណ្តឹង​របស់ឈ្មោះ ​មុន គន់ ​ភេទ​ប្រុសអាយុ៣៨ឆ្នាំ​ រស់នៅភូមិ​ខ្លាត ឃុំ-ស្រុកជីក្រែង ​ដែលអះអាងថា​បានត្រូវចោរកាច់កម៉ូតូ​លួចយកទៅបាត់​កាលពីម៉ោងជិត១ រំលងអធ្រាត្រ​ឈានចូលថ្ងៃទី០៨​ មេសា ២០១៤ ​នៅចំណុច​ផ្ទះ​ជនរងគ្រោះ​ផ្ទាល់ ។

ម៉ូតូដែលចោរលួច​នោះម៉ាកសេ១២៥ ​ស៊េរីឆ្នាំ២០០៧ ​ព៌ណខ្មៅ ​ពាក់ស្លាកលេខ សៀមរាប​ 1D 4070 ។

ក្រោយឃាត់ខ្លួន​សមត្ថកិច្ចដកហូត​បានម៉ូតូខាងលើ ​ទូរស័ព្ទដៃ០២គ្រឿង ​កាបូបលុយ២ ​សោលេខ៨​សម្រាប់កាច់កម៉ូតូចំនួន១ ​ដេកឆាប១ ​និង រណាចំនួន១ ។

សេចក្តីរាយការណ៏​បានបញ្ជាក់ឲ្យដឹងដែរថា​ នៅរសៀលថ្ងៃទី០៨​ មេសា​ ២០១៤នេះ​ ជនសង្ស័យទំាងពីរនាក់​ត្រូវបានកងរាជអាវុធហត្ថបញ្ជូន​ទៅតុលាការចាត់ការតាមច្បាប់ ៕