ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀង​ស្រី​បីដួង​នៅ​ផលិត​កម្ម​រស្មី​ហង្ស​មាស​ត្រូវបាន​គេ​ចាប់​អារម្មណ៍​ខ្ពស់​ផ្នែក​សំឡេង​ចម្រៀង

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស មាន​តារា​ចម្រៀង​ប្រុស​ស្រី​ជា​ច្រើន​ដួង​បាន​ប្រមូល​ផ្តុំ​គ្នា​ច្រៀង​រាំ​ប្រចាំ​ផលិត​កម្ម​ពេញ​និយម​មួយ​នេះ​នៅ​ក្នុង​ស្រុក​តាម​ទេព​កោសល្យ​រៀងៗ​ខ្លួន ដោយ​​ទទួល​បាន​សំឡេង​គាំទ្រ​ជា​មួយ​ទស្ស​និក​ជន​ដូចៗ​គ្នា​មួយ​បែប​ម្នាក់ ។ ក្នុង​ចំណោម​តារា​​ចម្រៀង​ផ្នែក​នារី​នោះ​ ស្រទាប់​មហា​ជន​ដែល​និយម​ស្តាប់​​

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស មាន​តារា​ចម្រៀង​ប្រុស​ស្រី​ជា​ច្រើន​ដួង​បាន​ប្រមូល​ផ្តុំ​គ្នា​ច្រៀង​រាំ​ប្រចាំ​ផលិត​កម្ម​ពេញ​និយម​មួយ​នេះ​នៅ​ក្នុង​ស្រុក​តាម​ទេព​កោសល្យ​រៀងៗ​ខ្លួន ដោយ​​ទទួល​បាន​សំឡេង​គាំទ្រ​ជា​មួយ​ទស្ស​និក​ជន​ដូចៗ​គ្នា​មួយ​បែប​ម្នាក់ ។ ក្នុង​ចំណោម​តារា​​ចម្រៀង​ផ្នែក​នារី​នោះ​ ស្រទាប់​មហា​ជន​ដែល​និយម​ស្តាប់​​ចម្រៀង​នៅ​ហង្ស​មាស​នាំ​គ្នា​និយាយថា ក្រៅពី​មាន​តារា​ស្រីច្រៀង​ពីរោះ​ស្ទើរ​តែ​គ្រប់​ដួង​នោះ គេ​សង្កេត​ឃើញ​ថា តារា​ចម្រៀង​បីដួង​រួម​មាន​ឱក សុគន្ធកញ្ញា, សួស វីហ្សា​ និង​កញ្ញា​ ផន ស្រីខួច ជា​តារា​ចម្រៀង​​ដែល​មាន​សំឡេង​ច្រៀង​ល្អ​ ដោយ​សារ​តែ​ពួក​គេ​ទាំង​បី​មាន​ប្រវត្តិ​រៀន​នៅសាលា​វិចិត្រ​សិល្បៈ​យូរ​ឆ្នាំ​ ទើប​ការ​លើក​ដាក់​សំឡេង​បាន​គ្រប់​ទម្រង់​នៃ​បទ​ចម្រៀង ។

