ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កាណា​ដា​​ផឹក​ស្រាបៀរ​ជំនួស​អាហារ​40​ថ្ងៃ​

10 ឆ្នាំ មុន

យោង​តាម​គេហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​ កាល​ពី​ពេល​​ ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា បុរ​ស​ជន​ជាតិ​កា​ណា​ដា​ម្នាក់​ឈប់​ទទួល​ទាន​អាហារ​ក្នុង​រយៈ​ពេល​៤០​ថ្ងៃ​ តែ​ផឹក​ស្រាបៀរ​ជំនួស​វិញ​ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ខ្លួន​ ។ លោក​ Chris Schryer វ័យ​៣៣​ឆ្នាំ​ អ្នក​រចនា​គេហ​ទំព័រ​អេ​ឡិច​ត្រូនិក​ រស់​នៅ​ក្នុង​ទី​ក្រុង​តូ​រ៉ុន​តូ​ ប្រទេស​កាណា​ដា​ ជ្រើស​រើស​ស្រាបៀរ​ជា​អាហារ​ពេល​ព្រឹក​ រសៀល​ និង​ពេល​យប់​ ។ លោក​

យោង​តាម​គេហ​ទំព័រ​បរ​ទេស​ចេញ​ផ្សាយ​ កាល​ពី​ពេល​​ ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា បុរ​ស​ជន​ជាតិ​កា​ណា​ដា​ម្នាក់​ឈប់​ទទួល​ទាន​អាហារ​ក្នុង​រយៈ​ពេល​៤០​ថ្ងៃ​ តែ​ផឹក​ស្រាបៀរ​ជំនួស​វិញ​ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ខ្លួន​ ។ លោក​ Chris Schryer វ័យ​៣៣​ឆ្នាំ​ អ្នក​រចនា​គេហ​ទំព័រ​អេ​ឡិច​ត្រូនិក​ រស់​នៅ​ក្នុង​ទី​ក្រុង​តូ​រ៉ុន​តូ​ ប្រទេស​កាណា​ដា​ ជ្រើស​រើស​ស្រាបៀរ​ជា​អាហារ​ពេល​ព្រឹក​ រសៀល​ និង​ពេល​យប់​ ។

លោក​ចាប់​ផ្តើម​ធ្វើ​ដូច​នេះ​ ចាប់​ពី​ថ្ងៃ​ទី​៥​ ខែ​មីនា ឆ្នាំ​២០១៤​ ដោយ​ប្រាប់​ប្រពន្ធ​របស់​លោក​ឱ្យ​ទិញ​ស្រាបៀរ​ដែល​នាំ​ចូល​ពី​ប្រទេស​​អាល្លឺម៉ង់​ ។ អាហារ​ទាំង​៣​ពេល​របស់​លោក​ត្រូវ​ចំណាយ​ស្រាបៀរ​អស់​ចំនួន​៣​ដប​ដែល​ក្នុង​មួយ​ដប​ មាន​ចំណុះ​៦៥០​មី​ល្លី​លីត្រ​ ។

លោក​ Schryer និយាយ​ថា​ ការ​ទទួល​ទាន​ស្រាបៀរ​គឺ​ជា​សិល្បៈ​នៃ​ការ​ភ្លក់​រស​ជាតិ​ ហើយ​វា​អាច​ជួយ​ឱ្យ​ដឹង​ពី​ការ​រស់​នៅ​របស់​មនុស្ស​ជំនាន់​ថ្មី​ ដោយ​ការ​ក្រេប​រសជាតិ​ស្រាបៀរ​ ​ខុសៗ​គ្នា​ ។ វេជ្ជ​បណ្ឌិត​ប្រចាំ​គ្រួសារ​របស់​លោក​Chrisschryer និយាយ​ថា​ ដោយ​សារ​រសជាតិ​ស្រាបៀរ​រួម​បញ្ចូល​ទាំង​ស្រូវ​សាលី​ ដូច្នេះ​ទើប​ធ្វើ​ឱ្យ​លោក​ Schryer មាន​សុខ​ភាព​ប្រក្រតី​ តែ​រូប​លោក​មាន​ការ​​កើន​ឡើង​នូវ​ចំនួន​កាល់​ឡូ​រី​ ២.០០០​ប្រភេទ​ក្នុង​មួយ​ថ្ងៃ​ ។ ក្រៅ​ពី​ការ​ទទួល​ទាន​ស្រាបៀរ​លោក​ Schryer ចូល​ចិត្ត​រស​ជាតិ​ផ្អែម​ដូច​ជា​នំ​ផ្អែម​ជា​ដើម​ ៕