ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​​ខ្លួន​ជន​សង្ស័យ​​​ចែក​ចាយ​​និង​ប្រើ​​ប្រាស់​​គ្រឿង​​ញៀន​​ ១១​នាក់​​ទៅ​កាន់​​ស្នង​ការ​​នគរ​បាល​​ខេត្ត​​បន្ទា​យ​មាន​​ជ័យ​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរ​បាល​ក្រុង​​សេរី​សោ​ភ័ណ​ ស​ហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល​បង្រ្កាប​គ្រឿង​ញៀន​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ចុះ​ប្រ​តិបត្ត​ការ​បង្រ្កាប​ សំបុក​ក្រុម​ចែក​ចាយ​និង​ ប្រើ​ប្រាស់​គ្រឿង​​ញៀន​​ កាល​ពី​​ថ្ងៃ​ទី​០៥ មេសា ២០១៤​ នៅ​ចំណុច​​​​ សង្កាត់​កំពង់​ស្វាយ​ ក្រុង​សេរី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ។

ការ​ចុះ​បង្រ្កាប​ក្រុម​ប្រើ​ប្រាស់​និង​ចែក​ចាយ​គ្រឿង​ញៀន​នេះ​គឺ​យោង​ទៅ​តាម​ពាក្យ​បណ្តឹង​ របស់​លោក​គ្រូ​អ្នក​គ្រូ​ នៃ​វិទ្យា​ល័យ​សម្តេច​ឪនៅ​ក្នុង​ ក្រុង​សេរី​សោ​ភ័ណ​ ។​ដោយ​លោក​គ្រូ​​ អ្នក​គ្រូ​ បាន​ប្រាប់​ថា មាន​ជន​០២​នាក់​ បាន​ធ្វើ​សកម្ម​ភាព​ជួញ​ដូរ​គ្រឿង​ញៀន​​ជាប់​និង​របង​វិទ្យា​ល័យ ស្ទើដុះ​ស្លែ​ទៅ​ហើយ ។

ក្នុង​ប្រ​តិបត្ត​ការ​បង្រ្កាប​នេះ​កម្លាំង​សមត្ថ​កិច្ច​ បាន​ឃាត់​ខ្លួន​​ជន​សង្ស័យ​ ជួញ​ដូរ​និង​ប្រាស់​គ្រឿង​ញៀន សរុប​ទាំង​អស់​១១​នាក់​​និង​ដក​ហូត​គ្រឿង​ញៀន​ប្រ​ភេទ​ខេ​ទឹកកក​ ចំនួន​០៨​កញ្ចប់​តូច ​រថយន្ត​០២​គ្រឿង​ ម៉ូតូ​០៣​គ្រឿង​ ។

ជនសង្ស័យ​ទាំង១១​នាក់​និង​វត្ថុតាង​ ដែល​ដក​ហូត​បាន​ត្រួវ​បាន​កម្លាំង​​សមត្ថ​កិច្ច​បញ្ជូន​មក​កាន់​ស្នង​ការ​​នគរ​បាល​ ខេត្ត​បន្ទាយ​មាន​ជ័យ​​នៅ​រសៀល​ ម៉ោង ៣​និង ៥០​នាទី​រសៀល ថ្ងៃ​ទី​០៧ មេសា ២០១៤​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។