ចំពោះ​ ឱក សុគន្ធ​កញ្ញា នាង​ជាសិស្ស​សាលា​វិចិត្រ​សិល្បៈ​ផ្នែក​របាំ​បុរាណ​ដោយ​នាង​​បាន​ហាត់​រៀន​នៅ​ទី​នោះ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មាន​របាំ​បុរាណ​ជាច្រើន​ដែល​សុគន្ធ​កញ្ញា បាន​ឡើង​រាំ​សម្តែង​បែប​សិល្បៈ​បុរាណ ។ នា​​ឱកាស​​ដែល​នាង​បាន​សម្តែង​ជា​មួយ​នឹង​របាំង​បុរាណ កញ្ញា​ក៏​បាន​ចាប់​​អាជីព​សិល្បៈ​​ចម្រៀង​សម័យស្រប​គ្នា​តែ​ម្តង តាំង​ពី​​នាង​ច្រៀង​ឱ្យ​ផលិត​កម្ម​រស្មី​ស្ទឹង​សង្កែ​មក​ម៉្លេះ ។ អីុចឹង​ហើយ​ទោះ​បី​ជា​នាង​ចាប់​អាជីព​រាំ​របាំ​បុរាណ​មែន តែ​នៅ​សាលា​វិចិត្រ​សិល្បៈ​នោះ នាង​ក៏​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​សំឡេង​​ច្រៀង​តាម​ចង្វាក់​នីមួយៗ​គ្រប់​បទ​មិនថា សម័យ​ បុរាណ ឬ​ផ្នែក​ប្រពៃណី​ ដោយ​កញ្ញា​បាន​ទទួល​នូវ​ការ​បង្វឹក​ហាត់​ពី​លោកគ្រូ អ្នក​គ្រូ​នៅ​សាលា​នោះ​មិន​តិច​នាក់ទេ ។ ទើប​កញ្ញា​កាន់​តែ​មាន​បច្ចេក​ទេស​ក្នុង​ការ​ប្រើ​ប្រាស់​សំឡេង​ ពិសេស​ការ​លើក​ដាក់​ក្នុង​បទ​នីមួយៗ​មើល​ទៅ​ និង​ស្តាប់​ទៅ​​ទាក់​ទាញ​ស្ទើរ​តែ​គ្រប់​បទ​តែម្តង ។ ម៉្លោះ​ហើយ​ទើប​យុវ​វ័យ​ និង​អ្នក​គាំទ្រ​ឱក សុគន្ធ​កញ្ញា ចាត់​ទុកថា តារា​ចម្រៀង​រូប​នេះ​មាន​ទេព​កោសល្យ​ល្អ​នៅលើ​វិថី​សិល្បៈ​ចម្រៀង ដោយ​សារ​តែ​​មាន​វិធី​ប្រើ​សំឡេង​យក​ចេញពីសាលា​វិចិត្រ​សិល្បៈ ទើប​កាន់តែ​ទទួល​បាន​​ការ​ទាក់​ទាញ​ឈរ​ជើង​បាន​យូរ​ឆ្នាំ​ក្នុង​អាជីព​សិល្បៈ​ល្បី​ឈ្មោះ​មិន​ចេះ​រីង​ស្ងួត ។ ឱក សុគន្ធកញ្ញា ពេល​នាង​ច្រៀង​បទ​បែប​សម័យ​មុន​ក៏​ល្បី​ល្បាញខ្លាំង​មិន​ចាញ់​បទ​សម័យ​ដែរ ជាក់ស្តែងបទ «ឆ្នាំ​អូន​៣១»«ក្រមុំទាំងបី»«ចង់នៅ​លើ​មេឃ» សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ដោយ​អ្នក​ណា​ក៏​និយាយថា នាង​បាន​គ្រប់​បទ​ទាំង​អស់ ។

