ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​​វៃឆ្លាត​​ពិសេស – ក្ដី​សង្ឃឹម​​ថ្មី​នៅ​​ក្នុង​​ការ​​ប្រយុទ្ធ​​ប្រឆាំង​​ជំងឺម​ហារីក

10 ឆ្នាំ មុន

ជំងឺ​មហារីក គឺជា​​មូលហេតុ​​ចម្បង​​មួយ​នៃ​​មរណ​ភាព​​នៅ​​ទូ​ទាំង​​ពិភព​លោក​។ ទោះបីជា​​សម្រេច​​បាន​នូវ​​ការ រីក​​ចម្រើន​​សំខាន់​ៗ​​នៅ​​​ក្នុង​​ការ​​ព្យាបាល​ជំងឺ​មហា​រីក​ដោយ​​ថ្នាំ​​គីមី ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​ចុង​​ក្រោយ​​នេះ ដោយ​បង្កើន​​អត្រា​​ព្យាបាល​​ឱ្យ​ជា​សះ​ស្បើយ ក៏​ដូច​​ជា​ការ​​រស់រាន​​មាន​ជីវិត​​ជា​មធ្យម​​របស់​អ្នក​ជំងឺ​​មហា​រីក​ក៏​​ដោយ ក៏​ការ​​ព្យាបាល​​ដោយ​​គី​មី​ធម្មតា​​បង្ក​នូវ​​គុណ​វិបត្ដិ​នៃ​​ការ​ពុល​​ពាក់​ព័ន្ធ​​ធ្ងន់​ធ្ងរ​ដែរ​។ ក្នុង​ការ​ស្វែង​រក​ការ​ព្យាបាល​​កាន់​តែ​​ប្រសើរ ការ​ព្យា​

ជំងឺ​មហារីក គឺជា​​មូលហេតុ​​ចម្បង​​មួយ​នៃ​​មរណ​ភាព​​នៅ​​ទូ​ទាំង​​ពិភព​លោក​។ ទោះបីជា​​សម្រេច​​បាន​នូវ​​ការ រីក​​ចម្រើន​​សំខាន់​ៗ​​នៅ​​​ក្នុង​​ការ​​ព្យាបាល​ជំងឺ​មហា​រីក​ដោយ​​ថ្នាំ​​គីមី ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​ចុង​​ក្រោយ​​នេះ ដោយ​បង្កើន​​អត្រា​​ព្យាបាល​​ឱ្យ​ជា​សះ​ស្បើយ ក៏​ដូច​​ជា​ការ​​រស់រាន​​មាន​ជីវិត​​ជា​មធ្យម​​របស់​អ្នក​ជំងឺ​​មហា​រីក​ក៏​​ដោយ ក៏​ការ​​ព្យាបាល​​ដោយ​​គី​មី​ធម្មតា​​បង្ក​នូវ​​គុណ​វិបត្ដិ​នៃ​​ការ​ពុល​​ពាក់​ព័ន្ធ​​ធ្ងន់​ធ្ងរ​ដែរ​។ ក្នុង​ការ​ស្វែង​រក​ការ​ព្យាបាល​​កាន់​តែ​​ប្រសើរ ការ​ព្យា​បាល​​ជាក់​លាក់​​ដែល​ផ្ដោត​​លើ​កោសិកា​​មហារីក និង​បង្កើន​​ប្រសិទ្ធ​ភាព ដោយ​ក្នុង​​ពេល​​ជាមួយ​​គ្នា​​នេះ កាត់​​បន្ថយ «ការ​ខូច​ខាត​ដែល​​គ្មាន​​បំណង​» ចំពោះ​កោសិកា​​ធម្មតា​​នៃ​រាង​​កាយ នៅ​តែ​​ជា​អ្វី​​ដែល​​គេ​ចង់​បាន​​នៃ​យុទ្ធ​សាស្ដ្រ​​ព្យាបាល​​ប្រឆាំង​​ជំងឺ​មហារីក​។

ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ​​នេះ ការ​ព្យាបាល​​ចំ​គោល​ដៅ​បាន​ក្លាយ​ជា​ការ​​ពិត​។

អ្នក​ជំងឺ​រ​បស់ខ្ញុំ​​ម្នាក់ អ្នក​ស្រី  H ជា​ស្ដ្រី​ជន​ជាតិ​វៀត​ណាម ដែល​​មាន​​អាយុ​៦០​ឆ្នាំ​បា្លយ បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​លើ​​តែ​កៅ​អី​រុញ​​កាល​ពី​ចុង​ឆ្នាំ​មុន​។ គាត់​​មាន​ជំងឺ​មហារីក​សុដន់​​ដំណាក់​កាល​ចុង​​ក្រោយ ដែល​​បាន​រាលដាល​​ដល់​​ឆ្អឹង ថ្លើម និង​សួត​។

បច្ចុប្បន្ន អ្នកស្រី H អាច​​ក្រោក​ឈរ​ឡើង​​វិញ​​បាន ដោយ​គ្មាន​​ការ​ឈឺ​ចាប់​​អ្វី​​សោះ និង​អាច​​ធ្វើ​ដំណើរ​​តាម​ដែល​គាត់​​ចង់​។ អ្នកជំងឺ​​ដូច​អ្នកស្រី H កាន់តែ​ច្រើន​​ឡើង​​កំពុង​​ស្វែងរក​​ទម្រង់​​ថ្មី​នៃ​​ការ​ព្យា​បាល​​ជំងឺ​មហារីក​នេះ ដែល​​គេ​ស្គាល់​​ថា​ ជា​ការ​​ព្យាបាល​​ចំ​គោល​ដៅ​។ ឱសថ​​នៅ​ក្នុង​​កា​រ​ព្យាបាល​​បែប​​នេះ ជា​ញឹក​ញាប់​ត្រូវ​បាន​​ហៅ​ថា «​ឱសថ​​វៃឆ្លាត​»។

ស្ថានភាព​​ប្រហែល​​មិន​មាន​ការ​ប្រែប្រួល​​ច្រើន​​ឡើយ ប្រសិន​បើ​អ្នក​ស្រី H មិន​បាន​​ជិះ​យន្ដ​ហោះ​ពី​​ទីក្រុង​ហាណូយ ប្រទេស​​វៀតណាម ដើម្បី​ម​ក​ជួប​​ខ្ញុំ​ជា​លើក​​ទី​មួយ​​ទេ​​នោះ​។ ជំងឺ​មហារីក​​បាន​​ស៊ី​ឆ្អឹង​​ត្រង់​​ចង្កេះ​​ខាង​ឆ្វេង​​របស់​​គាត់ ដោយ​ធ្វើ​​ឱ្យ​គាត់​​មិន​អាច​​ក្រោក​ឈរ ឬ​ដើរ​​បាន​។ គាត់​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង សូ​ម្បី​តែ​នៅ​​ពេល​​សម្រាក​​នៅ​លើ​​គ្រែ​ពេល​​យប់​។ គាត់​​សម្រាន្ដ​​មិន​លក់​​អស់​រយៈ​ពេល​ជា​​ច្រើន​ខែ​។ ជំងឺ​មហារីក​របស់​គាត់​​ត្រូវ​បាន​​មនុស្ស​​ជា​ច្រើ​ន​ហៅ​ថា «​ដំណាក់​កាល​ចុ​ង​ក្រោយ​» ដែល​​ធ្វើ​ឱ្យ​គាត់​​មាន​អារម្មណ៍​​អស់​សង្ឃឹម​យ៉ាង​​ខ្លាំង​។ ដោយ​បាន​ដឹង​អំពី​​វត្ដមាន​​នៃ​ការ​​ព្យាបាល​​ជំងឺមហារីក​​ចំ​គោល​ដៅ គាត់​​បាន​​មក​​កាន់​ប្រទេស​​ស៊ី​ង​​ហ្គា​ពួរ ដើម្បី​​ពិគ្រោះ​​ជំងឺ​។ ក្រោយ​ពី​​ការ​ពិភាក្សា​​របស់​យើង គាត់​​ចាប់ផ្ដើម​​យល់​បន្ដិច​​ម្ដង​ៗ​​អំពី អ្វី​ដែល​​ការ​រីក​​ចម្រើន​​ចុង​ក្រោយ​​បំផុត​​នៃ​ការ​ព្យាបាល​​ជំងឺមហារីក​​អាច​ផ្ដល់​​ឱ្យ​​គាត់​។ ជាមួយនឹង​​អារម្មណ៍​ក្លាហាន​​​សា​ជា​ថ្មី គាត់​​បាន​ចាប់​ផ្ដើម​ការ​​ព្យាបាល​​តាម​​វិធី​ព្យាបាល​​ចំ​គោល​ដៅ ដោយ​ទទួល​​បាន​លទ្ធ​ផល​ជា​ទី​ពេញចិត្ដ​។

