ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់​ទុក “​សុ​ន​ធិ លឹ​ម​ថង​គុន​” ជា​មនុស្ស​ឆ្គួ​ត​រវើរវាយ ប្រតិកម្ម​ឆ្លើយ​តប​នឹង​គំនិត​ខ្មៅ​ងងឹត​របស់​មេ​អាវ​លឿង​សៀម

15 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រតិកម្ម​ឆ្ពោះទៅ​​អ្នកនយោបាយ​ជ្រុលនិយម​សៀម​ម្នាក់​ដែល ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់​ច្បាស់​ថា ជា​សេដ្ឋី​ព័​ត៌មាន និង​ជា​មេ​អាវ​លឿង​សៀម សុ​ន​ធិ លី​មថង​គុន ត្រូវ​បាន​អង្គភាព​ព័ត៌មាន នឹង​ប្រ​តិកម្ម​រហ័ស​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ចេញ​សេចក្ដី ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៣ កក្កដា ដែល​ជាការ​ឆ្លើយ​តប​ទៅ​នឹង​ការ​និយាយ​ដែល​គ្មាន ការ​ទទួលខុសត្រូវ​របស់​បុគ្គល​សៀម​រូប​នេះ ទាក់ទិន​នឹង​បូរណភាព​ទឹកដី​កម្ពុជា ។ ពិតណាស់ នេះ​មិនមែន​លើក​ដំបូង​ទេ ដែល​ជនជាតិ​សៀម​ជ្រុលនិយម​ម្នាក់​នេះ​បាន​និយាយ ផ្ដេសផ្ដាស​មិន​ខ្វល់​ពី​ប្រវត្ដិសាស្ដ្រ មិន​បាន​គិត ពី​ភាព​ស្របច្បាប់​របស់​កម្ពុជា ក្រៅ​តែ​ពី​ការ និយាយ​តាម​បែប​អគតិ​របស់​ខ្លួន ។
ខាងក្រោម​នេះ គឺជា​សេចក្ដីថ្លែងការណ៍ ឆ្លើយ​តប​ទៅ​នឹង​ជន​រូប​នោះ ដោយ​ផ្អែក​ទៅ លើ​គតិ​ច្បាប់ និង​ប្រវត្ដិសាស្ដ្រ ។