កញ្ញាសួស វីហ្សា ក៏មាន​ប្រវត្តិសិក្សា​នៅសាលា​វិចិត្រសិល្បៈ​ម្នាក់ដែរ តាំងពីនៅ​តូ​ចម្ល៉េះ។នាង​ទទួល​បាន​នូវ​ជំនាញ​មួយ​យ៉ាង​ច្បាស់ មិនថាផ្នែករបាំ ការសម្តែង​ល្ខោន​បាសាក់ ឬយីកេ​នោះទេ គឺវីហ្សាទទួល​បាន​ចំណេះ​បែបបុរាណ​នេះ​យ៉ាង​ជំនាញ។សួស វីហ្សា ដែលមាន​ឈ្មោះ​ដើ​មសួស ស្រីថុល ធ្លាប់មាន​សម្តែង​ឈុតខ្លីៗ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន ក្នុងកម្មវិធី «មន្តស្នេហ៍​សំនៀង» អស់រយៈ​ពេលជាច្រើន​ឆ្នាំ ព្រោះនាង​ជាអ្នក​សិល្បៈ​ប្រចាំ​ក្រុម​រាជធានី​ភ្នំពេញ ដោយ​ការសម្តែង​របស់នាង​ច្រើន​បាន​តំណែង​តួឯក​ញឹក​ញាប់​ម្នាក់ដែរ។ក្រោយ​មក​នាង​ក៏​ឆក់ឱកាស​ចូល​ប្រឡង​ចម្រៀង​ រួច​ក៏​ជាប់លេខ​មួយកម្ម​វិធីរ៉ុក​ស្តារ ហើយក៏​ក្លាយជា​តារា​ចម្រៀង​ប្រចាំផលិត​កម្មរ៉ុក និងវិវត្តន៍​ខ្លួនមក​កាន់​ផលិត​កម្មរស្មី​ហង្សមាស ដោយមាន​បទចមរៀង​បែបល្បីៗ​ជាច្រើន ដែលសុទ្ឋ​តែជាបទ​ផ្ទុះធ្វើ​ឲ្យសួស វីហ្សា ឡើង​កូដ​ខ្លាំង បើសំឡេង​ច្រៀងវិញ​ធ្ងន់ ហើយស្រែកបាន​ខ្ពស់ល្អ​បានទាំង​បទពី​ដើម និងសម័យ។អ៊ីចឹង​ហើយ​ទើប​វីហ្សា​ឆ្នាំនេះ​ឡើង​កូដខ្លាំង​ណាស់ អ្វីដែលពិសេសនាង​បាន​បញ្ចេញ​ក្បាច់រាំ​យ៉ាង​រស់រវើក​ញាក់​កន្ត្រាក់​អារម្មណ៍​មហា​ជន​មិន​ស្ទើរទេ នៅពេលដែល​សុខៗ​នាំបញ្ចេញ​ក្បាច់រាំ​បានយ៉ាង​រលូនមើល​ទៅគួរឲ្យ​ទាក់ទាញ​នោះ។

កញ្ញាផន ស្រីខួច ក៏ជាអតីត​សិស្ស​សាលាវិចិត្រ​សិល្បៈម្នាក់​ដូចតារា​ពីរដួងដែរ។ស្រីខួច​មាន​សមត្ថភាព​ច្រៀង​បែប​បទ​មនោសញ្ចេតនា​បានយ៉ាងពីរោះ​រណ្តំបើច្រៀងបទ​បែបភ្លេង​ការវិញ ស្រីខួច​ក៏​មានឱកាស​ឆក់​យក​ការ​ទាក់​ទាញ​ពីប្រិយ​មិត្តអ្នក​ស្តាប់​មិនតិច​នាក់ដែរ ព្រោះនាង​រៀននៅ​សាលា​វិ​ចិត្រ​បែប​ចម្រៀងបុរាណ។មាន​បទ​ចម្រៀង​នៅ​ហង្ស​មាស​បែប​បទ​សម័យជា​បទ​មនោសញ្ចេតនា​ត្រូវបាន​ស្រីខួច​ទទួលបាន​ការ​ចាប់​អារម្មណ៍ ព្រោះ​សមឡេងស៊ី និង​ចម្រៀង​បែប​សម័យ​មនោ​សញ្ចេត​នាខ្ពស់​ក្រៅ​ពីនោះ​នាង​ក៏​មាន​បទ​ចម្រៀង​បែប​ញាក់​ជាច្រើន​បទ​ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន​គួរ​សម។ម្ល៉ោះ​ហើយ​ទើប​ស្រី​ខួច​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​ការទាក់​ទាញ​ម្នាក់​ដែរ ក្នុង​ចំណោម​តារា​ចម្រៀង​នៅ​ហង្ស​មាស ៕​