តើ​អ្វី​ទៅ​ជា​​ការ​ព្យាបាល​​ចំ​គោ​លដៅ​? តើ​ការ​ព្យាបាល​​បែប​នេះ​​មាន​ប្រសិទ្ធភាព​​យ៉ាងដូចម្ដេច? តើ​វា​​ខុស​គ្នា​យ៉ាងដូច​ម្ដេច​ពី​​ការ​ព្យាបាល​​ដោយ​គីមី​ធម្មតា? តើ​អ្វី​ធ្វើ​ឱ្យ​​ឱសថ​ទាំង​នេះ «វៃឆ្លាត​»​?

ឱសថ​នៅ​​ក្នុង​ការ​ព្យាបាល​​ចំ​គោល​ដៅ​មាន​​ភាព «វៃឆ្លាត» ក្នុង​ន័យ​​ថា ឱសថ​​ទាំងនេះ​​អាច​ទៅ​​រក​​កោសិកា​មហា​រីក និង​​បំផ្លាញ​​វា ដោយ​មិន​​បង្ក​របួស​​ដល់​កោសិកា​​ធម្មតា​​នៃ​រាង​​កាយ ដូច​គ្នា​នឹង​​គ្រាប់បែក​​វៃឆ្លាត​​នៅ​ក្នុង​​សង្គ្រាម​​ដូច្នោះ​​ដែរ​។ ផ្ទុយ​ទៅ​​វិញ ការ​ព្យា​បាល​​ដោយ​​គីមី​​ធម្មតា គឺ​ដូច​​ទៅ​នឹង​​កាំភ្លើង​​ធំ​ច្រើន​ជាង​។ យើង​មិន​​ត្រូវការ​​ការ​បញ្ចុះ​បញ្ចូល​​ឱ្យ​​ជឿ​ថា កាំភ្លើង​​ធំ​អាច​​បំផ្លាញ​​សត្រូវ​​ប្រកប​ដោយ​​ប្រសិទ្ធភាព​​នោះ​ទេ​។ អ្វី​ដែល​​យើង​ព្រួយ​បារម្ភ គឺ​ការ​ខូច​ខាត​ដែល​​គ្មាន​​បំណង ដែល​វា​បាន​​បង្ក​​ឡើង ហើយ​ជន​​ស៊ី​វិល​​ស្លូត​ត្រង់​​ជា​ញឹកញាប់​ទទួល​រ​ង​​គ្រោះ​។ ការ​ព្យា​បាល​​ដោយ​​គីមី​ធម្មតា មាន​គុណ​​វិបត្ដិ​​ស្រ​ដៀង​គ្នា​ទៅ​នឹង​​ផល​ប៉ះ​ពាល់​អវិជ្ជមាន​​លើ​កោសិកា​​ធម្មតា​​នៃ​រាង​​កាយ ដូច​គ្នា​​ទៅ​នឹង​​គ្រោះថ្នាក់​​ដែល​មិន​​អាច​ចៀស​​ផុត​នៃ​​កាំភ្លើង​ធំ លើ​ជន​​ស៊ី​វិល​​ស្លូតត្រង់​​ដូច្នោះ​ដែរ ហេតុ​​ដូច្នេះ​​ហើយ វា​មិន​អាច​​ត្រូវ​បាន​​ប្រើប្រាស់​​ហួស​ពី​​កម្រិត ជាក់​លាក់​​ឡើយ​។

