ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ហ៊ុន DKSH​ ​និង​​ក្រុម​ហ៊ុន​​ភ្ជែ​​ហ្វាប​ ផ្តល់​​អាវ​កីឡា​ដល់​អង្គ​ការ​​កម្ពុជា​​បាល់​​អោប​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​៦ មេសា​ កន្លង​ទៅ​នេះ​ ក្រុម​ហ៊ុន DKSH កម្ពុជា​ រួម​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ផលិតឱសថ​ភ្ជែ​ហ្វាប​ បាន​រៀបចំ​បើក​កម្មវិធី​ប្រកួតបាល់​អោប​របស់​ប្រជា​ជន​កម្ពុជា​លើក​​ទី១​ សម្រាប់​ឆ្នាំ​២០១៤​ នៅ​លើ​ទីលាន​ស្តាត​ចាស់​ ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​៦ មេសា​ កន្លង​ទៅ​នេះ​ ក្រុម​ហ៊ុន DKSH កម្ពុជា​ រួម​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ផលិតឱសថ​ភ្ជែ​ហ្វាប​ បាន​រៀបចំ​បើក​កម្មវិធី​ប្រកួតបាល់​អោប​របស់​ប្រជា​ជន​កម្ពុជា​លើក​​ទី១​ សម្រាប់​ឆ្នាំ​២០១៤​ នៅ​លើ​ទីលាន​ស្តាត​ចាស់​ ។ ក្នុង​ឱកាស​នោះ​ ក្រុម​ហ៊ុន​ទាំង​ពីរ​បាន​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ក្មេងៗ​ របស់​អង្គការ​​កម្ពុជា​បាល់​អោប​នូវ​អាវ​កីឡា​បាល់​អោប​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ពី​ក្រុម​កីឡា​បាល់​អោប​អាជីព​របស់​បារាំង​ឈ្មោះ​ថា​ Castres Olympique ផងដែរ ។​

សម្រាប់​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​បាល់​អោប​ និង​ឧបត្ថម្ភ​​អាវ​កីឡា​ដល់​អង្គការ​កម្ពុជា​បាល់​អោប​ប្រចាំ​ឆ្នាំ​២០១៤ នេះ​ គឺ​ធ្វើ​​ឡើង​ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​ក្មេងៗ​ដែល​មិន​មាន​លទ្ធ​ភាព​ក្នុងការ​រស់​នៅ​បាន​សម​រម្យ​តាម​រយៈ​កីឡា​គឺ​ជា​ការ​សំខាន់​ ព្រោះ​ការ​លេង​កីឡា​បាល់​អោប​ជា​យុទ្ធ​នា​ការ​ដ៏​ល្អ​ក្នុង​ការ​បង្រួប​បង្រួម​ទំនាក់​ទំនងគ្នា​ទៅ​វិញទៅ​មក​ ។ ម្យ៉ាង​វិញ​ទៀត​ បច្ចុប្បន្ន​នេះ​ក្រុម​ហ៊ុន​ DKSH និង​ក្រុម​​ហ៊ុន​ផលិត​ឱសថ​ភ្ជែ​ហ្វាប​ ក៏​កំពុង​​ខិត​ខំ​ជួយ​ឱ្យ​វិស័យ​កីឡា​បាល់​អោប​កម្ពុជា​​មាន​ការ​រីក​ចម្រើន​កាន់តែ​ខ្លាំង​ឡើង​​ថែម​ទៀត​ផង ។​

សូម​រំលឹក​ថា​ កាល​ពី​ឆ្នាំ​២០១៣​ ក្រុម​ហ៊ុន DKSH រួម​​ជា​មួយ​នឹង​អង្គការ​កម្ពុជា​បាល់​អោប​ធ្លាប់​បាន​ធ្វើ​ជាដៃ​គូ​សហ​ការ​គ្នាប្រកប​ដោយ​ជោគ​ជ័យ​នៅ​ក្នុង​ការ​រៀបចំព្រឹត្តិ​ការណ៍​ប្រកួត​កីឡាបាល់​អោប​សម្រាប់​ប្រជា​ជន​កម្ពុជា​ ហើយ​ក្រុម​ហ៊ុន​ក៏បាន​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ស្អិត​រមួត​ ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​អង្គការ​កម្ពុជា​បាល់​អោប​តាម​រយៈ​កម្មវិធី​ផ្សេងៗ​ទៀត និង​បាន​បន្ត​រហូត​ដល់​ឆ្នាំ​២០១៤​ ​នេះ​ ៕​