ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia X បន្ត​យុទ្ធនា​ការណែនាំ​ខ្លួនជូន​អតិថិជន

9 ឆ្នាំ មុន

កាលពីថ្ងៃចុង​សប្តាហ៍​កន្លង​ទៅនេះ Nokia X បានទាក់​ទាញការ​ចាប់អារម្មណ៍​ពីសំណាក់​អ្នកធ្វើ​ដំណើរ​កាត់ផ្សារ​ទំនើប​សុរិយា និង​អ្នក​ចូលទិញ​របស់​របរនៅ​ក្នុងផ្សារ​នោះ តាមរយៈ​ការតម្លើង​ស្តង់យ៉ាង​ធំមួយនៅ​ចំកណ្តាល​កន្លែងតាំង​ពិព័រណ៍​លក់​ផលិត​ផល និង​ការ​រៀប​ចំកម្ម​វិធី​យ៉ាងគគ្រឹក​គគ្រែង ។ ដោយចាប់​ផ្តើមពី​ម៉ោង​10:00​ព្រឹក, នៅបរិវេណ​ស្តង់​មានការ​ចែកប៉ោងៗ និងខិត្តប័ណ្ណ​ផ្សព្វ​

កាលពីថ្ងៃចុង​សប្តាហ៍​កន្លង​ទៅនេះ Nokia X បានទាក់​ទាញការ​ចាប់អារម្មណ៍​ពីសំណាក់​អ្នកធ្វើ​ដំណើរ​កាត់ផ្សារ​ទំនើប​សុរិយា និង​អ្នក​ចូលទិញ​របស់​របរនៅ​ក្នុងផ្សារ​នោះ តាមរយៈ​ការតម្លើង​ស្តង់យ៉ាង​ធំមួយនៅ​ចំកណ្តាល​កន្លែងតាំង​ពិព័រណ៍​លក់​ផលិត​ផល និង​ការ​រៀប​ចំកម្ម​វិធី​យ៉ាងគគ្រឹក​គគ្រែង ។ ដោយចាប់​ផ្តើមពី​ម៉ោង​10:00​ព្រឹក, នៅបរិវេណ​ស្តង់​មានការ​ចែកប៉ោងៗ និងខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​អំពី​ផលិតផល Nokia X ដែលប្រើ​កម្មវិធី Android បាន, មានដាក់​តាំងផលិត​ផលពិតៗ​ជាច្រើន​គ្រឿងទុក​ជូនអតិថិជន​សាក​ល្បង​ប្រើប្រាស់, មានកម្ម​វិធីលេង​ហ្គេមជា​ច្រើន ដោយរាប់​បញ្ចូល​ទាំងការ​ថតរូបដាក់​ចូល Facebook  ដើម្បី​ឈ្នះ​រង្វាន់​ផ្សេងៗ និងការកម្សាន្ត​ដោយ​ការប្រើ​សំនួរ​វោហា​ស័ព្ទយ៉ាង​ប៉ិនប្រសព្វ​ពីសំណា​ក់ឌីជេ ប៊ី.អាយ.ជី ។ល។ លើសពីនេះ Nokia ថែម​ទាំង​បានរៀបចំ​កម្មវិធីលក់​ពិសេសមួយ​ថែម​ទៀត គឺបញ្ចុះតម្លៃ​$10 ជូនអតិថិជន​5​នាក់ដំបូង ដែល​បានទិញទូរស័ព្ទ Nokia X ពី​ស្តង់​ផ្សព្វផ្សាយ ។

យោងតាម​លោក ព្រំ រតនៈ ប្រធាន​ផ្នែកទីផ្សារ​នៃក្រុម​ហ៊ុន Nokia ប្រចាំនៅ​កម្ពុជា-ឡាវ ៖ កម្មវិធី​ខាងលើ​ នឹងបន្ត​ធ្វើនៅផ្សារ​ទំនើប​សុរិយា​រហូតដល់ថ្ងៃទី​9 ខែមេសា បន្ទាប់ទៅទៀត​នឹងប្តូរ​ទៅ​ទីតាំង​សំខាន់ៗ​មួយចំនួនទៀត​នៅក្នុង​រាជធានីភ្នំពេញ និង​ខេត្ត-ក្រុងនា​​នា ។ គោលបំណង​សំខាន់​នៃការ​រៀប​ចំកម្មវិធីនេះ​ឡើង គឺដើម្បី​ផ្សព្វផ្សាយ​ឲ្យអតិថិជន​នៅទូទាំង​ប្រទេស​បានជ្រួត​ជ្រាប​ពីការ​មកដល់​នៃទូរស័ព្ទថ្មី Nokia X ដែល​មិនត្រឹម​តែមាន​តម្លៃទាប​សមរម្យ​ល្មម និង​អាចប្រើ​កម្មវិធី Android បាន​ប៉ុណ្ណោះ​ទេ គឺថែមទាំង​ទទួលបាន​អត្ថប្រយោជន៍​ពីសេវាកម្ម​ផ្សេងៗពី Microsoft ដូចជា Onedrive, Skype, Bing និង Outlook.com ទៀតផង ។

Nokia X ជាទូរស័ព្ទ​ស៊ីមពីរ​ថ្មី ដែលទើប​បានដាក់​លក់នៅក្នុង​ទីផ្សារ​ប្រទេសកម្ពុជា កាលពីសប្តាហ៍​មុន ក្នុងតម្លៃ​លក់រាយ ប្រមាណ 115ដុល្លារ​ មានអេក្រង់ភ្លឺថ្លា​ទំហំ​4”, មានច្រើនពណ៌​សម្រាប់​ជ្រើស​រើស ដូចជា​ពណ៌​លឿង ស ខ្មៅ និង​ក្រហម ៕