«ឱសថ​វៃឆ្លាត» បង្កើន​ឱកាស​​ក្នុង​ការ​​ឈ្នះ​សង្គ្រាម​​ប្រឆាំង​​នឹង​ជំងឺ​មហារីក ដូច​គ្នា​​ទៅ​នឹង​​របៀប​​ដែល​​គ្រាប់​បែក​វៃឆ្លាត​​បង្កើន​ឱកា​ស​នៃ​ជ័យ​ជម្នះ នៅ​ក្នុង​សង្គ្រាម​​នៃ​ពិភព​​ពិតប្រាកដ​​ដូច្នោះ​​ដែរ​។ «ឱសថ​​វៃឆ្លាត» ​អាច​មាន​ទម្រង់​​ជា​ម៉ូលេគុល​​រចនា​តូច​ៗ ឬ​អង្គ​​បដិបក្ខ​។ អង្គ​​បដិបក្ខ គឺជា​​ទម្រង់​ធម្មជាតិ​​នៃ​គ្រាប់​បែក​​វៃឆ្លាត​។ រាង​កាយ​​របស់​​យើង​​ផលិ​ត​អង្គ​បដិបក្ខ​​ទាំងនេះ ដើម្បី​វាយ​ប្រហារ និង​បំផ្លាញ​​បាក់តេរី ឬ​វីរុស ដែល​​វាយ​ប្រហារ​រាង​​កាយ​របស់​​យើង​។ អង្គ​បដិបក្ខ​​ធ​ម្មជាតិ​​របស់​យើង​អាច​​បំផ្លាញ​​មេរោគ​​ឈ្លាន​ពាន​​ទាំងនេះ ដោយ​មិន​បង្ក​ការ​​ប៉ះពាល់​ដល់​​កោសិកា​​ធម្មតា​នៃ​រាង​​កាយ​របស់​​យើង​ឡើយ​។ បច្ចុប្បន្ន យើង​​មាន​​បច្ចេក​វិទ្យា​ក្នុង​ការ​បង្កើត​​អង្គ​បដិបក្ខ​​តាម​របៀប​​សិប្ប​និម្មិត ដែល​​អាច​​វាយ​ប្រហារ​​លើ​កោសិកា​​មហារីក​ជំនួស​ឱ្យ​ការ​កម្ទេច​​បាក់​តេរី និង​វីរុស​។

ប្រទេស​​ស៊ី​ង​ហ្គា​ពួរ​ មានការ​​ព្យាបាល​​ចំ​គោលដៅ​​ច្រើ​ន​ប្រភេទ​​ប្រឆាំង​​ជំងឺ​មហារីក ដែល​កំពុង​​ត្រូវ​បាន​​ប្រើប្រាស់​សម្រាប់​ការ​​ព្យាបាល​​នា​ពេល​​បច្ចុប្បន្ន​។ សំខាន់​​ដូច​នៅ​​ក្នុង​​យុទ្ធសាស្ដ្រ​ទូ​ទៅ​នៃ​​សង្គ្រាម​ប្រឆាំង​​នឹង​ជំងឺ​មហារីក​ដែរ គ្រូពេទ្យ​​ព្យាបាល​​ជំងឺមហារីក​​នៅ​ក្នុង​​ប្រទេស​​ស៊ី​ង​ហ្គា​ពួរ ត្រូវ​បាន​​គាំទ្រ​​ដោយ​មន្ទីរ​ពិសោធន៍​​វេ​ជ្ជសាស្ដ្រ​ទំនើប​​ពេញ​លេញ ដែល​អាច​​កំណត់​​ប្រវត្ដិ​សេ​ណេ​ទិ​ក​​នៃ​ជំងឺ​មហារីក​មួយ​​ចំនួន ដូច្នេះ​អាច​ព្យាករ​​ភាព​​ងាយ​រង​គ្រោះ ឬ​ភាព​ស៊ាំ​របស់​​វា​ទៅ​នឹង​​ការ​ព្យាបាល​​ចំ​គោល​ដៅ​​ជាក់លាក់​។ គេ​មិន​​អាច​សង្កត់​ធ្ងន់​ពេក​​លើ​តួនាទី​ដ៏​សំខាន់​​នៃ​ចំណេះ​ដឹង​កាន់​តែ​ប្រសើរ ដូច «​ភ្នាក់ងារ​​ស៊ើបការណ៍​យោធា​» ក្នុង​ការ​ណែ​នាំ​អំពី​​ការ ប្រើប្រាស់​​កាន់តែ​​សម​ស្រប​​នូវ​អាវុធ​​ប្រឆាំង​​ជំងឺមហា​រីក ដើម្បី​សម្រេច​​បាន​លទ្ធផល​​ប្រសើរ​បំផុត​តាម​​ដែល​អាច​ធ្វើ​ទៅ​បាន​ឡើយ​។

រឿងរ៉ាវ​ដូច​រឿងរ៉ាវ​របស់​អ្នកស្រី H មិនមែន​ជា​រឿង​ពិសេស​ខុស​គេ​នោះ​ទេ​។ លោក M ជា​សុភាព បុរស​ដែល​មាន​ភាព​សប្បាយ​រីករាយ​បំផុត​នៅ​ក្នុង​អាយុ​៤៥​ឆ្នាំ នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ស៊ី​ង​ហ្គា​ពួរ ពី​ទីក្រុង​កំណើត​របស់​គាត់​នៅ Vladivostok ប្រទេស​រុ​ស្ស៊ី ដើម្បី​ធ្វើការ​វាយតម្លៃ​វេជ្ជសាស្ដ្រ​លើ​ការ ឆ្លើយ​តប​របស់​គាត់​ទៅ​នឹង​ការ​ព្យាបាល​។ គាត់​បាន​ទទួល​ការ​ព្យាបាល​ដោយ​គីមី រួម​បញ្ចូល​គ្នា​ជាមួយ​ការព្យាបាល​ចំ​គោលដៅ​ប្រកបដោយ​ជោគជ័យ សម្រាប់​ជំងឺមហារីក​ក្រពេញ​ទឹករងៃ​ដ៏​កាច​សាហាវ នៅ​ក្នុង​ប្រទេស​ស៊ី​ង​ហ្គា​ពួរ​។ តាម​រយៈ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ខែ​មុន គាត់​បាន​រាយការណ៍​ថា គាត់​លែង​មាន រោគ​សញ្ញា​អ្វី​ទាំងអស់​។

ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ វា​ជា​រឿង​គួរ​ឱ្យ​រីករាយ​បំផុត​ដែល​ខ្ញុំ​អាច​ប្រើប្រាស់​ការ​ព្យាបាល​ថ្មី​ៗ​ទាំងនេះ និង​ការ យល់​ដឹង​ថ្មី ដើម្បី​ជួយ​អ្នកជំងឺ​ជា​ច្រើន​ដែល​ត្រូវការ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ជួប​លោក M។

អំពី​ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​​គ្រូ​ប Singapore Medical Group  (​អេស​អឹ​ម​ជី – SMG ) អ្នក​ផ្ដល់​​ការ​ថែទាំ​សុ​ខភាព​ឯកទេស។  ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​ប Singapore Medical Group (​អេស​អឹ​ម​ជី – SMG ) គឺជា​អ្នក​ផ្ដល់​ការ​ថែទាំ​សុខភាព ឯកទេស​ឯកជន​មួយ​ដែល​មាន​បណ្ដាញ​គ្រួ​ពេទ្យ ឯកទេស​ចំនួន ២២ ។ ក្រុមការងារ​នេះ​ប្ដេជ្ញា​ចិត្ដ​បំពេញ ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ការ​ថែទាំ និង​បទ​ពិសោធន៍ ផ្នែក​វេជ្ជសាស្ដ្រ​ដោយ​ផ្ដោត​លើ​អ្នកជំងឺ ដល់​បុគ្គល​គ្រប់​រូប​។

បច្ចុប្បន្ន ក្រុមការងារ​នេះ​មាន​គ្លីនិក​សរុប​ចំនួន​១៤​កន្លែង ដែល​មាន​ទីតាំង​យុទ្ធសាស្ដ្រ​នៅ​ក្នុង Paragon មជ្ឈមណ្ឌល​ឯកទេស Mount Elizabeth Novena មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Novena និង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Gleneagles  ដែល​មាន​បណ្ដាញ​គ្លីនិក SMGAssociates កាន់តែ​ច្រើន​ឡើង​ៗ​។

សេវា​កម្ន​របស់​យើង ៖
សុខភាព
-ការ​វះកាត់​ទូទៅ​, ​ការ​ពិនិត្យ​សុខភាព​ទូទៅ និង​ការ​ពិនិត្យ​សុខភាព​តាម​តម្រូវការ​អតិថិជន
-​ការ​ព្យាបាល​ជំងឺ​ក្រពះ​ពោះវៀន និង​ថ្លើម​, ​ជំងឺមហារីក
-ការ​វះកាត់​សរសៃប្រសាទ​, ​សម្ភព និង​រោគ​ស្ដ្រី​,​ ចក្ខុ​សាស្ដ្រ
-ការ​វះកាត់​ឆ្អឹង និង​របួស​បណ្ដាល​មក​ពី​ការ​លេង​កីឡា​,​ ការ​ព្យាបាល​ជំងឺ​បំពង់ក ច្រមុះ និង​ត្រចៀក (ENT) 
-ការ​គ្រប់គ្រង​ការ​ឈឺចាប់​, ​វេជ្ជសាស្ដ្រ​បុរាណ​ចិន
-ការ​វះកាត់​សរសៃឈាម​,​ ការ​វះកាត់​បញ្ចុះទម្ងន់ (​មេតាបូលីស​), ​ការ​ព្យាបាល​ប្រព័ន្ធ​ទឹកមូត្រ

ការ​កែសម្ពស្ស
-ទន្ដ​ស​ម្ជ​ស្ស​, ​ស​ម្ជ​ស្ស​ផ្ទៃមុខ និង​រាង​កាយ​, ​ការ​ព្យាបាល​ជំងឺ​សើ​ស្បែក
-LASIK​, ​ការ​វះកាត់​កែស​ម្ជ​ស្ស

មគ្គុទ្ទេសក៍​ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​ប Singapore Medical Group  (​អេស​អឹ​ម​ជី – SMG ) របស់​លោក​អ្នក​ផាសុកភាព​វេជ្ជសាស្ដ្រ និង​មិនមែន​វេជ្ជសាស្ដ្រ​របស់​លោក​អ្នក គឺជា​អាទិភាព​ចម្បង​របស់​យើងខ្ញុំ​។ សូម​អនុញ្ញាត​ឱ្យ​ជំនួយការ​វេជ្ជសាស្ដ្រ​ផ្ទាល់ខ្លួន​ដែល​បំពេញការងារ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​ស​ប្ដា​ហ៍​របស់​យើងខ្ញុំ ជួយ​ដល់​លោក​អ្នក​នៅ​ក្នុង​ដំណើរការ​ព្យាបាល និង​ថែទាំ​សុខភាព​របស់​លោក​អ្នក​ទាំងមូល​។

អេស​អឹ​ម​ជី មាន​ភ្នាក់ងារ​ខ្មែរ​ពិសេស​សំរាប់​ជួយ​លោក​អ្នក​ទៅ​តាម​តម្រូវការ ដូច​ជា ៖
-ការ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ
-​ការ​សាកសួរ​ព័ត​មាន និង​តំលៃ
-​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ
-​ការ​ទទួល​នៅ​អាកាស​យាន្ដ​ដ្ឋា​ន និង​ការ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ
-​សេវាកម្ម​បកប្រែ​ដោយ​ឥត​គិតថ្លៃ
-​ការ​ស្នើរ​សុំ​លទ្ធផល​ព្យាបាល និង​ការ​ទិញ​ថ្នាំ

សំរាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​បុគ្គលិក​ខ្មែរ​ប្រចាំ អេស​អឹ​ម​ជី​ (SMG)
ទូរស័ព្ទ​ទំនាក់ទំនង​២៤​ម៉ោង ៖  +៦៥ ៩៨៤២ ៣៥៦០
អ៊ី​ម៉េ​ល ៖ vanessa.sophors@smg.sg
ទីស្នាក់ការ ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​ប Singapore Medical Group (​អេស​អឹ​ម​ជី – SMG ) ប្រចាំ​នៅ​កម្ពុជា
ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣, ០៩៧៧ ៦៦៨ ២៦៦
អីុម៉ែល ៖ enquiry@singaporemedical.sg
វែបសាយ ៖ www.singaporemedical.sg