ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង​បង្ក្រាប ឬ​មង​៣​ជាន់​កើត​បាន​២​ថ្ងៃ​រលាយ​រូប​ទៅ​វិញ​ អ្នក​នេសាទ​ស្រែក​ទ្រហ៊ោយំ​ ព្រោះ​អស់​លុយ​ច្រើន(មាន​វី​ដេ​អូ​ឃ្លីប)

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ជុំ​វិញ​ការ​បង្កើត​ឱ្យ​មាន​ការ​នេសាទ​មង​បង្ក្រាប ឬ​ហៅ​ថា​មង​៣​ជាន់​តាម​ការ​ស្នើ​សុំ​របស់​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​កំពង់​ឆ្នាំង​ដែល​យក​ហេតុ​ផល​ថា សិក្សា​ស្រាវ​ជ្រាវ​ និង​មានការ​ឯក​ភាព​ពី​ប្រធាន​រដ្ឋ​បាល​ជល​ផល​ដែរ​នោះ​ស្រាប់​តែដំណើរ​ការ​​បាន​តែ​២​ថ្ងៃ​ក៏ឱ្យ​ផ្អាក​វិញ​ប្រៀប​បាន​នឹង​កូន​កើត​ហើយ​​ងាប់​ទៅ​វិញ​នោះ ត្រូវ​បាន​ក្រុម​អ្នក​ចុះ​ឈ្មោះ​ធ្វើ​នេសាទ​ទាំង​នោះ​ស្រែក​ទ្រហ៊ោ​យំ​ ព្រោះ​បាន​ចំណាយ​ប្រាក់​សន្ធឹក​សន្ធាប់​ណាស់

ខេត្ត​កំពង់​ឆ្នាំង​ ៖ ជុំ​វិញ​ការ​បង្កើត​ឱ្យ​មាន​ការ​នេសាទ​មង​បង្ក្រាប ឬ​ហៅ​ថា​មង​៣​ជាន់​តាម​ការ​ស្នើ​សុំ​របស់​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​កំពង់​ឆ្នាំង​ដែល​យក​ហេតុ​ផល​ថា សិក្សា​ស្រាវ​ជ្រាវ​ និង​មានការ​ឯក​ភាព​ពី​ប្រធាន​រដ្ឋ​បាល​ជល​ផល​ដែរ​នោះ​ស្រាប់​តែដំណើរ​ការ​​បាន​តែ​២​ថ្ងៃ​ក៏ឱ្យ​ផ្អាក​វិញ​ប្រៀប​បាន​នឹង​កូន​កើត​ហើយ​​ងាប់​ទៅ​វិញ​នោះ ត្រូវ​បាន​ក្រុម​អ្នក​ចុះ​ឈ្មោះ​ធ្វើ​នេសាទ​ទាំង​នោះ​ស្រែក​ទ្រហ៊ោ​យំ​ ព្រោះ​បាន​ចំណាយ​ប្រាក់​សន្ធឹក​សន្ធាប់​ណាស់​ដើម្បី​បាន​ក្លាយ​ជា​សមា​ជិក​ក្រុម​នេសាទ​ក្រោម​លេស​សិក្សា​ស្រាវ​ជ្រាវ​។

មង​បង្ក្រាប​នេះ​ដោយ​មាន​ការ​ឯក​ភាព​ពីប្រធាន​រដ្ឋ​បាល​ជល​ផល​បាន​ឱ្យ​មានការ​សិក្សា​ស្រាវ​ជ្រាវ​តាម​ការ​ស្នើ​សុំ​របស់​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ និង​ប្រជា​នេសាទ​មា​ន​ប្រជា​ពលរដ្ឋ​ជា​អ្នក​នេសាទ​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​សមា​ជិក​ចំនួន​២៤​ក្រុម​ ដោយ​ចាប់ពី​ឃុំ​ឆ្នុក​ទ្រូ​ ស្រុក​បរិ​បូរណ៌ដល់​ស្រុក​កំពង់​ត្រឡាច​ជាប់​ព្រំ​ប្រទល់​ខេត្ត​កណ្តាល​។ អ្នក​ដែល​មាន​ឈ្មោះ​ជា​សមា​ជិក​ត្រូវ​បាន​រៀប​ចំ​ឱ្យ​មាន​ឯក​សណ្ឋាន​ និង​មាន​ទង់​ដោត​លើ​ក្បាល​ទូក​សម្រាប់ជា​សម្គាល់​ថា មាន​ច្បាប់​ត្រឹម​ត្រូវ​ ប៉ុន្តែ​ក្រោយ​ពី​បាន​រៀប​ចំ​ហើយ​នោះ​ធ្វើ​បាន​តែ​២​ថ្ងៃ​ត្រូវ​បាន​ឱ្យ​ផ្អាក​សកម្ម​ភាព​វិញ​ធ្វើ​ឱ្យ​អ្ន​ក​នេសាទ​ទាំង​នោះ​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ ព្រោះ​បាន​ចំណាយ​ប្រាក់​អស់​ច្រើន​ណាស់​ពេល​ចុះ​ឈ្មោះ​ លុះ​ពេល​ទារ​មក​វិញ​បាន​តែ​ពាក់​កណ្តាល​ រី​ឯ​អ្នក​ខ្លះ​មិន​ទាន់​បាន​​ប្រាក់​មក​វិញ​ផង។

​សូម​បញ្ជាក់​ថា មង​បង្ក្រាប ឬ​មង​៣ជាន់​នេះ​ខុស​ពី​មង​ពាក់ ឬ​មង​បណ្តែត​ដែល​គេ​ពាក់ ឬ​បណ្តែត​លើ​ទឹក​។ មង​បង្ក្រាប​ ឬ​មង​៣​ជាន់​ដែល​មាន​ក្រឡា​ញឹក ក្រឡា​ល្មម និង​ក្រឡា​ធំ​ គឺ​គេ​ដាក់​ជាប់​ជាមួយ​គ្នា ហើយ​គេ​ដាក់​លាត​សន្ធឹង​នៅ​បាត​ទន្លេ​តាម​កន្លែង​ដែល​មាន​ទឹក​ជ្រៅ​ និង​មាន​សម្រាស់​នៅ​បាត​ទន្លេ​ បន្ទាប់​ពី​គេ​ប្រើ​ខ្យល់​ដោយ​មាន​អ្នក​មុជ​ទឹក​ចុះ​ទៅ​បាត​ទន្លេ​ ហើយ​បាញ់​ខ្យល់​នោះ​ដេញ​ត្រី​នៅ​បាត​ទន្លេ​ឱ្យ​ចេញ​ពី កន្លែង​លាក់​ខ្លួន​របស់​ត្រី​មក​ក្រៅ​ គឺ​ជាប់​មង​របស់​គេ​តែ​ម្តង​តាម​ប្រភេទ​ត្រី​ តូច​ធំ​ជាប់​តាម​ក្រឡា​មង​។ មង​នេះ​មាន​ទទឹង​៤​ទៅ​៥​ម៉ែត្រ និង​បណ្តោយ​ពី​៥០​ម៉ែត្រ​ឡើង​ទៅ​១០០​ម៉ែត្រ​។ អ្នក​ជំនាញ​ជល​ផល​ថា មង​នេះ​បំផ្លាញ​ត្រី​ខ្លាំង​ណាស់​ និង​បំផ្លាញ​ទាំង​បរិ​ស្ថាន​ក្នុង​ទឹក​ទៀត​ផង​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព