ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​​រោង​ចក្រ​​កាលី​ស្តូ​​ម្នាក់​​ដួលសន្លប់​​ ខណៈ​​​​ធ្វើ​កូដកម្ម​នៅ​មុខ​រោង​ចក្រ

10 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ ៖ កម្មការិនី​​រោង​ចក្រ​​កាលី​ស្តូ​​ម្នាក់ ក្នុង​ចំណោម​ប្រមាណ​១០០​នាក់ បាន​ដួល​សន្លប់​​​​ ខណៈ​​​​​​ពេល​​ធ្វើ​កូដ​កម្ម​នៅ​ខាងមុខ​រោង​ចក្រ​​ កាល​ពីវេលាម៉ោង​​៩និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣១ មីនា​ ដែលរោង​ចក្រ​នេះមាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិស្រែ​រជ្ជះ សង្កាត់​សំរោង ខណ្ឌ​ពោធិ៍សែន​ជ័យ ។

កម្មការិនីដែលដួលសន្លប់​​ឈ្មោះ ឆាំ សុ​ភាព អាយុ​​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​​ត្រពាំង​ត្នោត​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ ​​ហើយ​​ភ្លាម​​ត្រូវ​គេ​ដឹក​​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទី​រពេទ្យ​ព្រះ​កុសុមៈ ។

បើតាមសេចក្តីរាយការណ៍​បាន​ឱ្យដឹង​ថា កម្មករ​រោង​ចក្រ​ខាង​លើ​បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​កូដកម្ម​​ជា​ច្រើ​នថ្ងៃ​មកហើយ​ ប្រយោជន៍​ទាម​ទារ​​ឱ្យ​ថៅកែ​​រោង​ចក្រ​​ទទួល​​យក​តំណាង​សហជីព​៥​​នាក់​​ចូល​​ធ្វើការ​​វិញ ។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​កើត​ហេតុ ដោយ​សារ​អាកាស​ធាតុ​​ក្តៅពេក ទើប​បណ្តាល​ឱ្យ​​កម្មករ​ម្នាក់​ដួលសន្លប់​​តែម្តង ៕​​