ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​បន្ថែម​​ករណី​​បង្ក្រាប​​ឈើ​ប្រណីតរាប់​ពាន់​កំណាត់​​នៅ​មណ្ឌល​គិរី​​

10 ឆ្នាំ មុន

ខេត្ត​​មណ្ឌលគិរី ៖ ឈើ​ប្រណី​​ត​ចំនួ​ន១១​០៨​​កំណា​​ត់ត្រូវ​បានស​មត្ថកិច្ចជំ​នាញរដ្ឋ​បាល​ព្រៃ​ឈើរុករក​ឃើញ​ជាបន្ត​បន្ទា​ប់ ​​ក្នុងប្រ​តិបត្តិ​ការរ​​យៈ​ពេល​៤៨ម៉ោង​​ លើ​២​ទីតាំង​ ​​ដែល​ស្ថិត​នៅច​ម្ងាយ​ពីគ្នាប្រ​មាណជា​ងមួយ​គីឡូម៉ែ​ត្រប៉ុណ្ណោះ​។​​ ​នៅ​ថ្ងៃទីមួយ​ជំនាញ​​​​រឹប​អូស​ឈើ​ប្រណី​ត​នៅ​ឃ្លាំង​មួយ​កន្លែង​ជិតសាលា​រៀនស​ហគមន៍​​​ពូឡា​​បាន​ចំនួន​៨៨១​កំណា​ត់ ហើយ​នៅថ្ងៃទី​ពី​រជំនាញមេ​ព្រៃបា​នរកឃើញ​ឈើ​ប្រណី​​ត​បន្ថែម​ចំនួន២​២៧កំ​ណា​ត់ទៀត ​​​ដែល​ក្រុម​ឈ្មួញយក​​មក​ស្តុក​​ទុក​នៅក្បែរ​ទីស្នាក់ការ​អភិរក្សរកា​​។

ខេត្ត​​មណ្ឌលគិរី ៖ ឈើ​ប្រណី​​ត​ចំនួ​ន១១​០៨​​កំណា​​ត់ត្រូវ​បានស​មត្ថកិច្ចជំ​នាញរដ្ឋ​បាល​ព្រៃ​ឈើរុករក​ឃើញ​ជាបន្ត​បន្ទា​ប់ ​​ក្នុងប្រ​តិបត្តិ​ការរ​​យៈ​ពេល​៤៨ម៉ោង​​ លើ​២​ទីតាំង​ ​​ដែល​ស្ថិត​នៅច​ម្ងាយ​ពីគ្នាប្រ​មាណជា​ងមួយ​គីឡូម៉ែ​ត្រប៉ុណ្ណោះ​។​​ ​នៅ​ថ្ងៃទីមួយ​ជំនាញ​​​​រឹប​អូស​ឈើ​ប្រណី​ត​នៅ​ឃ្លាំង​មួយ​កន្លែង​ជិតសាលា​រៀនស​ហគមន៍​​​ពូឡា​​បាន​ចំនួន​៨៨១​កំណា​ត់ ហើយ​នៅថ្ងៃទី​ពី​រជំនាញមេ​ព្រៃបា​នរកឃើញ​ឈើ​ប្រណី​​ត​បន្ថែម​ចំនួន២​២៧កំ​ណា​ត់ទៀត ​​​ដែល​ក្រុម​ឈ្មួញយក​​មក​ស្តុក​​ទុក​នៅក្បែរ​ទីស្នាក់ការ​អភិរក្សរកា​​។

ក្នុង​​​​​ប្រតិបត្តិការរ​យៈពេ​ល២ថ្ងៃ គិត​ចា​​ប់ពី​ថ្ងៃទី១៨​ ដល់ថ្ងៃទី២០​ មី​​​នា​ នេះ​​ ​​សមត្ថកិច្ចរក​​​​ឃើញ​ឈើប្រ​ណី​​តប្រភេទ​បេង​ និ​​ងធ្នង់​សរុប​ចំនួន​១១០៨​កំណាត់ ​​​​​​​​ដែល​មានមុខ​កាត់​ចាប់ពី​២០សង់​ទី​ម៉ែត្រ​​​​​គុ​ណនឹង​​​​២០សង់​ទី​ម៉ែត្រ ទៅ៥០សង់​ទី​ម៉ែត្រគុណ៥០សង់​ទី​ម៉ែត្រ ប្រវែង២​,៥​​ម៉ែត្រ ​​ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត​ដឹកយកមក​លាក់ទុកនៅឃ្លាំ​​​ង​ស្តុក​ឈើ២កន្លែង​ ស្ថិត​នៅភូមិ​ពូហ្សាម ​និ​ងភូមិ​ពូឡា ឃុំ​សែនម​នោរម្យ ស្រុ​កអូររាំង។

គួរ​រំលឹកថា សញ្ញា​ប្រកាស​អា​សន្ននៃ​វិនាស​កម្ម​ព្រៃ​ឈើ​កំពុង​​​លេ​ច​ចេ​ញ​​នូវ​​​​​ការ ​​ព្រួយ​​​បារម្ភ​​យ៉ា​​ងខ្លាំ​​ង ​​ខណៈឈ្មួញ​​រក​ស៊ី​​ឈើកាប់​​បំផ្លាញ​​ព្រៃ​​ឈើ​​​មាន​​សភាព​ធ្ងន់​ធ្ងរ​ទៅ​ ជា​រៀង​រាល់​ថ្ងៃ​។ ជាក់​ស្តែងទី​តាំង​​លាក់​​ឈើ​​ប្រណី​​​តប្រភេ​​ទធ្នង់​​និ​​​ងបេ​ងប្រមា​ណជា ​ង៦០​០កំណាត់ ​​សុទ្ឋ​តែ​មាន​មុខ​កា​ត់​យក្ស​ ត្រូវ​បា​នមន្រ្តី​ជំនាញចុះ​​​បង្ក្រាប​​​​​កាលពី​​ថ្ងៃទី​១៨ មី​​នា ​​២០១៤ ស្ថិត​នៅភូមិ​ពូ​ហ្សាម ​ឃុំសែ​នម​នោរម្យ​ ស្រុក​​អូររាំង ។

ការចុះ​​​​បង្ក្រាប​បទ​ល្មើ​សព្រៃ​ឈើ​ខាង​លើនេះ​ ត្រូវបា​នគេមើ​លឃើ​ញថា ​​​ជា​សកម្ម​ភាពបង្ក្រាប​ដ៏ធំ​​​​ពុំ​ធ្លាប់​មា​​ននៅ​​​​ក្នុង​ខេត្តម​ណ្ឌល​ គិរី ​​​ខណៈ​របររ​កស៊ី​​ឈើ​ប្រណី​​​ត​កំពុង​ត្រូវ​ប៉ាន់​ពីសំ​ណាក់​​អ្នក​មាន​លុយ ​ស្ទើរ​គ្រ​ប់ច្រក​ល្ហក​​ នាំគ្នាសម្រុក​មក​ដាក់​ទុន​ជា​មួយ​អ្នក​មាន​​​អំនាច​ក្នុង​ខេត្ត ​ដើម្បី​កាប់​ឈើ​ប្រណី​​ត​​​ទាំងនោះ​យក​ទៅលក់​នៅ​ក្រៅ​ប្រទេ​ស ព្រោះថា​​​អ្នក​ខ្សោយ​ទុន​​និ​​ង​ខ្សោយអំ​នាចមិ​នចាំបា​ច់ប្រា​ថ្នារ​កស៊ីបទ ​ល្មើស​ព្រៃ​ឈើនោះ​ទេ ​​​ដូច​​ពាក្យ​​​​ចាស់​លោក​ពោល​ថា​ ព​ងមាន់​កុំច​ង់ជល់​នឹ​ងថ្ម ​ត្បិត​អីរបរ​នេះ​រកស៊ី​បានតែ​អ្នក​ធំប៉ុណ្ណោះ។​

លោក​រឿង​​ សុផា​ត ​នាយ​ផ្នែក​រដ្ឋបាលព្រៃឈើ​កែវសី​មាបា​នឲ្យដឹ​ងថា ​​ប្រតិបត្តិ​​​​ការ​​​​​ចុះ​​​​បង្ក្រាប​ទី​តាំង​​ស្តុក​​ឈើ​នេះ​ថ ដឹក​នាំ​ដោយ​លោ​កព្រះរា​ជអាជ្ញារ​ងអម​​​សា​លាដំ​បូងខេ​ត្ត ​​និងមាន​ការ​​​ចូ​ល​រួម​​​​​ពី​​​​ក​​ម្លាំង​ចម្រុះ​ជា​ច្រើន​ស្ថាប័ន។​​ ​លោក​​​បន្ត​ថា ​​​រហូត​មក​ដល់​​វេលា​​​​រសៀល​ថ្ងៃទី១​៩ ​មីនា ​គេនៅ​មិនទា​ន់ដឹង​ពីចំនួនឈើ​​​​​ពិតប្រា​ក​ដនៅ​ឡើយ​ទេ​ ​តែបើ​តាម​ការ​ប៉ាន់ស្មាន​ក្រៅ​ផ្លូវកា​រអា​​​​​​ចមា​នចំនួនជា​ង៦០០​កំណាត់ ​​ដែល​អាច​ស្មើ​នឹង​ជាង១០០ម៉ែ​ត្រគូប​​។ ​​លោកបា​នបញ្ជាក់ថា​ នៅ​​មិនទាន់​អាចកំ​ណត់​បាន ទី​តាំងឃ្លាំង​ស្តុបឈើ​ដ៏ធំ​​នោះជាកម្មសិទ្ធិ​​​​រ​បស់​នរណាទេ​​ កំពុង​ធ្វើកា​រស្រា​វជ្រាវ​រកអត្តញ្ញាណ​។

ប្រភព​​រាយការណ៍​​ឱ្យដឹង​ថា ទីតាំង​​ស្តុកឈើ​ប្រណីត​​ដែល​កម្លាំង​ចម្រុះ​​ចុះ​​បង្កា្រប​នេះ ជា​​របស់​​អ្នកមាន​​ឥទ្ធិពល​ម្នាក់​​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​​ ហើយ​គេ​បាន​ដាក់​កូន​​ចៅ​​រាយ​ពេញ​​​ព្រៃ​ដែនការ​​ពារ​​អភិរក្ស​​ ឱ្យ​អារ​​កាប់ និង​​ដឹក​​ចេញ​​ជា​រៀង​រាល់​ថ្ងៃ​​យប់​​យក​មក​ស្តុក​ទុក​​នៅ​ទី​​តាំង​ខាង​ លើ​នេះ ៕​​